រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ មកពីប្រទេសហុងគ្រី កាហ្សាស្តង់ សហរដ្ឋអាមេរិក ហុងគ្រី អេស្ប៉ាញ បារាំង ម៉ុងហ្គោលី អ៊ុយក្រែន អាល្លឺម៉ង់ ស៊ូដង់ និងប៊ែលហ្ស៊ិក។
រូបភាពជុំវិញពិភពលោក ០៧ កក្កដា ២០១៦

១
រូបភាពស៊ីជម្រៅចូលទៅក្នុងស្នូលនៃណេប៊ុយឡាឈ្មោះ «Crab» ដែលត្រូវបានថតដោយតេឡេទស្សន៍អវកាស Hubble របស់អង្គការណាសា (NASA) បង្ហាញពីតារាមួយដែលកំពុងផ្ទុះ។

២
អ្នកចូលរួមមួយរូបត្រូវបានគោជល់ នៅអំឡុងពេលពិធីបុណ្យប្រលែងគោឲ្យរត់ San Fermin ឆ្នាំ២០១៦ នៅក្រុង Pamplona ប្រទេសអេស្ប៉ាញ។

៣
អ្នកចូលរួមរត់នៅលើដងផ្លូវ Estafeta នៅមុខសត្វគោដែលកំពុងដេញពីក្រោយ ខណៈពេលដែលមនុស្សម្នាមើលពីយ៉រផ្ទះនៅអំឡុងពេលពិធីបុណ្យប្រលែងគោឲ្យរត់ San Fermin ក្នុងក្រុង Pamplona ប្រទេសអេស្ប៉ាញ។

៤
គំរូរថយន្តហោះ AeroMobil នៅអំឡុងពេលពិធីកំណត់ការផ្លាស់ប្តូរតំណែងប្រធានាធិបតីក្រុមប្រឹក្សាអឺរ៉ុប ដោយប្រទេសស្លូវ៉ាគី ក្នុងរដ្ឋធានីប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។

៥
នាង Diamond Reynolds យំសោក បន្ទាប់ពីនាងរំឮកឡើងវិញពីហេតុការណ៍ ដែលនាំឲ្យមានការបាញ់សម្លាប់មិត្តប្រុសរបស់នាងឈ្មោះ Philando Castile ដោយមន្រ្តីប៉ូលិសក្រុង Minneapolis នៅអំឡុងពេលបាតុកម្ម «Black Lives Matter» នៅខាងក្រៅភូមិគ្រឹះរបស់អភិបាលក្រុង នៅក្រុង St.Paul រដ្ឋ Minnesota សហរដ្ឋអាមេរិក។

៦
អ្នកជិះសេះប្រពៃណីជនជាតិហុងគ្រីគង្វាលសេះមួយហ្វូងនៅវាលទំនាប Great Hungarian Plain ក្នុងក្រុង Hortobagy ប្រទេសហុងគ្រី។

៧
ក្មេងប្រុសម្នាក់លេងជាមួយនឹងគំរូអាវុធប្រឆាំងរថក្រោះ បន្ទាប់ពីចូលរួមនៅក្នុងពិធីបុណ្យ Eid al-Fitr ដើម្បីកំណត់នូវការបញ្ចប់នៃខែបុណ្យរ៉ាម៉ាឌននៅក្រុងម៉ូហ្គាឌីស៊ូ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦។

៨
ក្រុមអ្នកជំនាញនៃគម្រោងផ្លូវរថភ្លើង Deutsche Bahn ពិនិត្យមើលស្ពានមួយពីទូកមួយនៅទន្លេ Donau ជិតក្រុង Bogen ប្រទេសអាល្លឺម៉ង់។

៩
មនុស្សម្នាលោតពីលើភ្លក់ភ្លើងនៅអំឡុងពេលថ្ងៃបុណ្យឈប់សម្រាក Ivana Kupala ក្នុងក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦។

១០
យានអវកាស Soyuz MS-01 ត្រូវបានបង្ហាញចេញពីលេណដ្ឋាន Baikonur Cosmodrome ជាមួយនឹងសមាជិកអវកាសនិកជើងដំណើរ Expedition 48-49 នៅក្រុង Baikonur ប្រទេសកាហ្សាស្តង់។

១១
ក្រុមកុមារបត់បែនខ្លួននៅអំឡុងពេលលំហាត់សមនៅសាលាមួយក្នុងរដ្ឋធានីអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។

១២
ក្រុមអ្នកប្រណាំងកង់ធាក់កង់ចុះភ្នំនៅអំឡុងពេលដំណាក់កាលទីប្រាំមួយនៃការប្រកួតប្រណាំងកង់ Tour de France ក្នុងរយៈចម្ងាយ ១១៨.១ ម៉ាយ (១៩០គីឡូម៉ែត្រ) ដែលចាប់ផ្តើមនៅក្រុង Arpajon-sur-Cere ហើយបញ្ចប់នៅក្រុង Montauban ប្រទេសបារាំង។

១៣
កូនស្វាមុខសប្រភេទ Capuchin លៀនអណ្តាត នៅឯរមណីយដ្ឋាន Jungle Island ក្នុងក្រុង Miami រដ្ឋ Florida កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦។

១៤
អ្នកចូលរួមលោតឡើងនៅលើច្រាំងបឹង Balaton នៅអំឡុងពេលសម្ពោធពិធីបុណ្យ Balaton Sound Music ក្នុងក្រុង Zamardi ដែលស្ថិតនៅចម្ងាយ ១១០គីឡូម៉ែត្រ ភាគនិរតីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦។

១៥
បាឡុងដែលមានទម្រង់ជាសត្វចាបហោះឡើងនៅអំឡុងពេលពិធីបុណ្យ European Balloon Festival ក្នុងក្រុង Igualada ជិតក្រុង Barcelona ប្រទេសអេស្ប៉ាញ។

១៦
ក្រុមសម្តែង Radio City Rockettes ធ្វើការសម្តែងមួយឈ្មោះថា «Finale» ក្នុងកម្មវិធី New York Spectacular ឆ្នាំ២០១៦ នៅសាល Radio City Music Hall នៅក្រុងញូវយ៉ក កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦។ ការសម្តែងនោះនឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦។