រូបភាពជុំវិញពិភពលោក ០២ មិថុនា ២០១៧ មកពីប្រទេសកម្ពុជា ចិន ហ្វីលីពីន អង់គ្លេស កាហ្សាក់ស្ថាន អាល្លឺម៉ង់ បារាំង យេម៉ែន ឥណ្ឌា អ៊ីតាលី ប៉ាឡេស្ទីន និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ០២ មិថុនា ២០១៧
![អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសកម្ពុជា បានជួបជុំគ្នាដើម្បីហែក្បួនឃោសនានៅថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតឃុំសង្កាត់ នៅរាជធានីភ្នំពេញ។](https://gdb.voanews.com/48613652-2211-40df-805f-f0293be9133c_w1024_q10_s.jpg)
១
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសកម្ពុជា បានជួបជុំគ្នាដើម្បីហែក្បួនឃោសនានៅថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតឃុំសង្កាត់ នៅរាជធានីភ្នំពេញ។
![បុរសម្នាក់លូកដៃឈោងយកអាហារនៅពេលដែលជនអ្នកកាន់សាសនាឥស្លាមបានជួបជុំគ្នា មុនពេលចូលមកដល់នៃបុណ្យរ៉ាម៉ាដនតាមសាសនាឥស្លាម កាលពីថ្ងៃសុក្រ នៅព្រះវិហារប្រវត្តិសាស្ត្រ Niujie ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។](https://gdb.voanews.com/74a7bffe-2f9b-4da1-befa-e069c4e1f033_w1024_q10_s.jpg)
២
បុរសម្នាក់លូកដៃឈោងយកអាហារនៅពេលដែលជនអ្នកកាន់សាសនាឥស្លាមបានជួបជុំគ្នា មុនពេលចូលមកដល់នៃបុណ្យរ៉ាម៉ាដនតាមសាសនាឥស្លាម កាលពីថ្ងៃសុក្រ នៅព្រះវិហារប្រវត្តិសាស្ត្រ Niujie ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
![បុរសម្នាក់ប្រឹងទប់ទឹកភ្នែកនៅពេលលោកអុជទៀនដើម្បីរំឭកដល់ជនរងគ្រោះដោយសារការវាយប្រហារនៅបរិវេណ Resorts World Manila ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/8a1eb365-11af-4043-84e7-c07682297d7f_w1024_q10_s.jpg)
៣
បុរសម្នាក់ប្រឹងទប់ទឹកភ្នែកនៅពេលលោកអុជទៀនដើម្បីរំឭកដល់ជនរងគ្រោះដោយសារការវាយប្រហារនៅបរិវេណ Resorts World Manila ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![ក្រុមបាតុករបានដាក់ផ្កាកូឡាបនៅលើទង់ជាតិដូចឥន្ទធនូ នៅមុខស្ថានទូតរុស្ស៊ីក្នុងទីក្រុងឡុងដ៍ នៅពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងការបង្ក្រាបលើបុរសភេទទី៣ នៅតំបន់ Chechnya។](https://gdb.voanews.com/3b1a1bb5-fdc3-4430-8df4-0cc66f21539e_w1024_q10_s.jpg)
៤
ក្រុមបាតុករបានដាក់ផ្កាកូឡាបនៅលើទង់ជាតិដូចឥន្ទធនូ នៅមុខស្ថានទូតរុស្ស៊ីក្នុងទីក្រុងឡុងដ៍ នៅពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងការបង្ក្រាបលើបុរសភេទទី៣ នៅតំបន់ Chechnya។
![យានអវកាស Soyuz MS-03 កំពុងដឹកលោក Oleg Novitskiy ជនជាតិរុស្ស៊ី និងលោក Thomas Pesquet ជនជាតិបារាំង ដែលលោកទាំង២ជានាវិកស្ថានីយ៍អវកាសអន្តរជាតិ ISS។ យាននេះកំពុងបន្ទាបខ្លួនខាងក្រោមក្រុមឆ័ត្រយោង មុនពេលវាចុះចតនៅក្នុងតំបន់ដាច់ស្រយាលមួយក្នុងទីក្រុង Dzhezkazgan ប្រទេសកាហ្សាក់ស្ថាន។](https://gdb.voanews.com/cbfb467c-814a-4e9c-b21e-db475660e4cb_w1024_q10_s.jpg)
៥
យានអវកាស Soyuz MS-03 កំពុងដឹកលោក Oleg Novitskiy ជនជាតិរុស្ស៊ី និងលោក Thomas Pesquet ជនជាតិបារាំង ដែលលោកទាំង២ជានាវិកស្ថានីយ៍អវកាសអន្តរជាតិ ISS។ យាននេះកំពុងបន្ទាបខ្លួនខាងក្រោមក្រុមឆ័ត្រយោង មុនពេលវាចុះចតនៅក្នុងតំបន់ដាច់ស្រយាលមួយក្នុងទីក្រុង Dzhezkazgan ប្រទេសកាហ្សាក់ស្ថាន។
![បុរសដែលកំពុងសប្បាយរីករាយម្នាក់ចូលរួមក្នុងពិធីស្រស់ស្រូបអាហារ ក្នុងអំឡុងពេលពិធីប្រគុំតន្រ្តីក្នុងទីងងឹត ក្នុងទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/60a57fb8-5611-45dd-bf3e-7473a0250f83_w1024_q10_s.jpg)
៦
