រូបភាពជុំវិញពិភពលោកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអេស្ប៉ាញ អាហ្វហ្គានីស្ថាន ស៊ីមបាវ៉េ នីការ៉ាហ្គា បារាំង និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ៣០ កក្កដា ២០១៨
![បុរសម្នាក់ថតរូបរថយន្តតាក់ស៊ីដែលចតនៅលើផ្លូវ Castellana ធ្វើឲ្យមានការកកស្ទះក្នុងក្រុង Madrid។ អ្នកតំណាងរបស់សហជីពអ្នកបើកតាក់ស៊ី និងរដ្ឋាភិបាលអេស្ប៉ាញកំពុងជួបប្រជុំគ្នាដើម្បីស្វែងរកវិធីបញ្ចៀសកូដកម្មប្រឆាំងនឹងសេវាកម្មតាក់ស៊ី ដែលអាចឡើងជិះបានដោយហៅតាមការបក់ដៃ។](https://gdb.voanews.com/c088fa12-b997-45d8-a818-d4949206677c_w1024_q10_s.jpg)
១
បុរសម្នាក់ថតរូបរថយន្តតាក់ស៊ីដែលចតនៅលើផ្លូវ Castellana ធ្វើឲ្យមានការកកស្ទះក្នុងក្រុង Madrid។ អ្នកតំណាងរបស់សហជីពអ្នកបើកតាក់ស៊ី និងរដ្ឋាភិបាលអេស្ប៉ាញកំពុងជួបប្រជុំគ្នាដើម្បីស្វែងរកវិធីបញ្ចៀសកូដកម្មប្រឆាំងនឹងសេវាកម្មតាក់ស៊ី ដែលអាចឡើងជិះបានដោយហៅតាមការបក់ដៃ។
![បុរសម្នាក់ និងកូនៗរបស់គាត់ជញ្ជូនទឹកពីអណ្តូងស្នប់ទឹកសាធារណៈនៅក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។](https://gdb.voanews.com/0006369a-2930-44a8-95db-ff0bc8b9e758_w1024_q10_s.jpg)
២
បុរសម្នាក់ និងកូនៗរបស់គាត់ជញ្ជូនទឹកពីអណ្តូងស្នប់ទឹកសាធារណៈនៅក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
![អ្នកបោះឆ្នោតឈរតម្រង់ជួរដើម្បីធ្វើការបោះឆ្នោតនៅក្នុងការបោះឆ្នោតសកលមួយនៅក្នុងក្រុង Harare ប្រទេសស៊ីមបាវ៉េ។](https://gdb.voanews.com/5a78c290-2168-41a5-8cd9-1c09cb0f8c6a_w1024_q10_s.jpg)
៣
អ្នកបោះឆ្នោតឈរតម្រង់ជួរដើម្បីធ្វើការបោះឆ្នោតនៅក្នុងការបោះឆ្នោតសកលមួយនៅក្នុងក្រុង Harare ប្រទេសស៊ីមបាវ៉េ។
![មនុស្សម្នាក់ធ្លាក់ពីលើក្របី នៅក្នុងពេលប្រណាំងជិះក្របីមួយ នៅក្នុងក្រុង Managua ប្រទេសនីការ៉ាហ្គា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។](https://gdb.voanews.com/b2ea77a6-5840-4419-a298-7472522058ff_w1024_q10_s.jpg)
៤
មនុស្សម្នាក់ធ្លាក់ពីលើក្របី នៅក្នុងពេលប្រណាំងជិះក្របីមួយ នៅក្នុងក្រុង Managua ប្រទេសនីការ៉ាហ្គា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
![ជ័យលាភីនៃការប្រណាំងកង់ Tour de France គឺកីឡាករ Geraint Thomas មកពីអង់គ្លេស (រូបកណ្តាល) ពាក់សម្លៀកបំពាក់ពណ៌លឿង។ លោក និងកីឡាករលេខ២គឺលោក Tom Dumoulin (រូបឆ្វេង) មកពីហូឡង់ និងលេខ៣គឺលោក Christopher Froome មកពីអង់គ្លេស សាទរនូវជ័យជម្នះរបស់ខ្លួននៅលើឆាក បន្ទាប់ពីបានឈ្នះការប្រណាំងកង់ Tour de France លើកទី១០៥ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។](https://gdb.voanews.com/14e2735c-6aa8-4a04-903a-fd3c428463d5_w1024_q10_s.jpg)
