បណ្ដុំរូបភាពស្អាតៗមកពីជុំវិញពិភពលោកសម្រាប់ថ្ងៃទី ១៥ មិថុនា ២០១៧។
រូបភាពជុំវិញពិភពលោក ១៥ មិថុនា ២០១៧
![ស្ត្រីមួយក្រុមស្លៀកសម្លៀកបំពាក់ប្រពៃណីនៃតំបន់ Bavarian ចូលរួមក្នុងពិធីប្រពៃណី Corpus Christi នៅជិតភូមិ Wackersberg ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/24831a57-b3c3-4085-89e5-043d536bc8f1_w1024_q10_s.jpg)
១
ស្ត្រីមួយក្រុមស្លៀកសម្លៀកបំពាក់ប្រពៃណីនៃតំបន់ Bavarian ចូលរួមក្នុងពិធីប្រពៃណី Corpus Christi នៅជិតភូមិ Wackersberg ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។
![សិល្បការនី នាង Erendira Wallenda កំពុងសម្តែងនៅពេលនាងចងខ្លួនសំយុងចុះពីឧទ្ធម្ភាគចក្រមួយគ្រឿង ដែលហោះហើរពីលើទឹកដីរបស់អាមេរិកនៅ Niagara Falls ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។](https://gdb.voanews.com/182b2402-b8e2-4d91-886b-53ae416b43a6_w1024_q10_s.jpg)
២
សិល្បការនី នាង Erendira Wallenda កំពុងសម្តែងនៅពេលនាងចងខ្លួនសំយុងចុះពីឧទ្ធម្ភាគចក្រមួយគ្រឿង ដែលហោះហើរពីលើទឹកដីរបស់អាមេរិកនៅ Niagara Falls ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។
![កុមារីម្នាក់កំពុងសរសេរសារនៅលើជញ្ជាំងសម្រាប់ជនរងគ្រោះ និងដើម្បីគាំទ្រលើកទឹកចិត្តដល់អ្នកដែលរង់ការប៉ះពាល់ដោយមហាអគ្គិភ័យនៅ Grenfell Tower ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/2af658b1-3fc0-4846-a001-e821e2b77568_w1024_q10_s.jpg)
៣
កុមារីម្នាក់កំពុងសរសេរសារនៅលើជញ្ជាំងសម្រាប់ជនរងគ្រោះ និងដើម្បីគាំទ្រលើកទឹកចិត្តដល់អ្នកដែលរង់ការប៉ះពាល់ដោយមហាអគ្គិភ័យនៅ Grenfell Tower ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ផ្ទៃខាងមុខនៃអាគារ Grenfell Tower ដែលឆេះខ្លោច ក្រោយពេលអគ្គិភ័យមួយបានឆេះអាផាតមិនកំពស់២៤ជាន់ នៅភាគខាងលិចទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/49ad7278-2eea-4bc5-97d7-4e798ab0d457_w1024_q10_s.jpg)
៤
ផ្ទៃខាងមុខនៃអាគារ Grenfell Tower ដែលឆេះខ្លោច ក្រោយពេលអគ្គិភ័យមួយបានឆេះអាផាតមិនកំពស់២៤ជាន់ នៅភាគខាងលិចទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ឆ្កែមួយក្បាលកំពុងបំបៅដោះកូនខ្លានិងកូនឆ្កែដែលទើបកើត នៅតំបន់អភិរក្សសត្វព្រៃ Xixiakou ក្នុងទីក្រុង Rongcheng ខេត្ត Shandong ប្រទេសចិន។](https://gdb.voanews.com/3c88b0f2-9a03-41da-a2a4-7b724e885ffb_w1024_q10_s.jpg)
៥
ឆ្កែមួយក្បាលកំពុងបំបៅដោះកូនខ្លានិងកូនឆ្កែដែលទើបកើត នៅតំបន់អភិរក្សសត្វព្រៃ Xixiakou ក្នុងទីក្រុង Rongcheng ខេត្ត Shandong ប្រទេសចិន។
![នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau (ស្តាំ) ប្រៀបធៀបស្រោមជើងជាមួយសមាជិកសភា លោក Randy Boissonnault នៅក្នុងពិធីលើកទង់ជាតិនៅវិមានរដ្ឋសភា ក្នុងទីក្រុង Ottawa ខេត្ត Ontario ប្រទេសកាណាដា។](https://gdb.voanews.com/b774a91e-1b51-4cd8-992c-d0b2c7600ef8_w1024_q10_s.jpg)
៦
នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau (ស្តាំ) ប្រៀបធៀបស្រោមជើងជាមួយសមាជិកសភា លោក Randy Boissonnault នៅក្នុងពិធីលើកទង់ជាតិនៅវិមានរដ្ឋសភា ក្នុងទីក្រុង Ottawa ខេត្ត Ontario ប្រទេសកាណាដា។
![ទូកមួយគ្រឿងកំពុងត្រឡប់មកកាន់ចំណតវិញនៅពេលថ្ងៃលិចនៅបឹង Lake Hefner ទីក្រុង Oklahoma សហរដ្ឋអាមេរិក។](https://gdb.voanews.com/8c7e5eb6-9f54-4e92-94e3-0e671a74a38a_w1024_q10_s.jpg)
៧
ទូកមួយគ្រឿងកំពុងត្រឡប់មកកាន់ចំណតវិញនៅពេលថ្ងៃលិចនៅបឹង Lake Hefner ទីក្រុង Oklahoma សហរដ្ឋអាមេរិក។
![ទិដ្ឋភាពនៅតំបន់ Loosdrechtse ថតពីលើលំហ ដែលស្ថិតនៅខាងត្បូងទីក្រុង Amsterdam ប្រទេសហូឡង់។](https://gdb.voanews.com/1e9f121a-ac60-4404-872c-e2d68dcd5c55_w1024_q10_s.jpg)
៨
ទិដ្ឋភាពនៅតំបន់ Loosdrechtse ថតពីលើលំហ ដែលស្ថិតនៅខាងត្បូងទីក្រុង Amsterdam ប្រទេសហូឡង់។
![បាឡុងហោះបានប៉ះទង្គិចគ្នានៅក្នុងជុំទីមួយនៃការប្រកួតកីឡាវាយកូនគោល U.S. Open នីជិតទីវាលវាយកូនគោល Erin Hills នៅទីក្រុង Erin រដ្ឋ Wisconsin សហរដ្ឋអាមេរិក។](https://gdb.voanews.com/e533e44b-45e0-425b-948f-8e62aeb9a041_w1024_q10_s.jpg)
៩
បាឡុងហោះបានប៉ះទង្គិចគ្នានៅក្នុងជុំទីមួយនៃការប្រកួតកីឡាវាយកូនគោល U.S. Open នីជិតទីវាលវាយកូនគោល Erin Hills នៅទីក្រុង Erin រដ្ឋ Wisconsin សហរដ្ឋអាមេរិក។
![កីឡាករ Sidney Crosby របស់ក្រុមកីឡាវាយកូនបាល់លើទឹកកក Pittsburgh Penguins លើកពាន Stanley Cup នៅក្នុងជ័យជម្នះរបស់ពួកគេក្នុងការប្រកួតពាន Stanley Cup នៅទីក្រុង Pittsburgh ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។](https://gdb.voanews.com/33f78593-dbd4-4c9c-bdd3-a8d78e4361d3_w1024_q10_s.jpg)
១០
កីឡាករ Sidney Crosby របស់ក្រុមកីឡាវាយកូនបាល់លើទឹកកក Pittsburgh Penguins លើកពាន Stanley Cup នៅក្នុងជ័យជម្នះរបស់ពួកគេក្នុងការប្រកួតពាន Stanley Cup នៅទីក្រុង Pittsburgh ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។
![សត្វ Nutrias ឬកណ្ដុរទន្លេ បានងើបឡើងនៅក្នុងទន្លេតូចមួយនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/5a82fe00-986e-4630-b5a5-a25b62371291_w1024_q10_s.jpg)
១១
សត្វ Nutrias ឬកណ្ដុរទន្លេ បានងើបឡើងនៅក្នុងទន្លេតូចមួយនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។