រូបភាពជុំវិញពិភពលោក ០៩ មិថុនា ២០១៧ មកពីប្រទេសអ៊ូហ្គង់ដា អង់គ្លេស បារាំង អាល្លឺម៉ង់ ហ្វីលីពីន សហរដ្ឋអាមេរិក ម៉ាឡេស៊ី កូសូវ៉ូ ស៊ីប ឥណ្ឌា វេណេស៊ុយអេឡា អ៊ីស្រាអែល កាហ្សាក់ស្ថាន ប៉ាគីស្លាន និងឥណ្ឌូនេស៊ី។
រូបភាពជុំវិញពិភពលោក ០៩ មិថុនា ២០១៧
![ក្មេងៗជនភៀសខ្លួនស៊ូដង់ខាងត្បូងកំពុងសម្លឹងមើលទៅលើ នៅពេលឡានមួយគ្រឿងបាញ់ទឹកចូលទៅក្នុងស្តែនទឹកខ្ពស់មួយ នៅក្នុងទីធ្លាមួយដែលមានផ្ទះធ្វើពីភក់និងឥដ្ឋ និងមានផ្ទះបាំងតង់ដែលជាជំរំជនភៀសខ្លួន Bidi Bidi នៅភាគខាងជើងនៃប្រទេសអ៊ូហ្គង់ដា។ Bidi Bidi គឺជាជំរំជនភៀសខ្លួនធំជាងគេនៅលើពិភពលោក ជាកន្លែងស្នាក់នៅសម្រាប់ជនដែលរត់គេចពីសង្គ្រាមនៅស៊ូដង់ខាងត្បូង។](https://gdb.voanews.com/6c79582c-906f-4ca5-99dc-c5b03e1e030a_w1024_q10_s.jpg)
១
ក្មេងៗជនភៀសខ្លួនស៊ូដង់ខាងត្បូងកំពុងសម្លឹងមើលទៅលើ នៅពេលឡានមួយគ្រឿងបាញ់ទឹកចូលទៅក្នុងស្តែនទឹកខ្ពស់មួយ នៅក្នុងទីធ្លាមួយដែលមានផ្ទះធ្វើពីភក់និងឥដ្ឋ និងមានផ្ទះបាំងតង់ដែលជាជំរំជនភៀសខ្លួន Bidi Bidi នៅភាគខាងជើងនៃប្រទេសអ៊ូហ្គង់ដា។ Bidi Bidi គឺជាជំរំជនភៀសខ្លួនធំជាងគេនៅលើពិភពលោក ជាកន្លែងស្នាក់នៅសម្រាប់ជនដែលរត់គេចពីសង្គ្រាមនៅស៊ូដង់ខាងត្បូង។
![បាតុករម្នាក់ពាក់ម៉ស់មានរូបលោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយថ្ងៃបោះឆ្នោតមួយថ្ងៃនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/7aac21aa-4cfc-4b85-924d-4f88519fcce4_w1024_q10_s.jpg)
២
បាតុករម្នាក់ពាក់ម៉ស់មានរូបលោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយថ្ងៃបោះឆ្នោតមួយថ្ងៃនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ក្រុមអ្នកប្រណាំងកង់ជិះបានចម្ងាយ១៤៧,៥គ.ម ក្នុងជុំទី៦ នៃការប្រណាំងលើកទី៦៩ នៃការប្រណាំងកង់ Criterium du Dauphine។ ការប្រណាំងនេះធ្វើឡើងដោយចេញពីទីក្រុង Villars-les-Dombes ទៅទីក្រុង La Motte-Servolex ប្រទេសបារាំង។](https://gdb.voanews.com/db53f2a8-3d0d-4746-bb0b-22f39c49706b_w1024_q10_s.jpg)
៣
ក្រុមអ្នកប្រណាំងកង់ជិះបានចម្ងាយ១៤៧,៥គ.ម ក្នុងជុំទី៦ នៃការប្រណាំងលើកទី៦៩ នៃការប្រណាំងកង់ Criterium du Dauphine។ ការប្រណាំងនេះធ្វើឡើងដោយចេញពីទីក្រុង Villars-les-Dombes ទៅទីក្រុង La Motte-Servolex ប្រទេសបារាំង។