៥
ជ័យលាភីនៃការប្រណាំងកង់ Tour de France គឺកីឡាករ Geraint Thomas មកពីអង់គ្លេស (រូបកណ្តាល) ពាក់សម្លៀកបំពាក់ពណ៌លឿង។ លោក និងកីឡាករលេខ២គឺលោក Tom Dumoulin (រូបឆ្វេង) មកពីហូឡង់ និងលេខ៣គឺលោក Christopher Froome មកពីអង់គ្លេស សាទរនូវជ័យជម្នះរបស់ខ្លួននៅលើឆាក បន្ទាប់ពីបានឈ្នះការប្រណាំងកង់ Tour de France លើកទី១០៥ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
![សាច់ញាតិអ្នកជំងឺម្នាក់ចាប់ត្រីនៅក្នុងបរិវេណមន្ទីរពេទ្យមួយដែលលិចទឹក នៅមន្ទីរពេទ្យ Nalanda Medical College and Hospital បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងមួយ នៅក្នុងក្រុង Patna រដ្ឋ Bihar ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។](https://gdb.voanews.com/50fd5703-2f65-4eb0-97cc-8621db28f80d_w1024_q10_s.jpg)
៦
សាច់ញាតិអ្នកជំងឺម្នាក់ចាប់ត្រីនៅក្នុងបរិវេណមន្ទីរពេទ្យមួយដែលលិចទឹក នៅមន្ទីរពេទ្យ Nalanda Medical College and Hospital បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងមួយ នៅក្នុងក្រុង Patna រដ្ឋ Bihar ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
![ផ្សែងចេញភ្លើងឆេះព្រៃ Carr Fire ហោះហើរពីលើស្ពាន Clear Creek នៅក្នុងក្រុង Igo រដ្ឋ California កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។](https://gdb.voanews.com/11e4be36-9747-47d5-89aa-a51b2e793e1b_w1024_q10_s.jpg)
៧
ផ្សែងចេញភ្លើងឆេះព្រៃ Carr Fire ហោះហើរពីលើស្ពាន Clear Creek នៅក្នុងក្រុង Igo រដ្ឋ California កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
![កីឡាករ Chase Kalisz ប្រកួតហែលទឹកផ្តាច់ព្រ័ត្រសម្រាប់ជើងឯកថ្នាក់ជាតិរបស់អាមេរិកាំង នៅក្នុងក្រុង Irvine រដ្ឋ California កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។](https://gdb.voanews.com/35398ec7-a275-4904-8a75-98b7a4d05ec7_w1024_q10_s.jpg)
៨
កីឡាករ Chase Kalisz ប្រកួតហែលទឹកផ្តាច់ព្រ័ត្រសម្រាប់ជើងឯកថ្នាក់ជាតិរបស់អាមេរិកាំង នៅក្នុងក្រុង Irvine រដ្ឋ California កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
![អ្នកគាំទ្រមើលការប្រណាំងកង់ Tour de France ដែលមានចម្ងាយ១១៦គ.ម. ពីសង្កាត់ Houilles ដល់សង្កាត់ Paris Champs-Elysees កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។](https://gdb.voanews.com/a0296a11-a0fe-4d81-bebb-d8bc62c507a6_w1024_q10_s.jpg)
៩
អ្នកគាំទ្រមើលការប្រណាំងកង់ Tour de France ដែលមានចម្ងាយ១១៦គ.ម. ពីសង្កាត់ Houilles ដល់សង្កាត់ Paris Champs-Elysees កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។