កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៥ កក្កដា ២០១៨
![ក្រុមយោធាកំពុងទាញខ្សែកាបចេញពីទីតាំងរូង Tham Luang នៅពេលក្មេងៗនៃក្រុមបាល់ទាត់មួយក្រុមនិងគ្រូបង្វឹករបស់គេ នៅជាប់ខាងក្នុងរូងនេះជាមួយអ្នកជួយសង្គ្រោះផ្សេងទៀត នៅខេត្តឈាងរ៉ៃ ភាគខាងកើតប្រទេសថៃ។](https://gdb.voanews.com/3d699e83-f65c-4552-86e7-d302ba47a114_w1024_q10_s.jpg)
១
ក្រុមយោធាកំពុងទាញខ្សែកាបចេញពីទីតាំងរូង Tham Luang នៅពេលក្មេងៗនៃក្រុមបាល់ទាត់មួយក្រុមនិងគ្រូបង្វឹករបស់គេ នៅជាប់ខាងក្នុងរូងនេះជាមួយអ្នកជួយសង្គ្រោះផ្សេងទៀត នៅខេត្តឈាងរ៉ៃ ភាគខាងកើតប្រទេសថៃ។
![បាតុករម្នាក់ដែលមានពាក់ម៉ាស់មានរូបទង់ជាតិប្រទេស Turkestan ខាងកើត និងដៃម្ខាងមានរូបទង់ជាតិប្រទេសចិន កំពុងចូលរួមធ្វើការតវ៉ាប្រឆាំងនឹងធ្វើទុកបុកម្នេញរបស់ចិនលើជនជាតិដើម Uighur កាន់សាសនាឥស្លាម កាលពីកុបកម្មនៅខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុង Urumqi។ ការធ្វើបាតុកម្មនេះស្ថិតនៅមុខស្ថានកុងស៊ុលចិន ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។](https://gdb.voanews.com/ccaab888-4992-418b-813d-e0d25cda29f9_w1024_q10_s.jpg)
២
បាតុករម្នាក់ដែលមានពាក់ម៉ាស់មានរូបទង់ជាតិប្រទេស Turkestan ខាងកើត និងដៃម្ខាងមានរូបទង់ជាតិប្រទេសចិន កំពុងចូលរួមធ្វើការតវ៉ាប្រឆាំងនឹងធ្វើទុកបុកម្នេញរបស់ចិនលើជនជាតិដើម Uighur កាន់សាសនាឥស្លាម កាលពីកុបកម្មនៅខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុង Urumqi។ ការធ្វើបាតុកម្មនេះស្ថិតនៅមុខស្ថានកុងស៊ុលចិន ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
![ស្ត្រីម្នាក់ថតរូបភ្នំភ្លើង Mount Agung ដែលកំពុងបញ្ចេញផ្សែងទៅក្នុងអាកាស ដែលមើលឃើញពីឃុំ Kubu នៃតបន់ Karangasem នៅលើកោះបាលីប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/17249ab0-b1e5-42c1-befe-779a8a3c52ca_w1024_q10_s.jpg)
៣
ស្ត្រីម្នាក់ថតរូបភ្នំភ្លើង Mount Agung ដែលកំពុងបញ្ចេញផ្សែងទៅក្នុងអាកាស ដែលមើលឃើញពីឃុំ Kubu នៃតបន់ Karangasem នៅលើកោះបាលីប្រទេសឥណ្ឌូនេស៊ី។
![ប្អូនប្រុសរបស់ Mahmud al-Ghrabli អាយុ ១៦ឆ្នាំ ជនជាតិប៉ាឡេស្ទីន យំនៅក្នុងពិធីហែសពបងប្រុសរបស់ខ្លួននៅទីកុង Gaza City។ បងប្រុសគាត់ត្រូវបានបាញ់ដោយទាហានអ៊ីស្រាអែល នៅពេលធ្វើបាតុកម្មនៅព្រំដែនជាមួយប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/6774155f-f651-4092-b17a-f6340c69e765_w1024_q10_s.jpg)
៤
ប្អូនប្រុសរបស់ Mahmud al-Ghrabli អាយុ ១៦ឆ្នាំ ជនជាតិប៉ាឡេស្ទីន យំនៅក្នុងពិធីហែសពបងប្រុសរបស់ខ្លួននៅទីកុង Gaza City។ បងប្រុសគាត់ត្រូវបានបាញ់ដោយទាហានអ៊ីស្រាអែល នៅពេលធ្វើបាតុកម្មនៅព្រំដែនជាមួយប្រទេសអ៊ីស្រាអែល។
![រូបត្រីបាឡែន២ដែលមានទំហំដូចត្រីបាឡែនពិត ផុសចេញពីសមុទ្រដោយមានជាប់ទៅដោយថង់ផ្លាស្ទិក នៅពីមុខអាគារប្រវត្តិសាស្ត្រ Pantheon ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។](https://gdb.voanews.com/9119c602-732f-4110-ac94-295e8dc868a1_w1024_q10_s.jpg)
៥
រូបត្រីបាឡែន២ដែលមានទំហំដូចត្រីបាឡែនពិត ផុសចេញពីសមុទ្រដោយមានជាប់ទៅដោយថង់ផ្លាស្ទិក នៅពីមុខអាគារប្រវត្តិសាស្ត្រ Pantheon ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
![ស្ថានីយ៍អវកាសអន្តរជាតិ (កណ្ដាល) កំពុងធ្វើដំណើរកាត់ពីមុខព្រះចន្ទ នៅក្នុងគន្លងនៃភពផែនដី ហើយត្រូវបានថតដោយអ្នកថតរូបពីទីក្រុង Salgotarjan ប្រទេសហុងគ្រី។](https://gdb.voanews.com/c21103a3-3814-42af-b130-91a8903d88fb_w1024_q10_s.jpg)