![អ្នកទេសចរម្នាក់ដើរខាងក្រោយផ្ទាំងសិល្បៈ Pile o Sapmi ដែលជាផ្ទាំងវាំងននធ្វើពីឆ្អឹងលលាដ៍ក្បាលសត្វក្តាន់ រៀបចំឡើដោយសិល្បៈករជនជាតិន័រវេស Maret Anne Sara នៅក្នុងការតាំងបង្ហាញដល់សារព័ត៌មាននៃសិល្បៈ documenta 14 នៅទីក្រុង Kassel ប្រទេសអាល្លឺម៉ង់។ documenta 14 ជាសិល្បៈសហសម័យសំខាន់បំផុតរបស់ពិភពលោក។](https://gdb.voanews.com/9c9e9d53-3e00-4d70-ad0c-323f7f40c778_w1024_q10_s.jpg)
៤
អ្នកទេសចរម្នាក់ដើរខាងក្រោយផ្ទាំងសិល្បៈ Pile o Sapmi ដែលជាផ្ទាំងវាំងននធ្វើពីឆ្អឹងលលាដ៍ក្បាលសត្វក្តាន់ រៀបចំឡើដោយសិល្បៈករជនជាតិន័រវេស Maret Anne Sara នៅក្នុងការតាំងបង្ហាញដល់សារព័ត៌មាននៃសិល្បៈ documenta 14 នៅទីក្រុង Kassel ប្រទេសអាល្លឺម៉ង់។ documenta 14 ជាសិល្បៈសហសម័យសំខាន់បំផុតរបស់ពិភពលោក។
![ក្រុមទាហានល្បាតរបស់ហ្វីលីពីនអង្គុយនៅក្នុងថ្នាក់រៀនមួយ ក្នុងបេសកកម្មបណ្ដេញពួកជនសកម្មប្រយុទ្ធឥស្លាមដែលបាញ់ពីដំបូលអាគារ នៅទីក្រុង Marawi នៅលើកោះ Mindanao ដែលជាកោះនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។](https://gdb.voanews.com/3f1c57d9-0e14-41c4-b9a2-5455531e9374_w1024_q10_s.jpg)
៥
ក្រុមទាហានល្បាតរបស់ហ្វីលីពីនអង្គុយនៅក្នុងថ្នាក់រៀនមួយ ក្នុងបេសកកម្មបណ្ដេញពួកជនសកម្មប្រយុទ្ធឥស្លាមដែលបាញ់ពីដំបូលអាគារ នៅទីក្រុង Marawi នៅលើកោះ Mindanao ដែលជាកោះនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។
![អ្នកជិះសេះហ្វឹកហាត់ម្នាក់កំពុងបញ្ជាសេះរបស់គាត់នៅជុំវិញកន្លែងមួយ នៅ Elmont ទីក្រុងញូវយ៉ក់។](https://gdb.voanews.com/908a652c-02bd-4fdf-b1ed-2fc0aade4789_w1024_q10_s.jpg)
៦
អ្នកជិះសេះហ្វឹកហាត់ម្នាក់កំពុងបញ្ជាសេះរបស់គាត់នៅជុំវិញកន្លែងមួយ នៅ Elmont ទីក្រុងញូវយ៉ក់។
![អ្នកកាន់សាសនាឥស្លាមកំពុងបួងសួងនៅក្នុងព្រះវិហារជាតិ នៅក្នុងខែដ៏ពិសិដ្ឋរ៉ាម៉ាដន ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។](https://gdb.voanews.com/a8b3d323-24a3-4300-8795-ff60f2d3834c_w1024_q10_s.jpg)
៧
អ្នកកាន់សាសនាឥស្លាមកំពុងបួងសួងនៅក្នុងព្រះវិហារជាតិ នៅក្នុងខែដ៏ពិសិដ្ឋរ៉ាម៉ាដន ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
