រូបភាពជុំវិញពិភពលោកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ មកពីប្រទេសបារាំង បេឡារុស អូទ្រីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក ចិន និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ០៣ កក្កដា ២០១៧
![លោកប្រធានាធិបតីបារាំង Emmanuel Macron ធ្វើដំណើរកាត់តាមសាល Busts Gallery ទៅវិមាន Versailles ទីដែលសភា និងព្រឹទ្ធសភារៀបចំកិច្ចប្រជុំមួយនៅខាងក្រៅក្រុងប៉ារីស។ លោកប្រធានាធិបតី Macron ដាក់របៀបវារៈនយោបាយ សន្តិសុខ និងការទូតជាអាទិភាពក្នុងសម័យប្រជុំសភានេះ។](https://gdb.voanews.com/9018d144-6790-4443-ae1c-71740eb3ff50_w1024_q10_s.jpg)
១
លោកប្រធានាធិបតីបារាំង Emmanuel Macron ធ្វើដំណើរកាត់តាមសាល Busts Gallery ទៅវិមាន Versailles ទីដែលសភា និងព្រឹទ្ធសភារៀបចំកិច្ចប្រជុំមួយនៅខាងក្រៅក្រុងប៉ារីស។ លោកប្រធានាធិបតី Macron ដាក់របៀបវារៈនយោបាយ សន្តិសុខ និងការទូតជាអាទិភាពក្នុងសម័យប្រជុំសភានេះ។
![មនុស្សម្នាធ្វើការសម្តែងបន្ទាប់មានការដើរក្បួនយោធាដើម្បីទិវាបុណ្យឯករាជ្យជាតិនៅក្នុងក្រុងមីនស្កិ៍ ប្រទេសបេឡារុស។](https://gdb.voanews.com/2707b2a2-531e-4a41-8650-577e81788ab2_w1024_q10_s.jpg)
២
មនុស្សម្នាធ្វើការសម្តែងបន្ទាប់មានការដើរក្បួនយោធាដើម្បីទិវាបុណ្យឯករាជ្យជាតិនៅក្នុងក្រុងមីនស្កិ៍ ប្រទេសបេឡារុស។
![កង់ត្រូវបានគេព្យួរនៅជាប់ផ្លូវមួយក្នុងជុំទី៣នៃការប្រណាំងកង់ Tour de France ក្នុងចម្ងាយ២១២,៥គ.ម. ដែលចាប់ផ្តើមនៅក្នុងក្រុង Verviers ប្រទេសប៊ែលហ្ស៊ិក និងបញ្ចប់នៅក្នុងក្រុង Longwy ប្រទេសបារាំង។](https://gdb.voanews.com/0d0e39d8-a470-475f-a048-261cd9252356_w1024_q10_s.jpg)
៣
កង់ត្រូវបានគេព្យួរនៅជាប់ផ្លូវមួយក្នុងជុំទី៣នៃការប្រណាំងកង់ Tour de France ក្នុងចម្ងាយ២១២,៥គ.ម. ដែលចាប់ផ្តើមនៅក្នុងក្រុង Verviers ប្រទេសប៊ែលហ្ស៊ិក និងបញ្ចប់នៅក្នុងក្រុង Longwy ប្រទេសបារាំង។
![អ្នកជិះក្តារលើទឹកលេងសប្បាយរីករាយនៅលើបឹង Neusiedl ក្នុងក្រុង Podersdorf ប្រទេសអូទ្រីស កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/09db54a8-a4f1-42bc-aadb-f3dd8556eb6a_w1024_q10_s.jpg)
៤
អ្នកជិះក្តារលើទឹកលេងសប្បាយរីករាយនៅលើបឹង Neusiedl ក្នុងក្រុង Podersdorf ប្រទេសអូទ្រីស កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។
![បុគ្គលិកសង្គ្រោះបន្ទាន់ធ្វើការនៅកន្លែងកើតហេតុនៃគ្រោះថ្នាក់ដ៏ប្រល័យមួយនៅលើផ្លូវ A9 ក្បែរក្រុង Muenchberg ប្រទេសអាល្លឺម៉ង់។ រថយន្តក្រុងមួយដែលមានដឹកមនុស្សចាស់ជរានៅថ្ងៃឈប់សម្រាកបានបុកនឹងគូទរថយន្តដឹកទំនិញ។ ការណ៍នេះបានធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងការផ្ទុះឆេះនៅនឹងកន្លែងកើតហេតុផងដែរ។](https://gdb.voanews.com/accf6e7c-b87e-44a8-bc3e-08fccf26faf0_w1024_q10_s.jpg)
៥
បុគ្គលិកសង្គ្រោះបន្ទាន់ធ្វើការនៅកន្លែងកើតហេតុនៃគ្រោះថ្នាក់ដ៏ប្រល័យមួយនៅលើផ្លូវ A9 ក្បែរក្រុង Muenchberg ប្រទេសអាល្លឺម៉ង់។ រថយន្តក្រុងមួយដែលមានដឹកមនុស្សចាស់ជរានៅថ្ងៃឈប់សម្រាកបានបុកនឹងគូទរថយន្តដឹកទំនិញ។ ការណ៍នេះបានធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងការផ្ទុះឆេះនៅនឹងកន្លែងកើតហេតុផងដែរ។
![លោក Jack Fischer ដែលជាអាកាសយានិករបស់ណាសាថតផ្នែកមួយរបស់យាន SpaceX Dragon នៅពេលវាហោះចូលក្នុងបរិយាកាសផែនទីវិញ មុនពេលធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/b17ab339-e0f1-4997-89fb-aa1afa483b2b_w1024_q10_s.jpg)
៦
លោក Jack Fischer ដែលជាអាកាសយានិករបស់ណាសាថតផ្នែកមួយរបស់យាន SpaceX Dragon នៅពេលវាហោះចូលក្នុងបរិយាកាសផែនទីវិញ មុនពេលធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧។
