កម្រងរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២២ មិថុនា ២០១៨
![អ្នកគាំទ្រក្រុមកីឡាបាល់ទាត់ប្រទេសម៉ិកស៊ិកកំពុងដើរនៅទីលានក្រហមក្នុងទីក្រុងមូស្គូ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី។](https://gdb.voanews.com/6689a83a-5d1b-4f6b-8979-f5d6d2e2d56d_w1024_q10_s.jpg)
១
អ្នកគាំទ្រក្រុមកីឡាបាល់ទាត់ប្រទេសម៉ិកស៊ិកកំពុងដើរនៅទីលានក្រហមក្នុងទីក្រុងមូស្គូ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី។
![ក្រុមគ្រួសារកំពុងប្រមូលផ្តុំគ្នានៅពេលពួកគេរង់ចាំក្រុមជួយសង្គ្រោះដែលកំពុងស្វែងរកអ្នកបាត់ខ្លួន នៅកំពង់ផែសាឡាង Lake Toba នៅខេត្តស៊ូមាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី ក្រោយពេលទូកមួយគ្រឿងបានលិច កាលពីថ្ងៃទី១៨ មិថុនា។](https://gdb.voanews.com/e678a2f2-50be-4538-94e0-9e10f6592a25_w1024_q10_s.jpg)
២
ក្រុមគ្រួសារកំពុងប្រមូលផ្តុំគ្នានៅពេលពួកគេរង់ចាំក្រុមជួយសង្គ្រោះដែលកំពុងស្វែងរកអ្នកបាត់ខ្លួន នៅកំពង់ផែសាឡាង Lake Toba នៅខេត្តស៊ូមាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី ក្រោយពេលទូកមួយគ្រឿងបានលិច កាលពីថ្ងៃទី១៨ មិថុនា។
![ក្រុមអ្នកចូលរួមកំពុងហែលទឹកនៅក្នុងកម្មវិធី Dark Mofo Nude Solstice នៅទន្លេ Derwent នៅពេលព្រលឹម ក្នុងទីក្រុង Hobart ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/85a19e43-6013-4830-a700-bf3408529112_w1024_q10_s.jpg)
៣
ក្រុមអ្នកចូលរួមកំពុងហែលទឹកនៅក្នុងកម្មវិធី Dark Mofo Nude Solstice នៅទន្លេ Derwent នៅពេលព្រលឹម ក្នុងទីក្រុង Hobart ប្រទេសអូស្ត្រាលី។
![អ្នកគោរពសាសនាជនជាតិឥណ្ឌាម្នាក់ស្លៀកពាក់ជាតួអង្គព្រះ Kali នៃសាសនាហិណ្ឌូ ក្នុងពិធីប្រចាំឆ្នាំមួយឈ្មោះថា Ambubachi នៅវត្ត Kamakhya ក្នុងក្រុង Guwahati។ អ្នកគោរពសាសនានេះរាប់ពាន់នាក់នៅទូទាំងប្រទេសឥណ្ឌាកំពុងជួបជុំគ្នាក្នុងពិធីមួយឈ្មោះថា Ambubachi Mela ដែលត្រូវបានប្រារព្ធឡើងដើម្បីរំលឹកខួបនៃការមករដូវនៃព្រះ Kamakhya។](https://gdb.voanews.com/550ea731-7909-44c2-b921-d4910c2dbd33_w1024_q10_s.jpg)
៤
អ្នកគោរពសាសនាជនជាតិឥណ្ឌាម្នាក់ស្លៀកពាក់ជាតួអង្គព្រះ Kali នៃសាសនាហិណ្ឌូ ក្នុងពិធីប្រចាំឆ្នាំមួយឈ្មោះថា Ambubachi នៅវត្ត Kamakhya ក្នុងក្រុង Guwahati។ អ្នកគោរពសាសនានេះរាប់ពាន់នាក់នៅទូទាំងប្រទេសឥណ្ឌាកំពុងជួបជុំគ្នាក្នុងពិធីមួយឈ្មោះថា Ambubachi Mela ដែលត្រូវបានប្រារព្ធឡើងដើម្បីរំលឹកខួបនៃការមករដូវនៃព្រះ Kamakhya។
![ក្មេងម្នាក់ដែលរត់ភៀសខ្លួននៅក្នុងប្រទេសមកពីខេត្ត Deraa ដេកនៅក្នុងតង់នៅជិតតំបន់ Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ក្នុងក្រុង Quneitra ប្រទេសស៊ីរី។](https://gdb.voanews.com/268a4787-4ee1-42c4-8952-2f7a1fc517a5_w1024_q10_s.jpg)