![លោក Ramush Haradinaj (កណ្ដាល) មេដឹកនាំសម្ព័ន្ធសម្រាប់អនាគតកូសូវ៉ូ (AAK) ដែលជាបេក្ខជននាយករដ្ឋមន្ត្រីមកពីក្រុមចម្រុះ PAN និងលោក Kadri Veseli (ស្តាំ) មេដឹកនាំគណបក្សប្រជាធិបតេយ្យកូសូវ៉ូ PDK លោក Fatmir Limaj មេដឹកនាំ NISMA កាន់ដៃគ្នាធ្វើជាសញ្ញាជ័យជម្នះ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅរដ្ឋធានីព្រីស្ទីណា។](https://gdb.voanews.com/b246495b-022b-4994-8dbe-59ac5802a7e6_w1024_q10_s.jpg)
៨
លោក Ramush Haradinaj (កណ្ដាល) មេដឹកនាំសម្ព័ន្ធសម្រាប់អនាគតកូសូវ៉ូ (AAK) ដែលជាបេក្ខជននាយករដ្ឋមន្ត្រីមកពីក្រុមចម្រុះ PAN និងលោក Kadri Veseli (ស្តាំ) មេដឹកនាំគណបក្សប្រជាធិបតេយ្យកូសូវ៉ូ PDK លោក Fatmir Limaj មេដឹកនាំ NISMA កាន់ដៃគ្នាធ្វើជាសញ្ញាជ័យជម្នះ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅរដ្ឋធានីព្រីស្ទីណា។
![ជនជាតិក្រិកនិងជនជាតិស៊ីប រាំងចង្វាក់តាំងហ្គោ នៅក្នុងតំបន់សដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ នៅតាមបណ្ដោយផ្លូវ Ledra នៅក្នុងទីក្រុងបុរាណនីកូស៊ី (Nicosia) របស់ប្រទេសស៊ីប។ ](https://gdb.voanews.com/aa3120f6-9987-4f3d-bc82-1f6f92aeb091_w1024_q10_s.jpg)
៩
ជនជាតិក្រិកនិងជនជាតិស៊ីប រាំងចង្វាក់តាំងហ្គោ នៅក្នុងតំបន់សដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ នៅតាមបណ្ដោយផ្លូវ Ledra នៅក្នុងទីក្រុងបុរាណនីកូស៊ី (Nicosia) របស់ប្រទេសស៊ីប។
![អ្នកកាន់សាសនាហិណ្ឌូម្នាក់សម្តែងដោយផ្លុំភ្លើងក្នុងពិធីហែ Jal Yatra មុនពេលមកដល់នៃបុណ្យ Rath Yatra ប្រចាំឆ្នាំ ក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា។ ពិធីនេះក៏ត្រូវបានគេហៅថាក្បួនដង្ហែរទេះសេះ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា។](https://gdb.voanews.com/5d7a17db-e2d0-4f21-8744-ba4295029ba2_w1024_q10_s.jpg)
១០
អ្នកកាន់សាសនាហិណ្ឌូម្នាក់សម្តែងដោយផ្លុំភ្លើងក្នុងពិធីហែ Jal Yatra មុនពេលមកដល់នៃបុណ្យ Rath Yatra ប្រចាំឆ្នាំ ក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា។ ពិធីនេះក៏ត្រូវបានគេហៅថាក្បួនដង្ហែរទេះសេះ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា។
![ក្រុមបាតុករជួបជុំគ្នាដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro របស់ប្រទេសវេណេស៊ុយអេឡា នៅទីក្រុងការ៉ាកាស។](https://gdb.voanews.com/100a354b-f75d-4db5-9fe6-16a5d48ab0ca_w1024_q10_s.jpg)
១១
ក្រុមបាតុករជួបជុំគ្នាដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro របស់ប្រទេសវេណេស៊ុយអេឡា នៅទីក្រុងការ៉ាកាស។
