រូបភាពជុំវិញពិភពលោកថ្ងៃទី ២១ ខែមិថុនា ២០១៧ មានមកពីប្រទេសដូចជាឥណ្ឌូនេស៊ី ហូឡង់ សហរដ្ឋអាមេរិក រុស្ស៊ី ចិន អ៊ីតាលី ឥណ្ឌា អង់គ្លេស កូរ៉េខាងត្បូង ស៊ីរី និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ២១ មិថុនា ២០១៧

១
អ្នករាំរបាំចាំនៅខាងក្រោយឆាកនៅពេលដែលពួកគេរៀបចំដើម្បីសម្តែងក្នុងទិវាសិល្បៈបាលីប្រទេសឥណ្ឌូនេស៊ី។

២
បុរសពីរនាក់កំពុងលេងទឹកក្នុងសួនកម្សាន្ត Duinrell ក្នុងទីក្រុង Wassenaar នៅពេលទ្វីបអឺរ៉ុបកំពុងរងកម្តៅខ្លាំង។

៣
ប្រជាជនចូលរួមក្នុងព្រឹត្តិការណ៏រហាត់យូហ្គាលើកទី១៥ ប្រចាំឆ្នាំដើម្បីអបអរថ្ងៃ Summer Solstice ដែល ជាថ្ងៃជាថ្ងៃដ៏វែងបំផុតប្រចាំឆ្នាំ នៅកណ្តាលទីក្រុងញូវយ៉ក។

៤
កូនដំរីឈ្មោលឥណ្ឌាដែលទើបនឹងកើតឈ្មោះ «Filimon» ដើរជិតម្តាយរបស់ខ្លួនក្នុងសួនសត្វ Moscow Zoo។

៥
កុមារជាច្រើនក្នុងឈុតបញ្ចប់សាលាញញឹមក្នុងពិធីបញ្ចប់ថ្នាក់មតេយ្យនៅ Handan ខេត្ត Hebei ប្រទេសចិន។

៦
ជនចំណាកស្រុករង់ចាំនាវា Vos Hestia ចុះចតនៅពេលពួកគេមកដល់កំពង់ផែរ Crotone បន្ទាប់ពីត្រូវបានជួយសង្រ្គោះដោយក្រុម «សង្រ្គោះកុមារ» នៅសមុទ្រ Mediterranean ឆ្នេរប្រទេសលីប៊ី ទីក្រុង Crotone ប្រទេសអ៊ីតាលី។

៧
កុមារីកំពុងឈរក្រោមភ្លៀងនៅជិតកន្លែងបោកខោអាវក្នុងទីក្រុងញូងដែលី ប្រទេសឥណ្ឌា។

៨
គូស្នេហ៍មួយត្រូវបានឃើញពេលព្រះអាទិត្យរះនៅសារមន្ទីរ Stonehenge ក្បែរទីក្រុង Amesbury ប្រទេសអង់គ្លេស។

៩
កាលពីព្រឹកថ្ងៃអង្គារទី២០ មិថុនា ២០១៧ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B និងយន្តហោះចម្បាំងកូរ៉េខាងត្បូង F-15K ហោះកាត់ឧបទ្វីបកូរ៉េ នៅប្រទេសកូរ៉េខាងត្បូង។

១០
ផ្សែងហុយចេញបន្ទាប់ពីមានការរាយការណ៍ពីការវាយប្រហារតាមអាកាសនៅទីតាំងកាន់កាប់ដោយក្រុមឧទ្ទាមក្នុងស្រុក Jobar ភាគខាងកើតជាយក្រុង Damascus រដ្ឋធានីនៃប្រទេសស៊ីរី។

១១
សត្វក្រៀលពីរក្បាលហោះកាត់សួនអាភៀន និងផ្កាពោតនៅក្នុងភូមិអេកូឡូស៊ី Brodowin រដ្ឋ Barnim ប្រទេសអាល្លឺម៉ង់។

១២
ម្ចាស់ក្សត្រីអង់គ្លេស Elizabeth ទី២ និងព្រះអង្គម្ចាស់ Prince Charles អង្គុយក្នុងវិមាន House of Lords at ការប្រជុំរដ្ឋសភាផ្លូវការនៅក្នុងទីក្រុងឡុងដ៍។