៥
ក្មេងម្នាក់ដែលរត់ភៀសខ្លួននៅក្នុងប្រទេសមកពីខេត្ត Deraa ដេកនៅក្នុងតង់នៅជិតតំបន់ Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ក្នុងក្រុង Quneitra ប្រទេសស៊ីរី។
![ស្ត្រីនៅតំបន់កាស្មៀរកំពុងតាមមើលពិធីបុណ្យសព Dawood Salafi ដែលជាមេបញ្ជាការពួកឧទ្ទាមក្នុងស្រុកម្នាក់ នៅខាងក្រៅទីក្រុង Srinagar នៃតំបន់កាស្មៀរដែលកាន់កាប់ដោយឥណ្ឌា។ យ៉ាងហោចណាស់ពួកឧទ្ទាម៤នាក់ មន្ត្រីប៉ូលិសម្នាក់ និងជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ក្នុងការបាញ់គ្នា នៅតំបន់កាស្មៀរដែលមានជម្លោះ កាលពីថ្ងៃសុក្រ។ ការណ៍នេះបានធ្វើឲ្យមានបាតុកម្មប្រឆាំងនឹងប្រទេសឥណ្ឌា ហើយមានការប៉ះទង្គិចគ្នាដែលបណ្ដាលឲ្យមានមនុស្សមួយចំនួនរងរបួស។](https://gdb.voanews.com/ddffb335-3391-4639-a3e7-e5050ea9e9b2_w1024_q10_s.jpg)
៦
ស្ត្រីនៅតំបន់កាស្មៀរកំពុងតាមមើលពិធីបុណ្យសព Dawood Salafi ដែលជាមេបញ្ជាការពួកឧទ្ទាមក្នុងស្រុកម្នាក់ នៅខាងក្រៅទីក្រុង Srinagar នៃតំបន់កាស្មៀរដែលកាន់កាប់ដោយឥណ្ឌា។ យ៉ាងហោចណាស់ពួកឧទ្ទាម៤នាក់ មន្ត្រីប៉ូលិសម្នាក់ និងជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ក្នុងការបាញ់គ្នា នៅតំបន់កាស្មៀរដែលមានជម្លោះ កាលពីថ្ងៃសុក្រ។ ការណ៍នេះបានធ្វើឲ្យមានបាតុកម្មប្រឆាំងនឹងប្រទេសឥណ្ឌា ហើយមានការប៉ះទង្គិចគ្នាដែលបណ្ដាលឲ្យមានមនុស្សមួយចំនួនរងរបួស។
![វេជ្ជបណ្ឌិត Samira al-Ghamdi អាយុ៤៧ឆ្នាំ ដែលជាគ្រួពេទ្យផ្នែកចិត្តសាស្ត្រកំពុងធ្វើកម្មសិក្សា បើកឡាននៅជុំវិញភូមិមួយ នៅពេលអ្នកស្រីត្រៀមបើកបរនៅលើផ្លូវសាធារណៈនៅថ្ងៃអាទិត្យនេះ ក្នុងនាមជាអ្នកបើកបរមានអាជ្ញាប័ណ្ណ នៅក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។](https://gdb.voanews.com/deb46f66-d2b0-4c5a-bee3-860ce96ecbb4_w1024_q10_s.jpg)
៧
វេជ្ជបណ្ឌិត Samira al-Ghamdi អាយុ៤៧ឆ្នាំ ដែលជាគ្រួពេទ្យផ្នែកចិត្តសាស្ត្រកំពុងធ្វើកម្មសិក្សា បើកឡាននៅជុំវិញភូមិមួយ នៅពេលអ្នកស្រីត្រៀមបើកបរនៅលើផ្លូវសាធារណៈនៅថ្ងៃអាទិត្យនេះ ក្នុងនាមជាអ្នកបើកបរមានអាជ្ញាប័ណ្ណ នៅក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។
![បុរសម្នាក់កំពុងគ្រវីទង់ជាតិតួកគី នៅពេលដែលអ្នកគាំទ្រលោក Muharrem Ince ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រឆាំងតួកគី កំពុងប្រមូលផ្តុំគ្នានៅក្រុង Izmir ប្រទេសតួកគី។](https://gdb.voanews.com/9eef78a5-11c4-4a48-a7f4-d7931fecb34d_w1024_q10_s.jpg)
៨
បុរសម្នាក់កំពុងគ្រវីទង់ជាតិតួកគី នៅពេលដែលអ្នកគាំទ្រលោក Muharrem Ince ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រឆាំងតួកគី កំពុងប្រមូលផ្តុំគ្នានៅក្រុង Izmir ប្រទេសតួកគី។