រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ មកពីប្រទេសអ៊ីរ៉ាក់ កាហ្សាក់ស្ថាន សហរដ្ឋអាមេរិក វ៉េណេស៊ុយអេឡា អេស្ប៉ាញ ចិន បុរីវ៉ាទីកង់ មីយ៉ាន់ម៉ា អេហ្ស៊ីប និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ០៩ កក្កដា ២០១៧
![ផ្សែងខ្មួរខ្មាញ់ បន្ទាប់ពីការវាយប្រហារតាមអាកាសដោយកងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដែលដឹកនាំដោយស.រ.អា.នៅក្នុងក្រុង Mosul ប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារនេះយកក្រុមរដ្ឋឥស្លាមជាទីដៅ។](https://gdb.voanews.com/01973d0c-e607-4461-ad0f-d8bf5aecb77a_w1024_q10_s.jpg)
១
ផ្សែងខ្មួរខ្មាញ់ បន្ទាប់ពីការវាយប្រហារតាមអាកាសដោយកងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដែលដឹកនាំដោយស.រ.អា.នៅក្នុងក្រុង Mosul ប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារនេះយកក្រុមរដ្ឋឥស្លាមជាទីដៅ។
![សមាជិកក្រុម Nomad Stunts សម្តែងការប្រកួត Kyz Kuu ដែលមនុស្សស្រីម្នាក់វាយលើមនុស្សប្រុស នៅពេលនាងការពារខ្លួននាង ក្នុងពេលធ្វើការបង្ហាញមួយនៅក្នុងក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។](https://gdb.voanews.com/eb7552d2-8cb0-4884-866b-ed995d49bfe1_w1024_q10_s.jpg)
២
សមាជិកក្រុម Nomad Stunts សម្តែងការប្រកួត Kyz Kuu ដែលមនុស្សស្រីម្នាក់វាយលើមនុស្សប្រុស នៅពេលនាងការពារខ្លួននាង ក្នុងពេលធ្វើការបង្ហាញមួយនៅក្នុងក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។
![អ្នកពន្លត់អគ្គិភ័យធ្វើការពន្លត់ភ្លើងឆេះព្រៃ នៅពេលវាប្រុងនឹងឆាបឆេះដល់ផ្លូវមួយនៅក្បែរក្រុង Oroville រដ្ឋ California កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/60538be7-aec4-4fd9-9d0c-81f8818d18dc_w1024_q10_s.jpg)
៣
អ្នកពន្លត់អគ្គិភ័យធ្វើការពន្លត់ភ្លើងឆេះព្រៃ នៅពេលវាប្រុងនឹងឆាបឆេះដល់ផ្លូវមួយនៅក្បែរក្រុង Oroville រដ្ឋ California កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
![លោក Leopoldo Lopez មេដឹកនាំក្រុមប្រឆាំងកាន់ទង់ជាតិវ៉េណេស៊ុយអេឡា នៅពេលគាត់ស្វាគមន៍អ្នកគាំទ្រនៅខាងក្រៅផ្ទះគាត់នៅក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ លោក Lopez ត្រូវបានដោះលែងចេញពីពន្ធនាគារ ហើយស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ បន្ទាប់ពីមានការឃុំខ្លួនរយៈពេលជាង៣ឆ្នាំ។](https://gdb.voanews.com/c1b72c7d-a891-43c4-85ca-465b82ce2786_w1024_q10_s.jpg)
៤
លោក Leopoldo Lopez មេដឹកនាំក្រុមប្រឆាំងកាន់ទង់ជាតិវ៉េណេស៊ុយអេឡា នៅពេលគាត់ស្វាគមន៍អ្នកគាំទ្រនៅខាងក្រៅផ្ទះគាត់នៅក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ លោក Lopez ត្រូវបានដោះលែងចេញពីពន្ធនាគារ ហើយស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ បន្ទាប់ពីមានការឃុំខ្លួនរយៈពេលជាង៣ឆ្នាំ។
![ក្មេងៗថតរូបជាមួយនឹងយក្សពីរនាក់ក្នុងការដើរក្បួន Parade of the Giants and Big Heads នៅក្នុងក្រុង Pamplona ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/e2b02a7c-9ac5-408c-845b-f7f98d1fc7ea_w1024_q10_s.jpg)
៥
ក្មេងៗថតរូបជាមួយនឹងយក្សពីរនាក់ក្នុងការដើរក្បួន Parade of the Giants and Big Heads នៅក្នុងក្រុង Pamplona ប្រទេសអេស្ប៉ាញ។
![អ្នកពន្លត់អគ្គិភ័យដកទង់ជាតិអាមេរិកចេញ នៅពេលអណ្តាតភ្លើងខិតជិតដល់ផ្ទះដ៏ប្រណីតមួយនៅក្នុងក្រុង Oroville រដ្ឋ California កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/c94b4b51-e04f-453f-9a88-34bdbab10ed0_w1024_q10_s.jpg)
៦
អ្នកពន្លត់អគ្គិភ័យដកទង់ជាតិអាមេរិកចេញ នៅពេលអណ្តាតភ្លើងខិតជិតដល់ផ្ទះដ៏ប្រណីតមួយនៅក្នុងក្រុង Oroville រដ្ឋ California កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
![A worker prepares bitumen and rock mixtures to be used to repair a road in Dhaka, Bangladesh.](https://gdb.voanews.com/7a340ed4-c108-4822-9115-85d72da84f39_w1024_q10_s.jpg)
៧
A worker prepares bitumen and rock mixtures to be used to repair a road in Dhaka, Bangladesh.