៦
ស្ថានីយ៍អវកាសអន្តរជាតិ (កណ្ដាល) កំពុងធ្វើដំណើរកាត់ពីមុខព្រះចន្ទ នៅក្នុងគន្លងនៃភពផែនដី ហើយត្រូវបានថតដោយអ្នកថតរូបពីទីក្រុង Salgotarjan ប្រទេសហុងគ្រី។
![កីឡាករ Thomas Fabbiano នៃប្រទេសអ៊ីតាលី គប់កន្សែងទៅលើកន្លែងអង្គុយ ក្រោយពេលលោកបានឈ្នះការប្រកួតជុំទី២ ទៅលើកីឡាករ Stan Wawrinka របស់ប្រទេសស្វ៊ីស ក្នុងការប្រកួតជើងឯកតិន្នីស នៅទីកីឡដ្ឋាន Wimbledon ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/ce4ca15a-d0f8-4ee0-ac47-a8ebb9863a6f_w1024_q10_s.jpg)
៧
កីឡាករ Thomas Fabbiano នៃប្រទេសអ៊ីតាលី គប់កន្សែងទៅលើកន្លែងអង្គុយ ក្រោយពេលលោកបានឈ្នះការប្រកួតជុំទី២ ទៅលើកីឡាករ Stan Wawrinka របស់ប្រទេសស្វ៊ីស ក្នុងការប្រកួតជើងឯកតិន្នីស នៅទីកីឡដ្ឋាន Wimbledon ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![បុរសម្នាក់អង្គុយនៅលើរូបសម្រាប់ទាក់ទាញការចាប់អារម្មណ៍ គឺបង់សម្រាប់អង្គុយដែលមានរាងជាគ្រាប់បែកមានទង់ជាតិអាមេរិក នៅខាងក្រៅហាងទំនិញរបស់អាមេរិក ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ ប្រទេសចិនបានអះអាងថា ខ្លួនបានត្រៀមធ្វើសង្គ្រាមជំនួញជាមួយអាមេរិក។](https://gdb.voanews.com/5462f035-52a6-44a0-b7f0-9eed3b5907a5_w1024_q10_s.jpg)
៨
បុរសម្នាក់អង្គុយនៅលើរូបសម្រាប់ទាក់ទាញការចាប់អារម្មណ៍ គឺបង់សម្រាប់អង្គុយដែលមានរាងជាគ្រាប់បែកមានទង់ជាតិអាមេរិក នៅខាងក្រៅហាងទំនិញរបស់អាមេរិក ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ ប្រទេសចិនបានអះអាងថា ខ្លួនបានត្រៀមធ្វើសង្គ្រាមជំនួញជាមួយអាមេរិក។
![ការបាញ់កាំជ្រួចនៅលើវិមានចងចាំ Lincoln វិមានវ៉ាស៊ីនតោន និងនៅវិមានកាពីតូលរបស់អាមេរិក កាលពីថ្ងៃពុធ ទី៤ ខែកក្កដា ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ។](https://gdb.voanews.com/193ff6fd-919b-43ce-9f16-726bfff8577a_w1024_q10_s.jpg)
៩
ការបាញ់កាំជ្រួចនៅលើវិមានចងចាំ Lincoln វិមានវ៉ាស៊ីនតោន និងនៅវិមានកាពីតូលរបស់អាមេរិក កាលពីថ្ងៃពុធ ទី៤ ខែកក្កដា ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ។
![កីឡាករ Rafael Devers (ឆ្វេង) កំពុងរំអិលខ្លូនទៅលើស្មៅ ដោយឆ្លងកាត់មុខកីឡាករ Pedro Severino នៃក្រុម Washington Nationals ដើម្បីយកពិន្ទុ ក្នុងការប្រួតបាល់ Baseball នៅរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/13d5d718-d3ef-4916-b810-e09fb5240da1_w1024_q10_s.jpg)
១០
កីឡាករ Rafael Devers (ឆ្វេង) កំពុងរំអិលខ្លូនទៅលើស្មៅ ដោយឆ្លងកាត់មុខកីឡាករ Pedro Severino នៃក្រុម Washington Nationals ដើម្បីយកពិន្ទុ ក្នុងការប្រួតបាល់ Baseball នៅរដ្ឋធានីវ៉ាស៊ីនតោន។
![ថ្ងៃលិចនៅលើទីក្រុងដែលសម្បូរទៅដោយធនាគារ នៅលើទន្លេ Main ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/805dd296-4196-48e8-a9b3-14616e3e93c2_w1024_q10_s.jpg)
១១
ថ្ងៃលិចនៅលើទីក្រុងដែលសម្បូរទៅដោយធនាគារ នៅលើទន្លេ Main ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
![លោក Joey Chestnut បានឈ្នះការប្រកួតបរិភោគសាច់ក្រក Nathan's Hot Dog ប្រចាំឆ្នាំ ដោយបានបង្កើតឯកទត្តកម្មពិភពលោកថ្មី គឺបានបរិភោគសាច់ក្រកចំនួន៧៤ នៅទីក្រុង Brooklyn រដ្ឋញូវយ៉ក់។](https://gdb.voanews.com/7a8610cf-1924-46dc-9c78-497a7328398d_w1024_q10_s.jpg)
១២
លោក Joey Chestnut បានឈ្នះការប្រកួតបរិភោគសាច់ក្រក Nathan's Hot Dog ប្រចាំឆ្នាំ ដោយបានបង្កើតឯកទត្តកម្មពិភពលោកថ្មី គឺបានបរិភោគសាច់ក្រកចំនួន៧៤ នៅទីក្រុង Brooklyn រដ្ឋញូវយ៉ក់។