រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី បារាំង កាណាដា អង់គ្លេស អេស្ប៉ាញ អាហ្វ្រិកខាងត្បូង រូម៉ានី និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១០ មិថុនា ២០១៨
![បាតុករកាន់រូបរបស់លោក Oleg Sentsov ដែលជាអ្នកទោសនយោបាយ ក្នុងពេលប្រមូលផ្តុំមួយ ដែលរៀបចំដោយមូលនិធិ Free Russia នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/cf29fcfc-2ea2-4e15-80b1-115e4578c43e_w1024_q10_s.jpg)
១
បាតុករកាន់រូបរបស់លោក Oleg Sentsov ដែលជាអ្នកទោសនយោបាយ ក្នុងពេលប្រមូលផ្តុំមួយ ដែលរៀបចំដោយមូលនិធិ Free Russia នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។
![កីឡាករ Rafael Nadal មកពីប្រទេសអេស្ប៉ាញកាន់ពាន នៅពេលដែលលោកសាទរជ័យជម្នះរបស់លោកនៅក្នុងការប្រកួត French Open Tennis ដោយឈ្នះកីឡាករ Dominic Thiem មកពីប្រទេសអូទ្រីស នៅស្តាត Roland Garros ក្នុងក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/59af0a0f-c1b4-4d6f-9c47-f61fe91aa221_w1024_q10_s.jpg)
២
កីឡាករ Rafael Nadal មកពីប្រទេសអេស្ប៉ាញកាន់ពាន នៅពេលដែលលោកសាទរជ័យជម្នះរបស់លោកនៅក្នុងការប្រកួត French Open Tennis ដោយឈ្នះកីឡាករ Dominic Thiem មកពីប្រទេសអូទ្រីស នៅស្តាត Roland Garros ក្នុងក្រុងប៉ារីស ប្រទេសបារាំង។
![នៅក្នុងរូបភាពដែលបញ្ចេញដោយរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ លោកស្រីអធិការបតី Angela Merkel (រូបកណ្តាល) និយាយជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំមេដឹកនាំ G7 នៅក្នុងក្រុង La Malbaie ខេត្ត Quebec ប្រទេសកាណាដា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/8e3e070d-f639-4077-94fb-29fc36bad4c2_w1024_q10_s.jpg)
៣
នៅក្នុងរូបភាពដែលបញ្ចេញដោយរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ លោកស្រីអធិការបតី Angela Merkel (រូបកណ្តាល) និយាយជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំមេដឹកនាំ G7 នៅក្នុងក្រុង La Malbaie ខេត្ត Quebec ប្រទេសកាណាដា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។
![សមាជិកនៃកងពល Household Division ដើរក្បួនសម្រាប់ពិធីបុណ្យ Trooping the Colour Ceremony នៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/c1408523-31c2-4af0-8aea-ae87d5351d7d_w1024_q10_s.jpg)
៤
សមាជិកនៃកងពល Household Division ដើរក្បួនសម្រាប់ពិធីបុណ្យ Trooping the Colour Ceremony នៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។
![(នៅជួរមុខពីឆ្វេងទៅស្តាំ) ព្រះនាង Princess Charlotte of Cambridge ព្រះនាង Savannah Phillips ព្រះអង្គម្ចាស់ Prince George of Cambridge និងព្រះនាង Isla Phillips ជជែកគ្នា នៅមុខព្រះបរមរាជវាំង Buckingham Palace នៅពេលរាជវង្សយាងទៅទតការសម្តែងរបស់ក្រុមទ័ពអាកាស Royal Air Force នៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/2925fd05-bf9b-4395-989c-b00e86f732f6_w1024_q10_s.jpg)
៥
(នៅជួរមុខពីឆ្វេងទៅស្តាំ) ព្រះនាង Princess Charlotte of Cambridge ព្រះនាង Savannah Phillips ព្រះអង្គម្ចាស់ Prince George of Cambridge និងព្រះនាង Isla Phillips ជជែកគ្នា នៅមុខព្រះបរមរាជវាំង Buckingham Palace នៅពេលរាជវង្សយាងទៅទតការសម្តែងរបស់ក្រុមទ័ពអាកាស Royal Air Force នៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។
![មនុស្សម្នាតដៃគ្នាដែលមានចម្ងាយ២០២គ.ម. ដោយឆ្លងកាត់ក្រុង San Sebastian ក្រុង Vitoria និងក្រុង Bilbao ដើម្បីអំពាវនាវឲ្យមានការបោះឆ្នោតទាមទារឯករាជ្យរបស់តំបន់ Basque ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/eccf591b-d5d3-4830-8f24-48fdc2ef728d_w1024_q10_s.jpg)
៦
មនុស្សម្នាតដៃគ្នាដែលមានចម្ងាយ២០២គ.ម. ដោយឆ្លងកាត់ក្រុង San Sebastian ក្រុង Vitoria និងក្រុង Bilbao ដើម្បីអំពាវនាវឲ្យមានការបោះឆ្នោតទាមទារឯករាជ្យរបស់តំបន់ Basque ប្រទេសអេស្ប៉ាញ។