![មនុស្សម្នាបាំងឆ័ត្រនៅពេលពួកគេចូលរួមក្នុងពេលសូត្រធម៌ Angelus ដែលធ្វើឡើងដោយសម្តេចប៉ាប Francis នៅក្នុងទីលាន St. Peter's Square បុរីវ៉ាទីកង់។](https://gdb.voanews.com/e5a487cb-a31f-4d32-a932-0b5286fbe63c_w1024_q10_s.jpg)
៨
មនុស្សម្នាបាំងឆ័ត្រនៅពេលពួកគេចូលរួមក្នុងពេលសូត្រធម៌ Angelus ដែលធ្វើឡើងដោយសម្តេចប៉ាប Francis នៅក្នុងទីលាន St. Peter's Square បុរីវ៉ាទីកង់។
![បុរសម្នាក់សម្តែងជាមួយនឹងកូនគោញីមួយនៅក្នុងពិធីបុណ្យ San Fermin នៅក្នុងក្រុង Pamplona ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/d2ff6b29-d2cb-42bd-bf1e-a3fc44a4e448_w1024_q10_s.jpg)
៩
បុរសម្នាក់សម្តែងជាមួយនឹងកូនគោញីមួយនៅក្នុងពិធីបុណ្យ San Fermin នៅក្នុងក្រុង Pamplona ប្រទេសអេស្ប៉ាញ។
![មេអំបៅមួយទំលើផ្កាឈូកនៅក្នុងបឹងតូចមួយនៅក្នុងក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/11b57b62-575e-496b-9608-d7884a8b1f27_w1024_q10_s.jpg)
១០
មេអំបៅមួយទំលើផ្កាឈូកនៅក្នុងបឹងតូចមួយនៅក្នុងក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
![បក្សីហើរកាត់ស្រមោលព្រះច័ន្ទនៅក្នុងក្រុង Kansas រដ្ឋ Missouri សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/01f265b5-d7bf-46ca-b29a-17d684f78849_w1024_q10_s.jpg)
១១
បក្សីហើរកាត់ស្រមោលព្រះច័ន្ទនៅក្នុងក្រុង Kansas រដ្ឋ Missouri សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
![ក្មេងៗហែលទឹក និងលាងសម្អាតក្របីនៅក្នុងទន្លេ Diyala ក្នុងក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/d551225c-d3af-471f-aa0c-bae9dd4f20d3_w1024_q10_s.jpg)
១២
ក្មេងៗហែលទឹក និងលាងសម្អាតក្របីនៅក្នុងទន្លេ Diyala ក្នុងក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
![អ្នកគាំទ្រក្រុម Al Ahly របស់អេហ្ស៊ីបស្រែកហ៊ោសម្រាប់ក្រុមរបស់ខ្លួនក្នុងពេលប្រកួតបាល់ទាត់ African Champions League ជាមួយនឹងក្រុម Cotonsport របស់កាមេរូន នៅស្តាត Borg el-Arab ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/8cd2ec00-6f94-4435-ace8-2806485c708b_w1024_q10_s.jpg)
១៣
អ្នកគាំទ្រក្រុម Al Ahly របស់អេហ្ស៊ីបស្រែកហ៊ោសម្រាប់ក្រុមរបស់ខ្លួនក្នុងពេលប្រកួតបាល់ទាត់ African Champions League ជាមួយនឹងក្រុម Cotonsport របស់កាមេរូន នៅស្តាត Borg el-Arab ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
![សេះព្រៃត្រូវបានគេប្រមូលផ្តុំក្នុងព្រឹត្តិការណ៍ប្រពៃណីមួយដែលមានឈ្មោះថា Rapa das Bestas នៅក្នុងភូមិ Sabucedo ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/0992b472-79f1-4e68-bda5-d59ba680a1dc_w1024_q10_s.jpg)
១៤
សេះព្រៃត្រូវបានគេប្រមូលផ្តុំក្នុងព្រឹត្តិការណ៍ប្រពៃណីមួយដែលមានឈ្មោះថា Rapa das Bestas នៅក្នុងភូមិ Sabucedo ប្រទេសអេស្ប៉ាញ។
![បក្សីមួយចាប់សត្វល្អិតនៅក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/0fe95b4b-8cd6-4c0b-bfe7-9043d10a7342_w1024_q10_s.jpg)
១៥
បក្សីមួយចាប់សត្វល្អិតនៅក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។