រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសថៃ ហៃទី ជប៉ុន ឥណ្ឌូណេស៊ី តួកគី អង់គ្លេស បារាំង អូស្ត្រាលី វៀតណាម អេស្ប៉ាញ ប៊ែលហ្ស៊ិក និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ០៩ កក្កដា ២០១៨
![អ្នកពន្លត់អគ្គិភ័យឥណ្ឌូណេស៊ីព្យាយាមពន្លត់ភ្លើងនៅលើទូកនេសាទនៅកំពង់ផែនៅក្នុងក្រុង Denpasar នៅលើកោះ Bali ប្រទេសឥណ្ឌូណេស៊ី។](https://gdb.voanews.com/dc2acbc0-1373-4c0c-8555-e0c7cabab16d_w1024_q10_s.jpg)
១
អ្នកពន្លត់អគ្គិភ័យឥណ្ឌូណេស៊ីព្យាយាមពន្លត់ភ្លើងនៅលើទូកនេសាទនៅកំពង់ផែនៅក្នុងក្រុង Denpasar នៅលើកោះ Bali ប្រទេសឥណ្ឌូណេស៊ី។
![ប៉ូលិស និងទាហានប្រើប្រាស់ឆ័ត្រដើម្បីបិទជុំវិញគ្រែអ្នកជំងឺនៅក្បែរឧទ្ធម្ភាគចក្រ និងរថយន្តសង្គ្រោះបន្ទាន់នៅព្រលានយន្តហោះយោធាមួយនៅក្នុងខេត្ត Chiang Rai ខណៈដែលប្រតិបត្តិការជួយសង្គ្រោះនៅបន្តសម្រាប់ក្មេងៗដែលនៅជាប់នៅក្នុងរូងភ្នំនៃប្រទេសថៃ។](https://gdb.voanews.com/5fc41eef-6bb4-495b-a61c-edd05318ab48_w1024_q10_s.jpg)
២
ប៉ូលិស និងទាហានប្រើប្រាស់ឆ័ត្រដើម្បីបិទជុំវិញគ្រែអ្នកជំងឺនៅក្បែរឧទ្ធម្ភាគចក្រ និងរថយន្តសង្គ្រោះបន្ទាន់នៅព្រលានយន្តហោះយោធាមួយនៅក្នុងខេត្ត Chiang Rai ខណៈដែលប្រតិបត្តិការជួយសង្គ្រោះនៅបន្តសម្រាប់ក្មេងៗដែលនៅជាប់នៅក្នុងរូងភ្នំនៃប្រទេសថៃ។
![អ្នកចូលរួមបានលើកកៅអី និងរបស់របបផ្សេងទៀតដើម្បីបាំងទឹកភ្លៀង ខណៈដែលពួកគេរងចាំការមកដល់របស់លោកប្រធានាធិបតីតួកគី Tayyip Erdogan ក្នុងពិធីមួយនៅវិមានប្រធានាធិបតី ក្នុងក្រុង Ankara។](https://gdb.voanews.com/40c60e0c-c01d-4bd3-8747-9f67cfe916f6_w1024_q10_s.jpg)
៣
អ្នកចូលរួមបានលើកកៅអី និងរបស់របបផ្សេងទៀតដើម្បីបាំងទឹកភ្លៀង ខណៈដែលពួកគេរងចាំការមកដល់របស់លោកប្រធានាធិបតីតួកគី Tayyip Erdogan ក្នុងពិធីមួយនៅវិមានប្រធានាធិបតី ក្នុងក្រុង Ankara។
![ក្រុមអ្នកជួយសង្គ្រោះស្វែងរកមនុស្សបាត់ខ្លួននៅក្នុងផ្ទះបែកបាក់មួយដែលបង្កដោយទឹកភ្លៀងដ៏ខ្លាំង នៅក្នុងក្រុង Kumano ខេត្ត Hiroshima ប្រទេសជប៉ុន។](https://gdb.voanews.com/b4f69613-0ebc-4ddc-b382-b38cbce4016d_w1024_q10_s.jpg)
៤
ក្រុមអ្នកជួយសង្គ្រោះស្វែងរកមនុស្សបាត់ខ្លួននៅក្នុងផ្ទះបែកបាក់មួយដែលបង្កដោយទឹកភ្លៀងដ៏ខ្លាំង នៅក្នុងក្រុង Kumano ខេត្ត Hiroshima ប្រទេសជប៉ុន។
![ព្រះអង្គម្ចាស់ William និងព្រះនាង Kate យាងទៅព្រះវិហារ Chapel Royal ក្នុងក្រុងឡុងដ៍ សម្រាប់ធ្វើពិធីលាងបាបដល់ព្រះអង្គម្ចាស់ Louis ដែលជាបុត្ររបស់ទ្រង់។](https://gdb.voanews.com/ff02caf0-f114-4e69-b708-e636e99c7316_w1024_q10_s.jpg)
៥
ព្រះអង្គម្ចាស់ William និងព្រះនាង Kate យាងទៅព្រះវិហារ Chapel Royal ក្នុងក្រុងឡុងដ៍ សម្រាប់ធ្វើពិធីលាងបាបដល់ព្រះអង្គម្ចាស់ Louis ដែលជាបុត្ររបស់ទ្រង់។
