រូបភាពជុំវិញពិភពលោក ២៩ កក្កដា ២០១៩ មកពីប្រទេសបារាំង អ៊ីតាលី មីយ៉ាន់ម៉ា កូរ៉េខាងត្បូង អេស្ប៉ាញ អាល្លឺម៉ង់ និងអាហ្វហ្គានីស្ថាន។
រូបភាពជុំវិញពិភពលោក ២៩ កក្កដា ២០១៩
- VOA English

១
ការតម្រៀបបាឡុងហោះដើម្បីបំបែកកំណត់ត្រាបាឡុងតម្រៀបជាជួរចំនួន៤៥៦ក្នុងរយៈពេលមួយម៉ោងកាលពីឆ្នាំ ២០១៧ នៅពិធីបុណ្យបាឡុងហោះ Mondila Air Ballons នៅក្រុង Chambley ប្រទេសបារាំង។ .

២
ភរិយាមន្រ្តីប៉ូលិសលោក Mario Cerciello Rega ដើរពីក្រោយមឈូសដាក់សពស្វាមីរបស់អ្នកស្រីអំឡុងពេលពិធីបុណ្យសពនៅក្រុង Somma Vesuviana ប្រទេសអ៊ីតាលី។ ជនវ័យជំទង់ជនជាតិអាមេរិកាំងពីរនាក់ត្រូវបានចាប់ខ្លួននៅក្រុងរ៉ូម ខណៈដែលក្រុមអាជ្ញាធរកំពុងស៊ើបអង្កេតការពាក់ព័ន្ធរបស់ពួកគេក្នុងការចាក់សម្លាប់លោក Mario នៅលើផ្លូវមួយជិតសណ្ឋាគាររបស់ពួកគេ។

៣
មន្រ្តីប៉ូលិសម្នាក់ដើរនៅជិតរថភ្លើងល្បឿនលឿននៅស្ថានីយមួយក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។ កុមារាអាយុ ៨ឆ្នាំម្នាក់ត្រូវបានរថភ្លើងកិនស្លាប់នៅស្ថានីយនេះ បន្ទាប់ពីបុរសម្នាក់រុញស្រ្តីជាម្តាយ និងកុមារនោះចូលផ្លូវរថភ្លើង។ ស្រ្តីជាម្តាយរួចជីវិត ប៉ុន្តែកុមារានោះបានរងរបួសធ្ងន់រហូតដល់ស្លាប់។

៤
មន្រ្តីសន្តិសុខម្នាក់ឈរល្បាតនៅកន្លែងរងការវាយប្រហារដ៏ប្រល័យមួយនៅក្រុងកាប៊ុល។

៥
កីឡាករជិះក្បូនលើទឹកចូលរួមប្រកួតនៅថ្ងៃដំបូងនៃការប្រកូតពានរង្វាន់ Copa del Rey លើកទី ៣៨ នៅតំបន់ឆ្នេរ Palma de Mallorca ប្រទេសអេស្ប៉ាញ។

៦
ក្មេងៗលេងនៅជិតអាគារស្នាក់នៅមួយនៅជាយក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា។

៧
អ្នកទេសចរស្លៀកពាក់ក្នុងសម្លៀកបំពាក់ប្រពៃណីកូរ៉េអំឡុងពេលដើរកម្សាន្តនៅវិមាន Gyeongbokgung ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៨
ស្រ្តីម្នាក់ត្រូវបានដង្ហែក្នុងមឈូសមួយដោយសាច់ញ្ញាតិអំឡុងពេលពិធីដង្ហែក្បួន «Procession of the Shrouds» នៅភូមិ Santa Marta de Ribarteme ប្រទេសអេស្ប៉ាញ។