បណ្តុំរូបភាពស្អាតៗមកពីពីជុំវិញពិភពលោក សម្រាប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។
រូបភាពជុំវិញពិភពលោក ២៥ មិថុនា ២០១៧
![ក្មេងប្រុសអាហ្វហ្គានីស្ថានម្នាក់កំពុងសម្លឹងមើលតាមកែវយឹតកាំភ្លើងជ័រ ខណៈក្មេងៗដទៃទៀតកំពុងជិះទោង ក្នុងថ្ងៃដំបូងនៃបុណ្យ Eid al-Fitr ដែលជាបុណ្យបញ្ចប់នៃការគោរពខែរ៉ាម៉ាដន ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។](https://gdb.voanews.com/a0b18e04-4377-4719-b3bf-1082ca2a66b6_w1024_q10_s.jpg)
១
ក្មេងប្រុសអាហ្វហ្គានីស្ថានម្នាក់កំពុងសម្លឹងមើលតាមកែវយឹតកាំភ្លើងជ័រ ខណៈក្មេងៗដទៃទៀតកំពុងជិះទោង ក្នុងថ្ងៃដំបូងនៃបុណ្យ Eid al-Fitr ដែលជាបុណ្យបញ្ចប់នៃការគោរពខែរ៉ាម៉ាដន ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
![ព្រះអាទិត្យរះនៅពីលើព្រះវិហារឥស្លាមមួយ មុនពេលអ្នកប្រារពបុណ្យ Eid al-Fitr បានមកកាន់ទីនេះ ក្នុងក្រុង Lipljan ប្រទេសកូសូវ៉ូ។](https://gdb.voanews.com/7ae614e4-d296-488d-aaa8-095d6f4bbae4_w1024_q10_s.jpg)
២
ព្រះអាទិត្យរះនៅពីលើព្រះវិហារឥស្លាមមួយ មុនពេលអ្នកប្រារពបុណ្យ Eid al-Fitr បានមកកាន់ទីនេះ ក្នុងក្រុង Lipljan ប្រទេសកូសូវ៉ូ។
![អ្នកកាន់សាសនាគ្រិស្តដែលស្លៀកសម្លៀកបំពាក់ធ្វើពីស្លឹកចេក កំពុងធ្វើដំណើរទៅកាន់វិហារគ្រិស្តសាសនមួយ ដើម្បីចូលរួមក្នុងពិធីបុណ្យ Mass ដែលជាផ្នែកមួយនៃសាសនានេះដើម្បីផ្តល់កិត្តិយសដល់ពិធី St. John the Baptist។ ពិធីនេះក៏ត្រូវបានគេស្គាល់ផងដែរថាជាពិធីបុណ្យ «មនុស្សភក់» នៅទីក្រុង Aliaga ខេត្ត Nueva Ecija ភាគខាងជើងនៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/2d753806-941a-4126-8452-5fd45950485f_w1024_q10_s.jpg)
៣
អ្នកកាន់សាសនាគ្រិស្តដែលស្លៀកសម្លៀកបំពាក់ធ្វើពីស្លឹកចេក កំពុងធ្វើដំណើរទៅកាន់វិហារគ្រិស្តសាសនមួយ ដើម្បីចូលរួមក្នុងពិធីបុណ្យ Mass ដែលជាផ្នែកមួយនៃសាសនានេះដើម្បីផ្តល់កិត្តិយសដល់ពិធី St. John the Baptist។ ពិធីនេះក៏ត្រូវបានគេស្គាល់ផងដែរថាជាពិធីបុណ្យ «មនុស្សភក់» នៅទីក្រុង Aliaga ខេត្ត Nueva Ecija ភាគខាងជើងនៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![ក្មេងម្នាក់កំពុងឈរនៅក្នុងចំណោមអ្នកកាន់សាសនាឥស្លាម ដែលចូលរួមក្នុងពិធីបុណ្យ Eid al-Fitr ក្នុងទីក្រុង ប៊ុយការ៉េស (Bucharest) ប្រទេសរូម៉ានី។](https://gdb.voanews.com/37d5afcb-8aa3-49f7-9c64-168df847efeb_w1024_q10_s.jpg)
៤
ក្មេងម្នាក់កំពុងឈរនៅក្នុងចំណោមអ្នកកាន់សាសនាឥស្លាម ដែលចូលរួមក្នុងពិធីបុណ្យ Eid al-Fitr ក្នុងទីក្រុង ប៊ុយការ៉េស (Bucharest) ប្រទេសរូម៉ានី។
![អ្នកចូលរួមក្នុងពិធីបុណ្យ Glastonbury ដែលមានការប្រគុំតន្ត្រី និងពិព័រណ៍សិល្បៈនៅ Worthy Farm ជិតភូមិ Pilton ក្នុងទីក្រុង Somerset ភាគនិរតីនៃប្រទេសអង់គ្លេស កំពុងសម្រាកនៅក្នុងអង្រឹង។](https://gdb.voanews.com/81dd4b8e-4c5a-458f-aea3-fc384865eddc_w1024_q10_s.jpg)
៥
អ្នកចូលរួមក្នុងពិធីបុណ្យ Glastonbury ដែលមានការប្រគុំតន្ត្រី និងពិព័រណ៍សិល្បៈនៅ Worthy Farm ជិតភូមិ Pilton ក្នុងទីក្រុង Somerset ភាគនិរតីនៃប្រទេសអង់គ្លេស កំពុងសម្រាកនៅក្នុងអង្រឹង។
