រូបភាពជុំវិញពិភពលោក ០៨ កក្កដា ២០១៩ មកពីប្រទេសកាណាដា អេស្ប៉ាញ ហូឡង់ អង់គ្លេស បារាំង បង់ក្លាដេស រុស្ស៊ី និងចិន។
រូបភាពជុំវិញពិភពលោក ០៨ កក្កដា ២០១៩
១
អ្នកចូលរួមក្នុងពិធីបុណ្យ «Festa dos Tabuleiros» (បុណ្យថាស) លើកថាសពីលើក្បាលអំឡុងពេលការដង្ហែក្បួនមួយនៅក្រុង Tomar ប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩។
២
គោបាមួយក្បាលលោតចូលទឹកអំឡុងពេលបុណ្យ «Bous a la mar» នៅកំពង់ផែ Denia ជិតក្រុង Alicante ប្រទេសអេស្ប៉ាញ។
៣
កីឡាការនីវាយតេន្នីសជនជាតិអង់គ្លេស Johanna Konta វាយបកត្រឡប់ទៅគូប្រកួតវិញអំឡុងពេលការប្រកួតពានរង្វាន់វាយតេន្នីស Wimbledon នៅក្រុងឡុងដិ៍។
៤
អ្នកថ្មើរជើងឆ្លងកាត់ស្ពានបាក់បែកមួយនៅក្រុង Sylhet ប្រទេសបង់ក្លាដេស កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩។
៥
ក្រុមកីឡាការនីបាល់ទាត់ជម្រើសជាតិអាមេរិកអបអរសាទរការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកស្រ្តីឆ្នាំ ២០១៩ បន្ទាប់យកឈ្នះក្រុមបាល់ទាត់នារីមកពីប្រទេសហូឡង់ នៅក្រុងលីយ៉ុង ប្រទេសបារាំង កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩។
៦
រូបភាពបង្ហាញពីរចនាសម្ព័ន្ធស្ពាន Jimingsansheng នៅក្រុង Luzhou ខេត្ត Sichuan ប្រទេសចិន។
៧
សត្វមេអំបៅមួយក្បាលក្រេបលំអងពីផ្កាឡាវ៉េនដឺមួយទង ក្រុង Chisseaux ប្រទេសបារាំង។
១០
មនុស្សម្នាចូលលេងក្នុងភក់នៅបឹង Chokrak នៅតំបន់ Crimea កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩។
១១
ក្រុមអ្នកជួយសង្រ្គោះកំពុងធ្វើសកម្មភាពជួយសង្រ្គោះបន្ទាប់ពីមានហេតុការណ៍បាក់កីឡាដ្ឋានមួយនៅក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន។
១២
កីឡាករម្នាក់ធ្លាក់ចេញពីសេះអំឡុងពេលការប្រកួតកីឡាជិះសេះឆ្លងចំណោតមួយនៅក្រុង Calgary ប្រទេសកាណាដា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩។