កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៤ កក្កដា ២០១៩
![បុរសម្នាក់និងក្មេងស្រីម្នាក់ជិះលើឡាន Ford បុរាណក្នុងពិធីប្រារព្ធបុណ្យឯករាជ្យ នៅភូមិ Barnstable នៅដែនដី Cape Cod រដ្ឋ Massachusetts សហរដ្ឋអាមេិក។](https://gdb.voanews.com/6aeb5b84-7e98-4ef4-ad4a-68bbf2303c2d_w1024_q10_s.jpg)
១
បុរសម្នាក់និងក្មេងស្រីម្នាក់ជិះលើឡាន Ford បុរាណក្នុងពិធីប្រារព្ធបុណ្យឯករាជ្យ នៅភូមិ Barnstable នៅដែនដី Cape Cod រដ្ឋ Massachusetts សហរដ្ឋអាមេិក។
![ស្ត្រីម្នាក់កាន់មាន់គោកនៅក្នុងតុលាការ ដែលនឹងចេញសាលក្រមថាតើមាន់រស់គួរត្រូវចាត់ទុកថាជារបស់រំខានដល់អ្នកជិតខាងឬទេ នៅក្នុងករណីមួយដែលនាំឲ្យមានការតវ៉ាយ៉ាងខ្លាំងនៅជនបទ។](https://gdb.voanews.com/8caf3946-be17-45fd-af94-0a6743dcc32d_w1024_q10_s.jpg)
២
ស្ត្រីម្នាក់កាន់មាន់គោកនៅក្នុងតុលាការ ដែលនឹងចេញសាលក្រមថាតើមាន់រស់គួរត្រូវចាត់ទុកថាជារបស់រំខានដល់អ្នកជិតខាងឬទេ នៅក្នុងករណីមួយដែលនាំឲ្យមានការតវ៉ាយ៉ាងខ្លាំងនៅជនបទ។
![ក្រុមមន្ត្រីស្ត្រីដើរក្បួនព្យុហយាត្រាក្នុងក្បួនយោធាដើម្បីប្រារព្ធខួបឯករាជ្យជាតិរបស់ប្រទេសបេឡារុស នៅទីក្រុងមីនស្តិ៍។](https://gdb.voanews.com/4b041911-47d6-4f73-bb95-5bc93e0ea73e_w1024_q10_s.jpg)
៣
ក្រុមមន្ត្រីស្ត្រីដើរក្បួនព្យុហយាត្រាក្នុងក្បួនយោធាដើម្បីប្រារព្ធខួបឯករាជ្យជាតិរបស់ប្រទេសបេឡារុស នៅទីក្រុងមីនស្តិ៍។
![អ្នកនេសាទម្នាក់ស្ទូចត្រីដោយអង្គុយលើបង្គោលនៅក្នុងសមុទ្រ Koggala ប្រទេសស្រីលង្កា។](https://gdb.voanews.com/d37ce118-f280-485e-9a6d-94996b95671b_w1024_q10_s.jpg)
៤
អ្នកនេសាទម្នាក់ស្ទូចត្រីដោយអង្គុយលើបង្គោលនៅក្នុងសមុទ្រ Koggala ប្រទេសស្រីលង្កា។
![ទូកដឹកភ្ញៀវទេសចរមួយបើកនៅក្បែរសណ្ឋាគារ Marina Bay Sands នៅប្រទេសសិង្ហបុរី។](https://gdb.voanews.com/9901b321-1efd-4c70-987f-ec30aace0806_w1024_q10_s.jpg)
៥
ទូកដឹកភ្ញៀវទេសចរមួយបើកនៅក្បែរសណ្ឋាគារ Marina Bay Sands នៅប្រទេសសិង្ហបុរី។
![អ្នកតវ៉ាធ្វើការតវ៉ាជាមួយប៉ូលិសក្នុងពេលធ្វើបាតុម្មពាក់ព័ន្ធនឹងការស្លាប់របស់យុវជន Solomon Tekah អាយុ ១៨ ឆ្នាំ ដែលជាជនជាតិអេត្យូពី ស្លាប់បន្ទាប់ពីត្រូវប៉ូលិសបាញ់នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/3d93d69f-a1fb-4bb5-8158-8309c88cbc09_w1024_q10_s.jpg)
៦
អ្នកតវ៉ាធ្វើការតវ៉ាជាមួយប៉ូលិសក្នុងពេលធ្វើបាតុម្មពាក់ព័ន្ធនឹងការស្លាប់របស់យុវជន Solomon Tekah អាយុ ១៨ ឆ្នាំ ដែលជាជនជាតិអេត្យូពី ស្លាប់បន្ទាប់ពីត្រូវប៉ូលិសបាញ់នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។
![សត្វចៀមមួយក្បាលនៅក្នុងបណ្ដុំសត្វដែលត្រូវបានកាត់សម្អាតរោម ក្នុងពិធីកាត់រោមចៀមពិភពលោក នៅក្រុង Le Dorat ប្រទេសបារាំង។](https://gdb.voanews.com/80cf7231-21e5-4b68-ad45-41108896235a_w1024_q10_s.jpg)
៧
សត្វចៀមមួយក្បាលនៅក្នុងបណ្ដុំសត្វដែលត្រូវបានកាត់សម្អាតរោម ក្នុងពិធីកាត់រោមចៀមពិភពលោក នៅក្រុង Le Dorat ប្រទេសបារាំង។
![ផ្សេងនិងអណ្ដាតភ្លើងចេញពីភ្នំនៅជិតផ្ទះអ្នកស្រុក បន្ទាប់ពីភ្នំភ្លើង Stromboli បានផ្ទុះ នៅកោះ Stromboli នៅភាគខាងជើងនៃទីក្រុងកោះ Sicily។](https://gdb.voanews.com/dd8ba076-1840-42b7-9955-c4ceed84c01e_w1024_q10_s.jpg)
៨
ផ្សេងនិងអណ្ដាតភ្លើងចេញពីភ្នំនៅជិតផ្ទះអ្នកស្រុក បន្ទាប់ពីភ្នំភ្លើង Stromboli បានផ្ទុះ នៅកោះ Stromboli នៅភាគខាងជើងនៃទីក្រុងកោះ Sicily។
![ផ្ទះដែលរងការបំផ្លាញនៅក្នុងទីក្រុង Tulun ដែលរងការប៉ះពាល់ដោយទឹកជំនន់ នៅតំបន់ Irkutsk ប្រទេសរុស្ស៊ី។](https://gdb.voanews.com/8bdbd696-dd99-4dbb-85bc-6bb2223a6762_w1024_q10_s.jpg)
៩
ផ្ទះដែលរងការបំផ្លាញនៅក្នុងទីក្រុង Tulun ដែលរងការប៉ះពាល់ដោយទឹកជំនន់ នៅតំបន់ Irkutsk ប្រទេសរុស្ស៊ី។
![ក្រុមអ្នកគោរពជំនឿសាសនាហិណ្ឌូកំពុងរាំ នៅពេលពួកគេចូលរួមក្នុងពិធីប្រចាំឆ្នាំមួយឈ្មោះថា Rath Yatra ឬពិធីដង្ហែរទេះ នៅក្រុង Ahmedabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/0ee2ce56-5115-446f-bd67-ae1b27e89aa9_w1024_q10_s.jpg)
១០
ក្រុមអ្នកគោរពជំនឿសាសនាហិណ្ឌូកំពុងរាំ នៅពេលពួកគេចូលរួមក្នុងពិធីប្រចាំឆ្នាំមួយឈ្មោះថា Rath Yatra ឬពិធីដង្ហែរទេះ នៅក្រុង Ahmedabad ប្រទេសឥណ្ឌា។
