រូបភាពជុំវិញពិភពលោកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាឥណ្ឌូណេស៊ី ស៊ីមបាវ៉េ ក្រិក នីហ្សេរីយ៉ា ម៉ិកស៊ិក ស្វីស និងស្រីលង្កា។
រូបភាពជុំវិញពិភពលោក ៣១ កក្កដា ២០១៨

១
ក្រុមប៉ូលិសប្រើរបាំងការពារអំឡុងសមយុទ្ធប្រឆាំងនឹងអំពើភេរវកម្មមួយមុននឹងការប្រកួតកីឡាអាស៊ីក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ីចូលមកដល់។

៣
អ្នកគាំទ្រមេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសស៊ីមបាវ៉េ MDC Alliance លោក Nelson Chamisa កាន់បដាសម្រាប់ឃោសនាបក្សរបស់លោកខណដែលពួកគេប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យ MDC Alliance ក្នុងទីក្រុងហារ៉ារេ។ រដ្ឋាភិបាលបានព្រមានបេក្ខជនឈរឈ្មោះបោះឆ្នោតថាពួកគេអាចនឹងកាត់ទោសឲ្យជាប់ពន្ធនាគារសម្រាប់ការប្រកាសលទ្ធផលមុនពេលកំណត់បន្ទាប់ពីគណបក្សនេះបាននិយាយថាខ្លួនបានឈ្នះ។

៥
ប្រជាជននាំគ្នាចូលរួមការអុជទៀន មួយនៅខាងមុខសភាក្រិកក្នុងទីក្រុង Athens កាលពីខែកក្កដា ទី៣០ ឆ្នាំ ២០១៨ ដើម្បីរំឮកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះពីភ្លើងឆេះព្រៃដែលបានសម្លាប់មនុស្សជាច្រើន។

៧
អ្នកពន្លត់អគ្គិភ័យព្យាយាមទប់អណ្តាតភ្លើងមួយដែលកំពុងឆេះនៅទីស្នាក់កណ្តាល Ecobank ក្នុងទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា។

៨
អ្នករបាំប្រចាំតំបន់សម្តែងរបាំនៅក្នុងពិធីបុណ្យ Guelaguetza ក្នុងទីក្រុង Zaachila ក្រុង Oaxaca
ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ ២០១៨។
ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ ២០១៨។

១០
អ្នកឡើងភ្នំត្រូវបានឃើញកំពុងឡើងតាមទង់ជាតិស្វីសដែលមានទំហំ៨០ម៉ែត្របួនជ្រុងបន្ទាប់ពីបានព្យួរវាលើភ្នំ Mount Saentis ប្រទេសស្វីស។

១១
ដំរីព្រៃមួយដេញតាមរថយន្តទេសចរនៅក្នុងឧទ្យានជាតិក្នុងទីក្រុង Habarana ប្រទេសស្រីលង្កាកាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ ២០១៨។