![លោក William C. Workinger III ថតរូបនៃស្ថានីយអាកាសអន្តរជាតិដែលបញ្ជាដោយលោកស្រី Peggy A. Whitso អាកាសយានិកអាមេរិក និងកំពុងហោះចូលទៅក្នុងភពព្រះអាទិត្យ នៅក្នុងក្រុង McLean រដ្ឋ Virginia កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។](https://gdb.voanews.com/57f12b59-6087-46e5-b6a4-c0015f4d23f4_w1024_q10_s.jpg)
៧
លោក William C. Workinger III ថតរូបនៃស្ថានីយអាកាសអន្តរជាតិដែលបញ្ជាដោយលោកស្រី Peggy A. Whitso អាកាសយានិកអាមេរិក និងកំពុងហោះចូលទៅក្នុងភពព្រះអាទិត្យ នៅក្នុងក្រុង McLean រដ្ឋ Virginia កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។
![កប៉ាល់ USS Billings (LCS 15) របស់កងទ័ពជើងទឹកនាពេលអនាគតត្រូវបានគេទាញទម្លាក់ចូលទៅ ក្នុងទន្លេ Menominee ក្នុងក្រុង Marinette រដ្ឋ Wisconsin កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។ នៅពេលដែលមានការប្រកាសជាផ្លូវការ កប៉ាល់ LCS-15 នឹងក្លាយជាកប៉ាល់ដំបូងគេក្នុងចំណោមកប៉ាល់ប្រភេទនេះនៅក្នុងកងទ័ពជើងទឹក។](https://gdb.voanews.com/8c926c6d-3bf6-41eb-9eac-b55e382992ad_w1024_q10_s.jpg)
៨
កប៉ាល់ USS Billings (LCS 15) របស់កងទ័ពជើងទឹកនាពេលអនាគតត្រូវបានគេទាញទម្លាក់ចូលទៅ ក្នុងទន្លេ Menominee ក្នុងក្រុង Marinette រដ្ឋ Wisconsin កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។ នៅពេលដែលមានការប្រកាសជាផ្លូវការ កប៉ាល់ LCS-15 នឹងក្លាយជាកប៉ាល់ដំបូងគេក្នុងចំណោមកប៉ាល់ប្រភេទនេះនៅក្នុងកងទ័ពជើងទឹក។
![ក្មេងប្រុសម្នាក់លោតពីកន្លែងអង្គុយរបស់ឆ្មាំសមុទ្រនៅលើឆ្នេរ Atlantic ក្រុងញូវយ៉ក កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/518fc502-852b-4fd8-b13a-610ee80ce9ad_w1024_q10_s.jpg)
៩
ក្មេងប្រុសម្នាក់លោតពីកន្លែងអង្គុយរបស់ឆ្មាំសមុទ្រនៅលើឆ្នេរ Atlantic ក្រុងញូវយ៉ក កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។
![អ្នកជួយសង្គ្រោះជម្លៀសអ្នកស្រុកនៅក្នុងតំបន់លិចទឹកមួយក្នុងក្រុង Guilin ខេត្ត Guangxi ប្រទេសចិន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/beb16f7d-0efc-46b9-92be-7cad25e7302d_w1024_q10_s.jpg)
១០
អ្នកជួយសង្គ្រោះជម្លៀសអ្នកស្រុកនៅក្នុងតំបន់លិចទឹកមួយក្នុងក្រុង Guilin ខេត្ត Guangxi ប្រទេសចិន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។
![អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដមួយសម្រាប់កម្មវិធី Iris Van Herpen's Haute Couture Fall/Winter 2017/2018 ដែលធ្វើឡើងក្នុងក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/a5af8843-885e-4a34-a10c-a298d4e7591f_w1024_q10_s.jpg)
១១
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដមួយសម្រាប់កម្មវិធី Iris Van Herpen's Haute Couture Fall/Winter 2017/2018 ដែលធ្វើឡើងក្នុងក្រុងប៉ារីស ប្រទេសបារាំង។
![អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដដែលរចនាឡើងដោយនាង Tamara Ralph និងលោក Michael Russo ជនជាតិអូស្ត្រាលីសម្រាប់កម្មវិធី Haute Couture Fall/Winter 2017-2018 នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/5be9add6-ae19-4381-bbf7-74fb3c29036f_w1024_q10_s.jpg)
១២
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដដែលរចនាឡើងដោយនាង Tamara Ralph និងលោក Michael Russo ជនជាតិអូស្ត្រាលីសម្រាប់កម្មវិធី Haute Couture Fall/Winter 2017-2018 នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។
![បុរសម្នាក់រុញម៉ូតូរបស់គាត់កាត់ផ្លូវលិចទឹក បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/19e1bc3e-59b3-4b6c-bb67-51cd4eac43b5_w1024_q10_s.jpg)
១៣
បុរសម្នាក់រុញម៉ូតូរបស់គាត់កាត់ផ្លូវលិចទឹក បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។