![តារាបង្ហាញម៉ូតបង្ហាញការច្នៃម៉ូតរបស់អ្នកច្នៃម៉ូតជនជាតិចិនឈ្មោះ Guo Pei នៅក្នុងពេលបញ្ចប់កម្មវិធីបង្ហាញម៉ូតរដូវស្លឹកឈើជ្រុះ និងរដូវរងា ឆ្នាំ២០១៩/២០២០ នៅទីក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/979183c8-65db-4caa-9654-db19470bfc00_w1024_q10_s.jpg)
១១
តារាបង្ហាញម៉ូតបង្ហាញការច្នៃម៉ូតរបស់អ្នកច្នៃម៉ូតជនជាតិចិនឈ្មោះ Guo Pei នៅក្នុងពេលបញ្ចប់កម្មវិធីបង្ហាញម៉ូតរដូវស្លឹកឈើជ្រុះ និងរដូវរងា ឆ្នាំ២០១៩/២០២០ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
![សត្វចចកមួយក្បាលពីតំបន់អាកទិចត្រូវបានគេថតដោយកាម៉េរាតាមដាននៅប្រជុំកោះ Svalbard ប្រទេសន័រវែស កាលពីឆ្នាំមុន។ វិទ្យាស្ថានតំបន់ប៉ូលន័រវែសបានឲ្យដឹងថា សត្វចចញីនេះបានធ្វើដំណើរចម្ងាយ៤,៤១៥គីឡូម៉ែត្រ ឆ្លងកាត់ទឹកកកអាកទិច ពីកោះ Svalbard ទៅដល់កោះ Ellemere ប្រទេសកាណាដា ក្នុងរយៈពេល៤ខែ។](https://gdb.voanews.com/93910a79-2889-4b34-b088-2faaf946f666_w1024_q10_s.jpg)
១២
សត្វចចកមួយក្បាលពីតំបន់អាកទិចត្រូវបានគេថតដោយកាម៉េរាតាមដាននៅប្រជុំកោះ Svalbard ប្រទេសន័រវែស កាលពីឆ្នាំមុន។ វិទ្យាស្ថានតំបន់ប៉ូលន័រវែសបានឲ្យដឹងថា សត្វចចញីនេះបានធ្វើដំណើរចម្ងាយ៤,៤១៥គីឡូម៉ែត្រ ឆ្លងកាត់ទឹកកកអាកទិច ពីកោះ Svalbard ទៅដល់កោះ Ellemere ប្រទេសកាណាដា ក្នុងរយៈពេល៤ខែ។
![មនុស្សកំពុងទទឹកជោគដោយរលកសមុទ្រធំៗនៅសមុទ្រអារ៉ាប់ នៅទីក្រុង Mumbai ប្រទេសឥណ្ឌា។](https://gdb.voanews.com/9251dcf6-ce37-4a12-9e70-183cc02d40a8_w1024_q10_s.jpg)
១៣
មនុស្សកំពុងទទឹកជោគដោយរលកសមុទ្រធំៗនៅសមុទ្រអារ៉ាប់ នៅទីក្រុង Mumbai ប្រទេសឥណ្ឌា។
![កីឡាការនីសហរដ្ឋអាមេរិក Alison Riske វាយបាល់ទៅកាន់កីឡាការនី Ivana Jorovic នៃប្រទេសស៊ែប៊ី ក្នុងការប្រកួតកីឡាតិន្នីស មួយទល់មួយ នៅក្នុងថ្ងៃទី៤ នៃការប្រកួតជើងឯកតិន្នីស Wimbledon Tennis Championships នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/4717b447-0847-4af8-829c-4424fc75b94e_w1024_q10_s.jpg)
១៤
កីឡាការនីសហរដ្ឋអាមេរិក Alison Riske វាយបាល់ទៅកាន់កីឡាការនី Ivana Jorovic នៃប្រទេសស៊ែប៊ី ក្នុងការប្រកួតកីឡាតិន្នីស មួយទល់មួយ នៅក្នុងថ្ងៃទី៤ នៃការប្រកួតជើងឯកតិន្នីស Wimbledon Tennis Championships នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។