![លោកប្រធានាធិបតីបារាំង Emmanuel Macron ដើរទៅបន្ទប់ប្រជុំនៅក្នុងវិមាន Versailles Palace ដើម្បីថ្លែងសុន្ទរកថាទៅកាន់សភាទាំងពីរ (រដ្ឋសភា និងព្រឹទ្ធសភា) នៅក្នុងសម័យប្រជុំវិសាមញ្ញមួយនៅវិមាន Versailles ក្បែរក្រុងប៉ារីស។](https://gdb.voanews.com/1982e004-3cd1-4ba8-b1ab-abf912636c47_w1024_q10_s.jpg)
៦
លោកប្រធានាធិបតីបារាំង Emmanuel Macron ដើរទៅបន្ទប់ប្រជុំនៅក្នុងវិមាន Versailles Palace ដើម្បីថ្លែងសុន្ទរកថាទៅកាន់សភាទាំងពីរ (រដ្ឋសភា និងព្រឹទ្ធសភា) នៅក្នុងសម័យប្រជុំវិសាមញ្ញមួយនៅវិមាន Versailles ក្បែរក្រុងប៉ារីស។
![សិល្បករអាមេរិកាំងឈ្មោះ Spencer Tunick កំពុងថតរូបស្រាតរបស់ពលរដ្ឋនៅក្នុងក្រុង Melbourne សម្រាប់កម្មវិធី Return of the Nude ដែលជាផ្នែកមួយនៃពិធីបុណ្យ Chapel St, Prahran's Provocare នៅក្នុងក្រុង Melbourne ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/3e246af2-a6e4-4318-8882-1c9b5891ea26_w1024_q10_s.jpg)
៧
សិល្បករអាមេរិកាំងឈ្មោះ Spencer Tunick កំពុងថតរូបស្រាតរបស់ពលរដ្ឋនៅក្នុងក្រុង Melbourne សម្រាប់កម្មវិធី Return of the Nude ដែលជាផ្នែកមួយនៃពិធីបុណ្យ Chapel St, Prahran's Provocare នៅក្នុងក្រុង Melbourne ប្រទេសអូស្ត្រាលី។
![ប៉ូលិសឈរយាមនៅលើផ្លូវនៅកណ្តាលក្រុង Port-au-Prince ប្រទេសហៃទី ពីរថ្ងៃបន្ទាប់ពីមានការចូលលួចរបស់របរនៅក្នុងហាងដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងការដុតអគារដែលបណ្តាលមកពីការប៉ុនប៉ងដំឡើងថ្លៃប្រេងរបស់រដ្ឋាភិបាល។](https://gdb.voanews.com/3362e55a-d66e-46ee-a09f-0934a218b88b_w1024_q10_s.jpg)
៨
ប៉ូលិសឈរយាមនៅលើផ្លូវនៅកណ្តាលក្រុង Port-au-Prince ប្រទេសហៃទី ពីរថ្ងៃបន្ទាប់ពីមានការចូលលួចរបស់របរនៅក្នុងហាងដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងការដុតអគារដែលបណ្តាលមកពីការប៉ុនប៉ងដំឡើងថ្លៃប្រេងរបស់រដ្ឋាភិបាល។
![ត្រីងាប់ជាច្រើនអណ្តែតនៅក្នុងបឹង West Lake នៅក្នុងក្រុងហាណូយ ប្រទេសវៀតណាម។](https://gdb.voanews.com/3dd47d86-f049-4db0-9ca3-b474c10ccf0e_w1024_q10_s.jpg)
៩
ត្រីងាប់ជាច្រើនអណ្តែតនៅក្នុងបឹង West Lake នៅក្នុងក្រុងហាណូយ ប្រទេសវៀតណាម។
![ស្ត្រីម្នាក់បញ្ចេញប្រតិកម្មរបស់ខ្លួន បន្ទាប់ពីមានគ្រោះថ្នាក់រថភ្លើងមួយនៅក្នុងស្រុក Corlu ក្រុង Tekirdag ប្រទេសតួកគី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។ មនុស្ស១០នាក់បានស្លាប់ និង៧៣នាក់ផ្សេងទៀតបានរងរបួស នៅពេលរថភ្លើងមួយបានបើកខុសផ្លូវនៅក្នុងប្រទេសតួកគី នេះបើតាមការផ្សាយរបស់ទូរទស្សន៍ TRT Haber របស់រដ្ឋ ដោយយោងតាមរបាយការណ៍ក្រសួងសុខាភិបាល។](https://gdb.voanews.com/95cff9a4-a7f5-45f3-8044-57bf5a34d4be_w1024_q10_s.jpg)
១០
