រូបភាពជុំវិញពិភពលោកថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៨ មានមកពី ប្រទេសដូចជាស៊ីរី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ០៤ កក្កដា ២០១៨

១
យុវជនភៀសខ្លួនពីខេត្ត Daraa ក្តាប់របងលួសបន្លានៅព្រំដែនស៊ីរី អ៊ីស្រាអែលក្បែរភូមិ al-Rafid ក្នុងប្រទេសស៊ីរីអំឡុងបាតុកម្មមួយប្រឆាំងនឹងរបបហើយអំពាវនាវឲ្យមានការពារពីអន្តរជាតិ។

៣
ប៉ូលិសអ៊ីស្រាអែលចាប់ខ្លួនជនជាតិប៉ាឡេស្ទីននៅក្នុងភូមិ al-Khan al-Ahmar ក្បែរតំបន់ West Bank។

៤
ក្មេងៗស្លៀកឈុតតែងហែក្បួននៅតាមផ្លូវ Main Street អំឡុងបុណ្យឯករាជ្យ ថ្ងៃទី០៧ ខែកក្កដា ភូមិ Barnstable រដ្ឋ Massachusetts។

៨
តារាម៉ូឌែលម្នាក់បង្ហាញម៉ូតរ៉ូបរៀបអាពាហ៍ពិពាហ៍ Haute Couture រដូវរងារនិងរដូវស្លឹកឈើជ្រុះ២០១៨ និង២០១៩ ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។

៩
សត្វទាមួយក្បាលហែលទឹកនៅក្នុងអាងតូចមួយនៅ ជាយក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

១០
ប្រជានជនទើបតែចូលសញ្ជាតិថ្មីញញឹមនៅក្នុងពិធីចូលសញ្ជាតិរបស់សេវាកម្មអន្តោប្រវេសន៍និងសញ្ជាតិសហរដ្ឋអាមេរិកក្នុងបណ្ណាល័យសាធារណញូវយ៉កក្នុងទីក្រុង Manhattan កាលពីថ្ងៃទី០៣ កក្កដា ២០១៨។

១១
សាសនិកជនហិណ្ឌូសម្តែងសៀកជាមួយនឹងម៉ូតូរបស់គាត់មុននឹងពិធីបុណ្យប្រចាំឆ្នាំ Rath Yatra ក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌាកាលពីថ្ងៃទី០៣ កក្កដា ឆ្នាំ ២០១៨។