បុរសដែលកំពុងសប្បាយរីករាយម្នាក់ចូលរួមក្នុងពិធីស្រស់ស្រូបអាហារ ក្នុងអំឡុងពេលពិធីប្រគុំតន្រ្តីក្នុងទីងងឹត ក្នុងទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។
![ពពកខ្មៅបានខិតមកជិតកន្លែងប្រកួតខណៈពេលដែលកីឡាករ Dominic Thiem របស់ប្រទេសអូទ្រីស ប្រកួតជាមួយកីឡាករ Steve Johnson របស់សហរដ្ឋអាមេរិក ក្នុងការប្រកួតជុំទី៣ កីឡាតិន្នីស ក្នុងកម្មវិធី French Open នៅកីឡដ្ឋាន Roland Garros ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/42236a05-4c1f-4355-b926-11a24b501088_w1024_q10_s.jpg)
៧
ពពកខ្មៅបានខិតមកជិតកន្លែងប្រកួតខណៈពេលដែលកីឡាករ Dominic Thiem របស់ប្រទេសអូទ្រីស ប្រកួតជាមួយកីឡាករ Steve Johnson របស់សហរដ្ឋអាមេរិក ក្នុងការប្រកួតជុំទី៣ កីឡាតិន្នីស ក្នុងកម្មវិធី French Open នៅកីឡដ្ឋាន Roland Garros ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
![ជនសកម្មប្រយុទ្ធដែលគាំទ្ររដ្ឋាភិបាល កំពុងអង្គុយនៅខាងក្រោយនៃឡានយោធា ក្នុងពេលមានការប៉ះទង្គិចគ្នាមួយជាមួយក្រុមសកម្មប្រយុទ្ធ Houthi នៅទីក្រុង Taiz នៅភាគខាងជើងនៃប្រទេសយេម៉ែន។](https://gdb.voanews.com/902aea14-eeee-4b08-9fef-5918f7375073_w1024_q10_s.jpg)
៨
ជនសកម្មប្រយុទ្ធដែលគាំទ្ររដ្ឋាភិបាល កំពុងអង្គុយនៅខាងក្រោយនៃឡានយោធា ក្នុងពេលមានការប៉ះទង្គិចគ្នាមួយជាមួយក្រុមសកម្មប្រយុទ្ធ Houthi នៅទីក្រុង Taiz នៅភាគខាងជើងនៃប្រទេសយេម៉ែន។
![អាចារ្យមកពីតំបន់កាស្មៀរ ចាក់ទឹកដោះគោលើរូបចម្លាក់ព្រះក្នុងសាសនាហិណ្ឌូ ក្នុងកម្មវិធីបុណ្យប្រចាំឆ្នាំនៃសាសនាហិណ្ឌូ នៅវិហារ Khirbhawani ក្នុងភូមិ Tullamulla ស្ថិតនៅចម្ងាយប្រហែល៣០គ.ម ភាគខាងកើតនៃទីក្រុង Srinagar ប្រទេសឥណ្ឌា។](https://gdb.voanews.com/e85f677c-1b6a-4288-8172-f290139ae07a_w1024_q10_s.jpg)
៩
អាចារ្យមកពីតំបន់កាស្មៀរ ចាក់ទឹកដោះគោលើរូបចម្លាក់ព្រះក្នុងសាសនាហិណ្ឌូ ក្នុងកម្មវិធីបុណ្យប្រចាំឆ្នាំនៃសាសនាហិណ្ឌូ នៅវិហារ Khirbhawani ក្នុងភូមិ Tullamulla ស្ថិតនៅចម្ងាយប្រហែល៣០គ.ម ភាគខាងកើតនៃទីក្រុង Srinagar ប្រទេសឥណ្ឌា។
![ផ្សែងមានលាយពណ៌កើតមានក្រោយពេលក្រុមសិល្បៈលោក Frecce Tricolori ជនជាតិអ៊ីតាលី បានសម្តែងក្នុងកម្មវិធីដើរក្បូនយោធាក្នុង «ទិវាសាធារណរដ្ឋ» នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។](https://gdb.voanews.com/a526e1af-b5ed-4d5e-b9e4-648180684618_w1024_q10_s.jpg)
១០
ផ្សែងមានលាយពណ៌កើតមានក្រោយពេលក្រុមសិល្បៈលោក Frecce Tricolori ជនជាតិអ៊ីតាលី បានសម្តែងក្នុងកម្មវិធីដើរក្បូនយោធាក្នុង «ទិវាសាធារណរដ្ឋ» នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
![ជនជាតិប៉ាឡេស្ទីនម្នាក់លេងភ្លើង នៅពេលលោកប្រារពកម្មវិធីថ្ងៃរ៉ាម៉ាដនដ៏ពិសិដ្ឋក្នុងសាសនាឥស្លាម នៅទីក្រុង Rafah ភាគខាងត្បូងនៃទីក្រុង Gaza Strip។](https://gdb.voanews.com/8953fd2e-3833-49c4-b153-ac618837f237_w1024_q10_s.jpg)
១១
ជនជាតិប៉ាឡេស្ទីនម្នាក់លេងភ្លើង នៅពេលលោកប្រារពកម្មវិធីថ្ងៃរ៉ាម៉ាដនដ៏ពិសិដ្ឋក្នុងសាសនាឥស្លាម នៅទីក្រុង Rafah ភាគខាងត្បូងនៃទីក្រុង Gaza Strip។
![អ្នកធ្វើធម្មយាត្រាជិះលើសេះរបស់ពួកគេ ក្នុងដំណើរធម្មយាត្រានៅទីសក្ការៈបូជា El Rocio ក្នុងទីក្រុង Almonte ភាគខាងត្បូងប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/7f377c76-6ccf-4cb6-b5db-7f3cace03fa7_w1024_q10_s.jpg)
១២
អ្នកធ្វើធម្មយាត្រាជិះលើសេះរបស់ពួកគេ ក្នុងដំណើរធម្មយាត្រានៅទីសក្ការៈបូជា El Rocio ក្នុងទីក្រុង Almonte ភាគខាងត្បូងប្រទេសអេស្ប៉ាញ។