ស្ត្រីម្នាក់បញ្ចេញប្រតិកម្មរបស់ខ្លួន បន្ទាប់ពីមានគ្រោះថ្នាក់រថភ្លើងមួយនៅក្នុងស្រុក Corlu ក្រុង Tekirdag ប្រទេសតួកគី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។ មនុស្ស១០នាក់បានស្លាប់ និង៧៣នាក់ផ្សេងទៀតបានរងរបួស នៅពេលរថភ្លើងមួយបានបើកខុសផ្លូវនៅក្នុងប្រទេសតួកគី នេះបើតាមការផ្សាយរបស់ទូរទស្សន៍ TRT Haber របស់រដ្ឋ ដោយយោងតាមរបាយការណ៍ក្រសួងសុខាភិបាល។
![មនុស្សម្នានៅលើរានហាលដើម្បីរងចាំការចាប់ផ្តើមថ្ងៃទី៣នៃការរត់របស់គោជល់នៅក្នុងពិធីបុណ្យ San Fermin Festival ក្នុងក្រុង Pamplona ភាគខាងជើងនៃប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/e3d734ce-778a-4774-94d6-e4ed25cef8a6_w1024_q10_s.jpg)
១១
មនុស្សម្នានៅលើរានហាលដើម្បីរងចាំការចាប់ផ្តើមថ្ងៃទី៣នៃការរត់របស់គោជល់នៅក្នុងពិធីបុណ្យ San Fermin Festival ក្នុងក្រុង Pamplona ភាគខាងជើងនៃប្រទេសអេស្ប៉ាញ។
![ព្រះនាង Astrid របស់ប៊ែលហ្ស៊ិកថតរូបជាមួយនឹងផ្កាកុលាបថ្មីដែលឆ្នៃដោយលោក Pepinieres et Roseraies Georges Delbard និងដាក់ឈ្មោះដោយប្រើព្រះនាមរបស់ព្រះនាងនៅក្នុងពិធីមួយនៅព្រះបរមរាជវាំងប៊ែលហ្ស៊ិក នៅក្នុងក្រុងប្រ៊ុចសែល។](https://gdb.voanews.com/40cd81d0-6fe7-4fe4-a71f-9eec85f4e9c2_w1024_q10_s.jpg)
១២
ព្រះនាង Astrid របស់ប៊ែលហ្ស៊ិកថតរូបជាមួយនឹងផ្កាកុលាបថ្មីដែលឆ្នៃដោយលោក Pepinieres et Roseraies Georges Delbard និងដាក់ឈ្មោះដោយប្រើព្រះនាមរបស់ព្រះនាងនៅក្នុងពិធីមួយនៅព្រះបរមរាជវាំងប៊ែលហ្ស៊ិក នៅក្នុងក្រុងប្រ៊ុចសែល។
![លោក Harvey Weinstein អតីតផលិតកររបស់ Hollywood ត្រូវបាននាំខ្លួនចូលក្នុងបន្ទប់សវនាការនៅក្នុងក្រុងញូវយ៉ក។ លោក Weinstein ត្រូវបានជាប់ចោទពីបទឧក្រិដ្ឋកម្មផ្លូវភេទលើនារីម្នាក់ ដែលនេះជានារីទី៣ហើយ។](https://gdb.voanews.com/d7b57e7f-bf7e-41c8-8b2e-73d73e170f67_w1024_q10_s.jpg)
១៣
លោក Harvey Weinstein អតីតផលិតកររបស់ Hollywood ត្រូវបាននាំខ្លួនចូលក្នុងបន្ទប់សវនាការនៅក្នុងក្រុងញូវយ៉ក។ លោក Weinstein ត្រូវបានជាប់ចោទពីបទឧក្រិដ្ឋកម្មផ្លូវភេទលើនារីម្នាក់ ដែលនេះជានារីទី៣ហើយ។
![កីឡាករ Travis Pastrana ជិះម៉ូតូលោតពីលើរថយន្តដែលបុកគ្នា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។](https://gdb.voanews.com/df060096-e973-479e-983f-897274fb525b_w1024_q10_s.jpg)
១៤
កីឡាករ Travis Pastrana ជិះម៉ូតូលោតពីលើរថយន្តដែលបុកគ្នា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។
![ស្រមោលរបស់យន្តហោះមួយចាំងទៅលើវាលមួយ បន្ទាប់ពីបានហោះទៅលើអាកាស ចេញពីព្រលានយន្តហោះ Samara នៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។](https://gdb.voanews.com/23f0a335-858a-4941-b058-cc04f2dc3d60_w1024_q10_s.jpg)
១៥
ស្រមោលរបស់យន្តហោះមួយចាំងទៅលើវាលមួយ បន្ទាប់ពីបានហោះទៅលើអាកាស ចេញពីព្រលានយន្តហោះ Samara នៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។