រូបភាពជុំវិញពិភពលោកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសសិង្ហបុរី យេម៉ែន ឥណ្ឌា តួកគី ក្វាតេម៉ាឡា ហ្វីលីពីន អង់គ្លេស អ៊ីរ៉ាក់ និងចិន។
រូបភាពជុំវិញពិភពលោក ១១ មិថុនា ២០១៨
![លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្លុំទៀននៅលើនំខួបកំណើតរបស់លោក នៅពេលលោកចូលរួមក្នុងពិធីទទួលទានអាហារពេលថ្ងៃត្រង់ ជាមួយនឹងលោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong នៅអគារ Istana ប្រទេសសិង្ហបុរី។](https://gdb.voanews.com/f5bfcf34-b248-467d-bb8b-ba64667c6cbf_w1024_q10_s.jpg)
១
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្លុំទៀននៅលើនំខួបកំណើតរបស់លោក នៅពេលលោកចូលរួមក្នុងពិធីទទួលទានអាហារពេលថ្ងៃត្រង់ ជាមួយនឹងលោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong នៅអគារ Istana ប្រទេសសិង្ហបុរី។
![មនុស្សម្នាពិនិត្យមើលកម្ទេចកម្ទីដែលបង្កឡើងដោយការវាយប្រហារតាមអាកាសដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅមជ្ឈមណ្ឌលព្យាបាទជំងឺអាសន្នរោគ ដែលគាំទ្រដោយអង្គការគ្រូពេទ្យគ្មានព្រំដែន នៅក្នុងតំបន់ Abs ប្រទេសយេម៉ែន។ អង្គការគ្រូពេទ្យគ្មានព្រំដែនបាននិយាយថា ខ្លួនបានផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្ននៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាម បន្ទាប់ពីមានការវាយប្រហារតាមអាកាស ដែលមិនបង្កឲ្យមានការស្លាប់។](https://gdb.voanews.com/ee0c3c99-0010-466d-9921-39251e445ce6_w1024_q10_s.jpg)
២
មនុស្សម្នាពិនិត្យមើលកម្ទេចកម្ទីដែលបង្កឡើងដោយការវាយប្រហារតាមអាកាសដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅមជ្ឈមណ្ឌលព្យាបាទជំងឺអាសន្នរោគ ដែលគាំទ្រដោយអង្គការគ្រូពេទ្យគ្មានព្រំដែន នៅក្នុងតំបន់ Abs ប្រទេសយេម៉ែន។ អង្គការគ្រូពេទ្យគ្មានព្រំដែនបាននិយាយថា ខ្លួនបានផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្ននៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាម បន្ទាប់ពីមានការវាយប្រហារតាមអាកាស ដែលមិនបង្កឲ្យមានការស្លាប់។
![កម្អែលភ្នំភ្លើង Kilauea ហូរនៅក្បែររោងចក្រផលិតអគ្គិសនី Puna Geothermal Venture នៅក្នុងក្រុង Pahoa រដ្ឋ Hawaii កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/cd6f4ce4-a93d-4e26-b315-8a9be69ff192_w1024_q10_s.jpg)
៣
កម្អែលភ្នំភ្លើង Kilauea ហូរនៅក្បែររោងចក្រផលិតអគ្គិសនី Puna Geothermal Venture នៅក្នុងក្រុង Pahoa រដ្ឋ Hawaii កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
![បុរសមូស្លីមម្នាក់រៀបចំអាហារសម្រាប់អ្នកតមអាហារនៅខាងក្នុងព្រះវិហារមួយក្នុងខែរ៉ាម៉ាឌន នៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/b234fe96-200d-47b8-bcea-39a822fae2ef_w1024_q10_s.jpg)
៤
បុរសមូស្លីមម្នាក់រៀបចំអាហារសម្រាប់អ្នកតមអាហារនៅខាងក្នុងព្រះវិហារមួយក្នុងខែរ៉ាម៉ាឌន នៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
![មនុស្សម្នាចូលរួមនៅក្នុងការអធិដ្ឋាននាពេលល្ងាចមួយដែលគេហៅថា Tarawih on Laylat al-Qadr ឬ Night of Decree នៅព្រះវិហារ Suleymaniye ក្នុងខែរ៉ាម៉ាឌន នៅក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/7ee6af13-0599-4b87-9a97-ecb0f89c7957_w1024_q10_s.jpg)
៥
មនុស្សម្នាចូលរួមនៅក្នុងការអធិដ្ឋាននាពេលល្ងាចមួយដែលគេហៅថា Tarawih on Laylat al-Qadr ឬ Night of Decree នៅព្រះវិហារ Suleymaniye ក្នុងខែរ៉ាម៉ាឌន នៅក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
![ក្រុមការងារជួយសង្គ្រោះម្នាក់សម្រាកនៅក្នុងតំបន់មួយដែលរងផលប៉ះពាល់ដោយការផ្ទុះភ្នំភ្លើង Fuego នៅក្នុងក្រុង Escuintla ប្រទេសក្វាតេម៉ាឡា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/90483fb0-6174-4448-a43c-79e70bcb31f0_w1024_q10_s.jpg)
៦
