រូបភាពជុំវិញពិភពលោកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ មកពីប្រទេសសូម៉ាលី បេឡារុស ហុងគ្រី ឥណ្ឌូនេស៊ី ប័រទុយហ្គាល់ តៃវ៉ាន់ ចិន យេម៉ែន សហរដ្ឋអាមេរិក អាល្លឺម៉ង់ អេស្ប៉ាញ និងស្វ៊ីស។
រូបភាពជុំវិញពិភពលោក ៣០ កក្កដា ២០១៧
![រថយន្តជាច្រើនឆេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកក្នុងរថយន្តក្នុងក្រុង Mogadishu ប្រទេសសូម៉ាលី។ មន្ត្រីប៉ូលិសម្នាក់និយាយថា ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅក្បែរស្ថានីយប៉ូលិសក្នុងក្រុង Mogadishu បានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងធ្វើឲ្យមនុស្ស១៣នាក់ផ្សេងទៀតរងរបួស។](https://gdb.voanews.com/6c069680-e111-42f0-bae5-eaf541128a2d_w1024_q10_s.jpg)
១
រថយន្តជាច្រើនឆេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកក្នុងរថយន្តក្នុងក្រុង Mogadishu ប្រទេសសូម៉ាលី។ មន្ត្រីប៉ូលិសម្នាក់និយាយថា ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅក្បែរស្ថានីយប៉ូលិសក្នុងក្រុង Mogadishu បានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងធ្វើឲ្យមនុស្ស១៣នាក់ផ្សេងទៀតរងរបួស។
![ទាហានរបស់បេឡារុសសម្តែងក្នុងទិវា Day of the Paratrooper ក្នុងក្រុងមីនស្កិ៍ ប្រទេសបេឡារុស កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/2f317f4c-23ef-4f00-86ca-31b4e7fd2258_w1024_q10_s.jpg)
២
ទាហានរបស់បេឡារុសសម្តែងក្នុងទិវា Day of the Paratrooper ក្នុងក្រុងមីនស្កិ៍ ប្រទេសបេឡារុស កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។
![កីឡាករ Orlando Duque របស់កូឡុំប៊ីប្រកួតនៅក្នុងជុំទី៣នៃការប្រកួតការលោតកម្ពស់សម្រាប់ជើងឯក FINA World Championships ក្នុងក្រុង Budapest ប្រទេសហុងគ្រី។](https://gdb.voanews.com/ddbf65f5-85ed-408a-addc-f3ea3f3b0a47_w1024_q10_s.jpg)
៣
កីឡាករ Orlando Duque របស់កូឡុំប៊ីប្រកួតនៅក្នុងជុំទី៣នៃការប្រកួតការលោតកម្ពស់សម្រាប់ជើងឯក FINA World Championships ក្នុងក្រុង Budapest ប្រទេសហុងគ្រី។
![កំអែលភ្នំភ្លើងដ៏ក្តៅហូរចុះពីភ្នំ Sinabung ក្នុងក្រុង Karo ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/2bd31e93-55ed-4ba7-b0f7-e52f6c2bef48_w1024_q10_s.jpg)
៤
កំអែលភ្នំភ្លើងដ៏ក្តៅហូរចុះពីភ្នំ Sinabung ក្នុងក្រុង Karo ប្រទេសឥណ្ឌូនេស៊ី។
![ស្ត្រីដែលស្លៀកសំពត់ឆ្នូតៗត្រូវបានគេថតបាននៅក្នុងទីលានប្រណាំង Hungaroring ក្នុងក្រុង Budapest មុនពេលប្រកួត Formula One Hungarian Grand Prix។](https://gdb.voanews.com/b7d7cf17-2dfd-4744-9cd7-d30c660e641a_w1024_q10_s.jpg)
៥
ស្ត្រីដែលស្លៀកសំពត់ឆ្នូតៗត្រូវបានគេថតបាននៅក្នុងទីលានប្រណាំង Hungaroring ក្នុងក្រុង Budapest មុនពេលប្រកួត Formula One Hungarian Grand Prix។
![ក្បួនរថយន្តធ្វើដំណើរកាត់ជនបទនៅចន្លោះក្រុង Ericeira និងក្រុង Mafra ក្នុងកិច្ចប្រជុំ World 2017 2CV Meeting ប្រទេសប័រទុយហ្គាល់។](https://gdb.voanews.com/db5f5ad1-d795-4913-b2c5-162bfeaaa5fd_w1024_q10_s.jpg)
៦
ក្បួនរថយន្តធ្វើដំណើរកាត់ជនបទនៅចន្លោះក្រុង Ericeira និងក្រុង Mafra ក្នុងកិច្ចប្រជុំ World 2017 2CV Meeting ប្រទេសប័រទុយហ្គាល់។
![ស្ត្រីម្នាក់ដួលនៅពេលដែលខ្យល់ព្យុះ Nesat បោកបក់ទៅលើក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/dabd6fad-ad98-4ca8-bd65-ff450cc7296f_w1024_q10_s.jpg)
៧
ស្ត្រីម្នាក់ដួលនៅពេលដែលខ្យល់ព្យុះ Nesat បោកបក់ទៅលើក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។
![កងទ័ពរំដោះប្រជាជានចិនត្រៀមខ្លួនសម្រាប់ការដើរក្បួនយោធាដើម្បីប្រារព្ធខួប៩០ឆ្នាំនៃការបង្កើតកងទ័ពនេះ នៅមូលដ្ឋានហ្វឹកហាត់ទាហាន Zhurihe ក្នុងតំបន់ស្វយ័ត Inner Mongolia។](https://gdb.voanews.com/a9ecea68-a5d8-488c-a356-5300b0f2845a_w1024_q10_s.jpg)
៨
កងទ័ពរំដោះប្រជាជានចិនត្រៀមខ្លួនសម្រាប់ការដើរក្បួនយោធាដើម្បីប្រារព្ធខួប៩០ឆ្នាំនៃការបង្កើតកងទ័ពនេះ នៅមូលដ្ឋានហ្វឹកហាត់ទាហាន Zhurihe ក្នុងតំបន់ស្វយ័ត Inner Mongolia។
![មនុស្សម្នាប្រមូលផ្តុំជុំវិញរថយន្តចែកទឹកដើម្បីបំពេញកាដុងទឹករបស់ពួកគេនៅក្នុងក្រុង Bajil ខេត្ត Hodeidah ប្រទេសយេម៉ែន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/5354d0a9-59a1-457c-9ac1-b6e28580d065_w1024_q10_s.jpg)
៩
មនុស្សម្នាប្រមូលផ្តុំជុំវិញរថយន្តចែកទឹកដើម្បីបំពេញកាដុងទឹករបស់ពួកគេនៅក្នុងក្រុង Bajil ខេត្ត Hodeidah ប្រទេសយេម៉ែន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។
![លោក Michael Berna ប្រើប្រាស់អង់តែនភ្ជាប់ទៅនឹងមួករបស់គាត់ដើម្បីគ្រប់គ្រងបណ្តាណអ៊ីនធឺណិតក្នុងសន្និបាតអ្នកលបចូលក្នុងប្រព័ន្ធអ៊ីនធឹណិតហៅថា Def Con ក្នុងក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/e79458c0-230c-4582-b663-985916989bdd_w1024_q10_s.jpg)
១០
លោក Michael Berna ប្រើប្រាស់អង់តែនភ្ជាប់ទៅនឹងមួករបស់គាត់ដើម្បីគ្រប់គ្រងបណ្តាណអ៊ីនធឺណិតក្នុងសន្និបាតអ្នកលបចូលក្នុងប្រព័ន្ធអ៊ីនធឹណិតហៅថា Def Con ក្នុងក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។
![មេអំបៅដ៏ស្រស់មួយក្រេបលម្អងផ្កានៅក្នុងក្រុង Nauen ប្រទេសអាល្លឹម៉ង់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/a62d9f9a-4a6d-4c2a-a6e1-4f2c30fa76b3_w1024_q10_s.jpg)
១១
មេអំបៅដ៏ស្រស់មួយក្រេបលម្អងផ្កានៅក្នុងក្រុង Nauen ប្រទេសអាល្លឹម៉ង់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។
![អ្នកស្ម័គ្រចិត្តឈរនៅជុំវិញសត្វក្រៀលដែលប្រមូលផ្តុំគ្នានៅក្នុងក្រោលមួយនៅជម្រកធម្មជាតិរបស់វាឈ្មោះ Fuente de Piedra ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/95334cb1-6b7e-40b6-b5a3-62759884355c_w1024_q10_s.jpg)
១២
អ្នកស្ម័គ្រចិត្តឈរនៅជុំវិញសត្វក្រៀលដែលប្រមូលផ្តុំគ្នានៅក្នុងក្រោលមួយនៅជម្រកធម្មជាតិរបស់វាឈ្មោះ Fuente de Piedra ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។
![ទាហានកូរ៉េខាងត្បូងត្រៀមធ្វើសមយុទ្ធយោធានៅក្នុងក្រុង Paju ប្រទេសកូរ៉េខាងត្បូង នៅក្បែរព្រំប្រទល់នឹងកូរ៉េខាងជើង។](https://gdb.voanews.com/391b1347-717d-4190-b976-93053e6b4352_w1024_q10_s.jpg)
១៣
ទាហានកូរ៉េខាងត្បូងត្រៀមធ្វើសមយុទ្ធយោធានៅក្នុងក្រុង Paju ប្រទេសកូរ៉េខាងត្បូង នៅក្បែរព្រំប្រទល់នឹងកូរ៉េខាងជើង។
![យន្តហោះ PC-7 Pilatus របស់ក្រុមសម្តែងលើអាកាសរបស់ស្វ៊ីសហោះកាត់គ្នាក្នុងពេលបង្ហាញការហោះហើរមួយមុនពេលប្រកួត Swiss Open ATP 250 Tennis ក្នុងក្រុង Gstaad។](https://gdb.voanews.com/38630f6e-11b2-4d56-8ff8-5205aba3bd53_w1024_q10_s.jpg)
១៤
យន្តហោះ PC-7 Pilatus របស់ក្រុមសម្តែងលើអាកាសរបស់ស្វ៊ីសហោះកាត់គ្នាក្នុងពេលបង្ហាញការហោះហើរមួយមុនពេលប្រកួត Swiss Open ATP 250 Tennis ក្នុងក្រុង Gstaad។
![រថយន្ត Monster Jam សម្តែងការលោតត្រឡប់ក្រោយក្នុងព្រឹត្តិការណ៍របស់រថយន្តប្រភេទជាលើកដំបូងនៅក្នុងស្តាត Bird's Nest ក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/f56beb34-fb54-46af-967a-17da1f2298a1_w1024_q10_s.jpg)
១៥
រថយន្ត Monster Jam សម្តែងការលោតត្រឡប់ក្រោយក្នុងព្រឹត្តិការណ៍របស់រថយន្តប្រភេទជាលើកដំបូងនៅក្នុងស្តាត Bird's Nest ក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។