![ក្មេងប្រុសឈ្មោះ Zeid Ali អាយុ ១២ឆ្នាំ (ឆ្វេង) និងឈ្មោះ Hodayfa Ali អាយុ ១១ឆ្នាំ (ស្តាំ) លួងលោមគ្នាទៅវិញទៅមកក្រោយពេលផ្ទះរបស់គេត្រូវបានបាញ់កម្ទេចក្នុងពេលមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីរ៉ាក់ និងក្រុមរដ្ឋឥស្លាម នៅក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់។](https://gdb.voanews.com/16c77340-ef00-43d3-a38c-a6e61fa554d2_w1024_q10_s.jpg)
៦
ក្មេងប្រុសឈ្មោះ Zeid Ali អាយុ ១២ឆ្នាំ (ឆ្វេង) និងឈ្មោះ Hodayfa Ali អាយុ ១១ឆ្នាំ (ស្តាំ) លួងលោមគ្នាទៅវិញទៅមកក្រោយពេលផ្ទះរបស់គេត្រូវបានបាញ់កម្ទេចក្នុងពេលមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីរ៉ាក់ និងក្រុមរដ្ឋឥស្លាម នៅក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់។
![ប្រធានាធិបតីបារាំង Emmanuel Macron បានវាយបាល់ត្រឡប់ទៅវិញ នៅពេលលោកអង្គុយនៅលើរទេះរុញដើម្បីលេងតិន្នីស នៅទីធ្លា Pont Alexandre III ក្នុងក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/37c4d47c-7e94-4de7-914a-a40542524ef4_w1024_q10_s.jpg)
៧
ប្រធានាធិបតីបារាំង Emmanuel Macron បានវាយបាល់ត្រឡប់ទៅវិញ នៅពេលលោកអង្គុយនៅលើរទេះរុញដើម្បីលេងតិន្នីស នៅទីធ្លា Pont Alexandre III ក្នុងក្រុងប៉ារីស ប្រទេសបារាំង។
![ការបាញ់កាំជ្រួចនៅពីលើនាវា Tre Kronor ពណ៌ក្រហមរបស់ប្រទេសស៊ុយអែត ដែលបណ្តែតខ្លួននៅ លើទន្លេ Neva ក្នុងពិធីបុណ្យ Scarlet Sails ដែលបញ្ជាក់ពីការបញ្ចប់នៃការសិក្សានៅតាមសាលារដ្ឋ ក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។](https://gdb.voanews.com/719569ee-2314-478d-aad9-741fea353874_w1024_q10_s.jpg)
៨
ការបាញ់កាំជ្រួចនៅពីលើនាវា Tre Kronor ពណ៌ក្រហមរបស់ប្រទេសស៊ុយអែត ដែលបណ្តែតខ្លួននៅ លើទន្លេ Neva ក្នុងពិធីបុណ្យ Scarlet Sails ដែលបញ្ជាក់ពីការបញ្ចប់នៃការសិក្សានៅតាមសាលារដ្ឋ ក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។
![ក្មេងស្រីកាន់សាសនាឥស្លាមម្នាក់កំពុងចាកចេញពីការបួងសួងក្នុងពិធីបុណ្យ Eid al-Fitr នៅវិហារឥស្លាម Masjid India ក្នុងរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។](https://gdb.voanews.com/cd99b7b7-9baf-4843-b1bc-ed68ab862182_w1024_q10_s.jpg)
៩
ក្មេងស្រីកាន់សាសនាឥស្លាមម្នាក់កំពុងចាកចេញពីការបួងសួងក្នុងពិធីបុណ្យ Eid al-Fitr នៅវិហារឥស្លាម Masjid India ក្នុងរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
![កងកម្លាំងសន្តិសុខប្រឆាំងកុបកម្មកំពុងបាញ់ទឹកទៅលើក្រុមបាតុករដើម្បីបំបែកពួកគេចេញពីព្រំប្រទល់នៃមូលដ្ឋានទ័ពអាកាស នៅពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro ក្នុងរដ្ឋធានីការ៉ាកាស ប្រទេសវេណេស៊ុយអេឡា ។](https://gdb.voanews.com/95ba57cb-bacc-4214-bf9f-5299d9a1ce7b_w1024_q10_s.jpg)
១០
កងកម្លាំងសន្តិសុខប្រឆាំងកុបកម្មកំពុងបាញ់ទឹកទៅលើក្រុមបាតុករដើម្បីបំបែកពួកគេចេញពីព្រំប្រទល់នៃមូលដ្ឋានទ័ពអាកាស នៅពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro ក្នុងរដ្ឋធានីការ៉ាកាស ប្រទេសវេណេស៊ុយអេឡា ។