ក្រុមការងារជួយសង្គ្រោះម្នាក់សម្រាកនៅក្នុងតំបន់មួយដែលរងផលប៉ះពាល់ដោយការផ្ទុះភ្នំភ្លើង Fuego នៅក្នុងក្រុង Escuintla ប្រទេសក្វាតេម៉ាឡា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
![ក្មេងប្រុសម្នាក់កាន់មែកឈើមួយ នៅពេលខ្លួនកំពុងលេងនៅក្នុងទន្លេមួយ ហើយមានភ្លៀងខ្លាំង នៅក្រោមស្ពានមួយនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/07443658-9af6-4591-a163-004895520d90_w1024_q10_s.jpg)
៧
ក្មេងប្រុសម្នាក់កាន់មែកឈើមួយ នៅពេលខ្លួនកំពុងលេងនៅក្នុងទន្លេមួយ ហើយមានភ្លៀងខ្លាំង នៅក្រោមស្ពានមួយនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![កម្មករសាងសង់ផ្ទាំងមួយឈ្មោះ The Mastaba ដែលធ្វើឡើងពីធុងសាំងចំនួន៧.០០០ នៅលើបឹង Serpentine ក្នុងឧទ្យាន Hyde Park ក្នុងក្រុងឡុងដ៍។](https://gdb.voanews.com/295e30fb-d379-4cc6-b08b-417c23cdbb09_w1024_q10_s.jpg)
៨
កម្មករសាងសង់ផ្ទាំងមួយឈ្មោះ The Mastaba ដែលធ្វើឡើងពីធុងសាំងចំនួន៧.០០០ នៅលើបឹង Serpentine ក្នុងឧទ្យាន Hyde Park ក្នុងក្រុងឡុងដ៍។
![លោក Dennis Rodman កីឡាករបាល់បោះជនជាតិអាមេរិកាំង ដែលចូលនិវត្តន៍ម្នាក់ថ្លែងទៅកាន់សារព័ត៌មាន នៅពេលលោកអញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិ Changi នៅមុនកិច្ចប្រជុំកំពូលអាមេរិក និងកូរ៉េខាងជើង នៅក្នុងប្រទេសសិង្ហបុរី។ លោក គីម ជុនអ៊ុន មេដឹកនាំកូរ៉េខាងត្បូង និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួបប្រជុំនៅក្នុងកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានមួយ ក្នុងគោលបំណងដោះស្រាយលើបញ្ហាដែលបន្សល់ទុកពីសម័យសង្គ្រាមត្រជាក់ ហើយលោកប្រធានាធិបតីអាមេរិកបានហៅកិច្ចប្រជុំនេះថាជា «កិច្ចប្រជុំដែលមានឱកាសតែមួយគត់» សម្រាប់សន្តិភាព។](https://gdb.voanews.com/ace7df27-94b0-4b01-91b2-a0d34fa50fb7_w1024_q10_s.jpg)
៩
លោក Dennis Rodman កីឡាករបាល់បោះជនជាតិអាមេរិកាំង ដែលចូលនិវត្តន៍ម្នាក់ថ្លែងទៅកាន់សារព័ត៌មាន នៅពេលលោកអញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិ Changi នៅមុនកិច្ចប្រជុំកំពូលអាមេរិក និងកូរ៉េខាងជើង នៅក្នុងប្រទេសសិង្ហបុរី។ លោក គីម ជុនអ៊ុន មេដឹកនាំកូរ៉េខាងត្បូង និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួបប្រជុំនៅក្នុងកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានមួយ ក្នុងគោលបំណងដោះស្រាយលើបញ្ហាដែលបន្សល់ទុកពីសម័យសង្គ្រាមត្រជាក់ ហើយលោកប្រធានាធិបតីអាមេរិកបានហៅកិច្ចប្រជុំនេះថាជា «កិច្ចប្រជុំដែលមានឱកាសតែមួយគត់» សម្រាប់សន្តិភាព។
![កងកម្លាំងសន្តិសុខប្រមូលធុងសន្លឹកឆ្នោត នៅពេលភ្លើងកំពុងឆាបឆេះឃ្លាំងផ្ទុកសន្លឹកឆ្នោតសម្រាប់ការរាប់ឡើងវិញ នៅក្នុងក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/4e7d42d1-2a4e-4259-9fa2-17a49cf4527f_w1024_q10_s.jpg)
១០
កងកម្លាំងសន្តិសុខប្រមូលធុងសន្លឹកឆ្នោត នៅពេលភ្លើងកំពុងឆាបឆេះឃ្លាំងផ្ទុកសន្លឹកឆ្នោតសម្រាប់ការរាប់ឡើងវិញ នៅក្នុងក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
![មនុស្សម្នាប្រកួតនៅក្នុងការប្រកួតទូកនាគនៅមុនពិធីបុណ្យ Dragon Boat Festival នៅក្នុងក្រុង Yangzhou ខេត្ត Jiangsu ប្រទេសចិន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/ed1f328d-950d-4543-bc58-1b47818344b1_w1024_q10_s.jpg)
១១
មនុស្សម្នាប្រកួតនៅក្នុងការប្រកួតទូកនាគនៅមុនពិធីបុណ្យ Dragon Boat Festival នៅក្នុងក្រុង Yangzhou ខេត្ត Jiangsu ប្រទេសចិន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
![បុរសម្នាក់ចូលរួមជាមួយនឹងសាលា Trapeze School នៅក្បែររូបសំណាក Albert Memorial Statue នៅក្នុងឧទ្យានផ្កា Kensington Gardens នៅក្នុងក្រុងឡុងដ៍។](https://gdb.voanews.com/d796dba7-6447-4802-b07c-f1de2b02ec68_w1024_q10_s.jpg)
១២
បុរសម្នាក់ចូលរួមជាមួយនឹងសាលា Trapeze School នៅក្បែររូបសំណាក Albert Memorial Statue នៅក្នុងឧទ្យានផ្កា Kensington Gardens នៅក្នុងក្រុងឡុងដ៍។