![សារដែលត្រូវបានបន្សល់ទុកដោយអ្នកជូនពរ ត្រូវបានគេដាក់នៅលើជញ្ជាំង London ក្នុងទីក្រុងឡុងដ៍ ក្រោយពេលមានការវាយប្រហារភេរវកម្មកាលពីថ្ងៃទី៣ ខែមិថុនា។ ការវាយប្រហារភេរវកម្មនោះបានយកសាធារណជននៅលើស្ពាន London និងនៅផ្សារ Borough ជាគោលដៅ។](https://gdb.voanews.com/b0301892-2211-4717-94c8-a10eb65ac60a_w1024_q10_s.jpg)
១២
សារដែលត្រូវបានបន្សល់ទុកដោយអ្នកជូនពរ ត្រូវបានគេដាក់នៅលើជញ្ជាំង London ក្នុងទីក្រុងឡុងដ៍ ក្រោយពេលមានការវាយប្រហារភេរវកម្មកាលពីថ្ងៃទី៣ ខែមិថុនា។ ការវាយប្រហារភេរវកម្មនោះបានយកសាធារណជននៅលើស្ពាន London និងនៅផ្សារ Borough ជាគោលដៅ។
![មនុស្សចូលរួមក្នុងការដង្ហែក្បួនប្រចាំឆ្នាំដើម្បីគាំទ្រដល់អ្នកស្រឡាញ់ភេទដូចគ្នា Gay Pride នៅក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/75370e02-8021-4f6a-afbb-4f1a8c3026c8_w1024_q10_s.jpg)
១៣
មនុស្សចូលរួមក្នុងការដង្ហែក្បួនប្រចាំឆ្នាំដើម្បីគាំទ្រដល់អ្នកស្រឡាញ់ភេទដូចគ្នា Gay Pride នៅក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។
![កាំជ្រួចផ្ទុះនៅលើអាកាសក្នុងពេលបើកសម្ពោធការតាំងពិព័រណ៍ឆ្នាំ២០១៧ នៅរដ្ឋធានីអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។](https://gdb.voanews.com/19d22638-5f61-4e3b-a23a-9692fc8120fa_w1024_q10_s.jpg)
១៤
កាំជ្រួចផ្ទុះនៅលើអាកាសក្នុងពេលបើកសម្ពោធការតាំងពិព័រណ៍ឆ្នាំ២០១៧ នៅរដ្ឋធានីអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។
![ក្មេងប្រុសម្នាក់ទប់ក្បាលខ្លួនឯងទប់ទៅនឹងទឹកទុយោ ដែលបូមចេញពីប្រឡាយមួយហូរនៅខាងក្រោមស្ពាននៅជាយក្រុង Peshawar ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/50dafe5b-3d5d-49d6-97c3-1a0fb42c5847_w1024_q10_s.jpg)
១៥
ក្មេងប្រុសម្នាក់ទប់ក្បាលខ្លួនឯងទប់ទៅនឹងទឹកទុយោ ដែលបូមចេញពីប្រឡាយមួយហូរនៅខាងក្រោមស្ពាននៅជាយក្រុង Peshawar ប្រទេសប៉ាគីស្ថាន។
![បុរសម្នាក់រស់នៅខេត្តអាចេ (Aceh) កំពុងមើលថ្ងៃលិចនៅឆ្នេរសមុទ្រ Meulaboh ក្នុងខេត្តអាចេ ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/4727b42f-519b-4e10-a711-63a747cbfbf4_w1024_q10_s.jpg)
១៦
បុរសម្នាក់រស់នៅខេត្តអាចេ (Aceh) កំពុងមើលថ្ងៃលិចនៅឆ្នេរសមុទ្រ Meulaboh ក្នុងខេត្តអាចេ ប្រទេសឥណ្ឌូនេស៊ី។