![នេះជាទិដ្ឋភាពទូទៅនៅមុនការប្រកួតបាល់ឱបរវាងក្រុមរបស់អាហ្វ្រិកខាងត្បូង និងក្រុមរបស់អង់គ្លេស នៅស្តាត Ellis Park នៅក្នុងក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/39bdcc05-a0a1-45bd-b2a0-ad0faed81c8d_w1024_q10_s.jpg)
៧
នេះជាទិដ្ឋភាពទូទៅនៅមុនការប្រកួតបាល់ឱបរវាងក្រុមរបស់អាហ្វ្រិកខាងត្បូង និងក្រុមរបស់អង់គ្លេស នៅស្តាត Ellis Park នៅក្នុងក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។
![អ្នកគាំទ្រគណបក្សកាន់អំណាចដែលមានឈ្មោះថា Social Democratic ចូលរួមក្នុងការប្រមូលផ្តុំមួយនៅខាងក្រៅអគាររដ្ឋាភិបាលនៅក្នុងក្រុង Bucharest ប្រទេសរូម៉ានី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។ អ្នកគាំទ្រជាង១០០.០០០នាក់បានស្លៀកពាក់ក្នុងឈុតពណ៌ស បានប្រមូលផ្តុំគ្នាដើម្បីប្រឆាំងនឹងការរំលោភបំពានដែលធ្វើឡើងដោយរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយ។](https://gdb.voanews.com/149d1e09-96a3-4b02-af3e-d6e74b5e84b1_w1024_q10_s.jpg)
៨
អ្នកគាំទ្រគណបក្សកាន់អំណាចដែលមានឈ្មោះថា Social Democratic ចូលរួមក្នុងការប្រមូលផ្តុំមួយនៅខាងក្រៅអគាររដ្ឋាភិបាលនៅក្នុងក្រុង Bucharest ប្រទេសរូម៉ានី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។ អ្នកគាំទ្រជាង១០០.០០០នាក់បានស្លៀកពាក់ក្នុងឈុតពណ៌ស បានប្រមូលផ្តុំគ្នាដើម្បីប្រឆាំងនឹងការរំលោភបំពានដែលធ្វើឡើងដោយរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយ។
![ព្រះសង្ឃទីបេ ដែលភៀសព្រះកាយលើកទឹកចិត្តក្រុមរបស់ព្រះអង្គ នៅពេលព្រះអង្គមើលការប្រកួតបាល់ទាត់នៅក្នុងក្រុង Dharmsala ប្រទេសឥណ្ឌា។](https://gdb.voanews.com/6b4ccfdc-623d-4363-b967-806091d26062_w1024_q10_s.jpg)
៩
ព្រះសង្ឃទីបេ ដែលភៀសព្រះកាយលើកទឹកចិត្តក្រុមរបស់ព្រះអង្គ នៅពេលព្រះអង្គមើលការប្រកួតបាល់ទាត់នៅក្នុងក្រុង Dharmsala ប្រទេសឥណ្ឌា។
![អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដមួយដែលរចនាដោយអ្នកច្នៃម៉ូដជនជាតិចិនឈ្មោះ Xander Zhou នៅថ្ងៃទី៣ នៃព្រឹត្តិការណ៍បង្ហាញម៉ូដ Spring/Summer 2019 London Fashion Week នៅក្នុងឡុងដ៍។](https://gdb.voanews.com/8e3c47bb-cb43-40ec-b870-6a8348c10b3a_w1024_q10_s.jpg)
១០
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដមួយដែលរចនាដោយអ្នកច្នៃម៉ូដជនជាតិចិនឈ្មោះ Xander Zhou នៅថ្ងៃទី៣ នៃព្រឹត្តិការណ៍បង្ហាញម៉ូដ Spring/Summer 2019 London Fashion Week នៅក្នុងឡុងដ៍។
![កីឡាករ Mike Smithឈ្នះការប្រកួត Triple Crown of Thoroughbred Racing នៅឧទ្យាន Belmont Park នៅក្នុងសង្កាត់ Elmont ក្រុងញូវយ៉ក កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/7754dd2c-f268-4d17-ab8b-0917ce734d01_w1024_q10_s.jpg)
១១
កីឡាករ Mike Smithឈ្នះការប្រកួត Triple Crown of Thoroughbred Racing នៅឧទ្យាន Belmont Park នៅក្នុងសង្កាត់ Elmont ក្រុងញូវយ៉ក កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។
![កីឡាការនី Camille Grassineau មកពីបារាំង (រូបឆ្វេង) ប្រជែងជាមួយនឹងកីឡាការនី Emma Tonegato មកពីអូស្ត្រាលី នៅក្នុងការប្រកួតបាល់ឱបវគ្គផ្តាច់ព្រ័ត្ររវាងក្រុមអូស្ត្រាលី និងបារាំង នៅថ្ងៃទី២ នៃការប្រកួត 2018 Paris Sevens នៅស្តាត Jean Bouin នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/aee572c4-18e5-40de-af23-40712bdfd43b_w1024_q10_s.jpg)
១២
កីឡាការនី Camille Grassineau មកពីបារាំង (រូបឆ្វេង) ប្រជែងជាមួយនឹងកីឡាការនី Emma Tonegato មកពីអូស្ត្រាលី នៅក្នុងការប្រកួតបាល់ឱបវគ្គផ្តាច់ព្រ័ត្ររវាងក្រុមអូស្ត្រាលី និងបារាំង នៅថ្ងៃទី២ នៃការប្រកួត 2018 Paris Sevens នៅស្តាត Jean Bouin នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។