រូបភាពជុំវិញពិភពលោកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ មកពីប្រទេសប៊ែលហ្ស៊ិក ជប៉ុន វ៉េណេស៊ុយអេឡា អាល្លឺម៉ង់ ប្រេស៊ីល បូស្ន៊ី និងស្វ៊ីស។
រូបភាពជុំវិញពិភពលោក ៣១ កក្កដា ២០១៧
![ទាហានកិត្តិយសអៀវឡង់ដើរក្បួននៅកន្លែងបញ្ចុះសព Tyne Cot មុនពេលប្រារព្ធខួប១០០ឆ្នាំនៃសមរភូមិ Passchendaele នៅក្នុងក្រុង Zonnebeke ប្រទេសប៊ែលហ្ស៊ិក។](https://gdb.voanews.com/f69c52e2-a650-4c8b-9c43-b164c6746c99_w1024_q10_s.jpg)
១
ទាហានកិត្តិយសអៀវឡង់ដើរក្បួននៅកន្លែងបញ្ចុះសព Tyne Cot មុនពេលប្រារព្ធខួប១០០ឆ្នាំនៃសមរភូមិ Passchendaele នៅក្នុងក្រុង Zonnebeke ប្រទេសប៊ែលហ្ស៊ិក។
![ត្រីមួយប្រភេទដែលត្រូវបានគេដឹកពីកោះ Okinawa ក្នុងប្រទេសជប៉ុន ហែលជាមួយនឹងត្រីទឹកប្រៃត្រូពិចផ្សេងទៀតនៅក្នុងអាងទឹកមួយសម្រាប់ការតាំងពិព័រណ៍ Sony Aquarium ២០១៧ នៅក្នុងក្រុងតូក្យូ។](https://gdb.voanews.com/c8b14f53-3b7b-4ffa-9def-b18ddb74d7b1_w1024_q10_s.jpg)
២
ត្រីមួយប្រភេទដែលត្រូវបានគេដឹកពីកោះ Okinawa ក្នុងប្រទេសជប៉ុន ហែលជាមួយនឹងត្រីទឹកប្រៃត្រូពិចផ្សេងទៀតនៅក្នុងអាងទឹកមួយសម្រាប់ការតាំងពិព័រណ៍ Sony Aquarium ២០១៧ នៅក្នុងក្រុងតូក្យូ។
![អណ្តាតភ្លើងឆាបឆេះ ខណៈដែលការប៉ះទង្គិចផ្ទុះឡើងនៅពេលដែលការបោះឆ្នោតសភាកំពុងប្រព្រឹត្តទៅក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/8e5010f0-b55d-4b02-946a-a3c90f4a9b27_w1024_q10_s.jpg)
៣
អណ្តាតភ្លើងឆាបឆេះ ខណៈដែលការប៉ះទង្គិចផ្ទុះឡើងនៅពេលដែលការបោះឆ្នោតសភាកំពុងប្រព្រឹត្តទៅក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។
![ពន្លឺនាពេលរាត្រីក្នុងតំបន់ធនាគារនៅក្នុងក្រុង Frankfurt am Main ភាគខាងលិចនៃប្រទេសអាល្លឺម៉ង់ឆ្លុះជាមួយនឹងទឹកទន្លេ Main។](https://gdb.voanews.com/7e2d9007-bfb5-4657-855d-01f8508ace47_w1024_q10_s.jpg)
៤
ពន្លឺនាពេលរាត្រីក្នុងតំបន់ធនាគារនៅក្នុងក្រុង Frankfurt am Main ភាគខាងលិចនៃប្រទេសអាល្លឺម៉ង់ឆ្លុះជាមួយនឹងទឹកទន្លេ Main។
![ក្រុមមនុស្សចំនួន៩០នាក់ញ៉ាំសាច់អាំង នៅពេលពួកគេអង្គុយនៅលើតុព្យួរដោយខ្សែនៅក្រោមស្ពាន នៅក្នុងក្រុង Limeira ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/45dfba2f-f4ef-432d-95cf-852448c8de42_w1024_q10_s.jpg)
៥
ក្រុមមនុស្សចំនួន៩០នាក់ញ៉ាំសាច់អាំង នៅពេលពួកគេអង្គុយនៅលើតុព្យួរដោយខ្សែនៅក្រោមស្ពាន នៅក្នុងក្រុង Limeira ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។
![A burned vehicle is seen as wind whips embers from a tree burned by the Lake Hughes fire in Angeles National Forest, north of Santa Clarita, California.](https://gdb.voanews.com/d58f1bed-c4d5-4d4e-91be-43d5794cbee3_w1024_q10_s.jpg)
៦
A burned vehicle is seen as wind whips embers from a tree burned by the Lake Hughes fire in Angeles National Forest, north of Santa Clarita, California.
![អ្នកលោតជ្រមុជទឹកម្នាក់លោតពីស្ពាន Mostar ក្នុងពេលប្រកួតលោតជ្រមុជទឹកបែបប្រពៃណីប្រចាំឆ្នាំលើកទី៤៥១ នៅក្នុងក្រុង Mostar ប្រទេសបូស្ន៊ី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/ec678e33-b7ef-4b51-8721-bdee67eef042_w1024_q10_s.jpg)
៧
អ្នកលោតជ្រមុជទឹកម្នាក់លោតពីស្ពាន Mostar ក្នុងពេលប្រកួតលោតជ្រមុជទឹកបែបប្រពៃណីប្រចាំឆ្នាំលើកទី៤៥១ នៅក្នុងក្រុង Mostar ប្រទេសបូស្ន៊ី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។
![រន្ទះបាញ់នៅពីលើភូមិ Cully នៅ លើច្រាំងទន្លេ Leman ប្រទេសស្វ៊ីស ត្រូវបានគេថតបាន កាលពី៣០ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/7dd2708e-28ed-4d2d-ae28-00001d71ca74_w1024_q10_s.jpg)
៨
រន្ទះបាញ់នៅពីលើភូមិ Cully នៅ លើច្រាំងទន្លេ Leman ប្រទេសស្វ៊ីស ត្រូវបានគេថតបាន កាលពី៣០ ខែកក្កដា ឆ្នាំ២០១៧។
![សមាជិកក្រុមពន្លត់អគ្គិភ័យជួយសង្គ្រោះមនុស្សពីកន្ត្រកអូសដោយខ្សែភ្លើងនៅលើអាកាសនៅក្នុងក្រុង Cologne ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/855b5988-7c1b-4e28-a63c-87df4e9cf525_w1024_q10_s.jpg)
៩
សមាជិកក្រុមពន្លត់អគ្គិភ័យជួយសង្គ្រោះមនុស្សពីកន្ត្រកអូសដោយខ្សែភ្លើងនៅលើអាកាសនៅក្នុងក្រុង Cologne ប្រទេសអាល្លឺម៉ង់។