រូបភាពជុំវិញពិភពលោកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអេស្ប៉ាញ មីយ៉ាន់ម៉ា ប៉ាឡេស្ទីន ចិន អាល្លឺម៉ង់ បារាំង បូស្ន៊ី កូរ៉េខាងត្បូង និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២៩ កក្កដា ២០១៨
![ក្រុមសម្តែងលើអាកាសរបស់ទ័ពអាកាសអេស្ប៉ាញ Patrulla Aguila សម្តែងនៅក្នុងកម្មវិធី International Torre del Mar Airshow ឆ្នាំ២០១៨។](https://gdb.voanews.com/a7245d9a-b4ec-4281-94b2-5396f35961a5_w1024_q10_s.jpg)
១
ក្រុមសម្តែងលើអាកាសរបស់ទ័ពអាកាសអេស្ប៉ាញ Patrulla Aguila សម្តែងនៅក្នុងកម្មវិធី International Torre del Mar Airshow ឆ្នាំ២០១៨។
![មនុស្សម្នារុញរ៉ឺម៉កម៉ូតូកាត់ទឹកនៅក្នុងតំបន់ Bago ដែលមានចម្ងាយប្រមាណ៦៨គ.ម ពីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា។](https://gdb.voanews.com/10bb25ff-32e4-482f-bde1-73895003f0db_w1024_q10_s.jpg)
២
មនុស្សម្នារុញរ៉ឺម៉កម៉ូតូកាត់ទឹកនៅក្នុងតំបន់ Bago ដែលមានចម្ងាយប្រមាណ៦៨គ.ម ពីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា។
![លោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ជួបជាមួយនឹងក្មេងស្រីជំទង់ម្នាក់ឈ្មោះ Ahed Tamimi ដែលត្រូវបានគេដោះលែងពីពន្ធនាគារអ៊ីស្រាអែល នៅក្នុងក្រុង Ramallah។ ប្រទេសអ៊ីស្រាអែលបានដោះលែងក្មេងស្រីអាយុ១៧ឆ្នាំរូបនេះពីពន្ធនាគារ នៅចុងខែទី៨ ដោយសារតែនាងបានទះ និងទាត់ទាហានអ៊ីស្រាអែល។](https://gdb.voanews.com/95d0e205-068d-4ba7-bd5b-56c0d885598a_w1024_q10_s.jpg)
៣
លោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ជួបជាមួយនឹងក្មេងស្រីជំទង់ម្នាក់ឈ្មោះ Ahed Tamimi ដែលត្រូវបានគេដោះលែងពីពន្ធនាគារអ៊ីស្រាអែល នៅក្នុងក្រុង Ramallah។ ប្រទេសអ៊ីស្រាអែលបានដោះលែងក្មេងស្រីអាយុ១៧ឆ្នាំរូបនេះពីពន្ធនាគារ នៅចុងខែទី៨ ដោយសារតែនាងបានទះ និងទាត់ទាហានអ៊ីស្រាអែល។
![អ្នកផលិតវីដេអូសម្រាប់ដាក់ក្នុងប្លុកផ្សាយវីដេអូបន្តផ្ទាល់ពីព្រឹត្តិការណ៍មួយដែលប្រារព្ធខួប៤ឆ្នាំនៃខ្លាឃ្មុំកូនភ្លោះ៣ក្បាល ឈ្មោះ Meng Meng ឈ្មោះ Shuai Shuai និងឈ្មោះ Ku Ku ដែលមានតែមួយនៅក្នុងពិភពលោក នៅឧទ្យានសត្វ Chimelong Safari Park ក្នុងក្រុង Guangzhou ប្រទេសចិន។](https://gdb.voanews.com/7bc4f59d-3263-4939-a395-9b602f6ad43e_w1024_q10_s.jpg)
៤
អ្នកផលិតវីដេអូសម្រាប់ដាក់ក្នុងប្លុកផ្សាយវីដេអូបន្តផ្ទាល់ពីព្រឹត្តិការណ៍មួយដែលប្រារព្ធខួប៤ឆ្នាំនៃខ្លាឃ្មុំកូនភ្លោះ៣ក្បាល ឈ្មោះ Meng Meng ឈ្មោះ Shuai Shuai និងឈ្មោះ Ku Ku ដែលមានតែមួយនៅក្នុងពិភពលោក នៅឧទ្យានសត្វ Chimelong Safari Park ក្នុងក្រុង Guangzhou ប្រទេសចិន។
![បក្សីសមុទ្រម្យ៉ាងត្រូវបានគេថតបាននៅលើកោះ Helgoland ភាគខាងជើងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។](https://gdb.voanews.com/8bc7c208-940d-41ac-b578-1065629f7c9f_w1024_q10_s.jpg)
៥
បក្សីសមុទ្រម្យ៉ាងត្រូវបានគេថតបាននៅលើកោះ Helgoland ភាគខាងជើងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។
![(ពីឆ្វេងទៅស្តាំ) កីឡាករ Jonathan Castroviejo មកពីអេស្ប៉ាញ កីឡាករ Christopher Froome មកពីអង់គ្លេស កីឡាករ Wout Poels មកពីហូឡង់ និងកីឡាករ Geraint Thomas មកពីអង់គ្លេស ក្នុងសម្លៀកបំពាក់ពណ៌លឿង និងកីឡាករ Michal Kwiatkowski មកពីប៉ូឡូញប្រណាំងកង់ជាក្រុមនៅពីមុខកន្លែងបូជនីយដ្ឋាន Arc de triomphe នៅក្នុងការប្រកួតជុំទី២១ ដែលជាជុំចុងក្រោយនៅក្នុងការប្រណាំងកង់ Tour de France លើកទី១០៥ ចាប់ពីសង្កាត់ Houilles ដល់សង្កាត់ Paris Champs-Elysees។](https://gdb.voanews.com/c4dbc599-8745-49e6-9a42-8e4c74ec8c9a_w1024_q10_s.jpg)
៦
(ពីឆ្វេងទៅស្តាំ) កីឡាករ Jonathan Castroviejo មកពីអេស្ប៉ាញ កីឡាករ Christopher Froome មកពីអង់គ្លេស កីឡាករ Wout Poels មកពីហូឡង់ និងកីឡាករ Geraint Thomas មកពីអង់គ្លេស ក្នុងសម្លៀកបំពាក់ពណ៌លឿង និងកីឡាករ Michal Kwiatkowski មកពីប៉ូឡូញប្រណាំងកង់ជាក្រុមនៅពីមុខកន្លែងបូជនីយដ្ឋាន Arc de triomphe នៅក្នុងការប្រកួតជុំទី២១ ដែលជាជុំចុងក្រោយនៅក្នុងការប្រណាំងកង់ Tour de France លើកទី១០៥ ចាប់ពីសង្កាត់ Houilles ដល់សង្កាត់ Paris Champs-Elysees។
![សត្វក្តាន់ដើរស៊ីស្មៅនៅតាមផ្លូវដែលគេបាញ់សារធាតុបង្អាក់ភ្លើងឆេះព្រៃ នៅពេលដែលមានភ្លើងឆេះព្រៃ Carr Fire នៅក្បែរក្រុង Redding រដ្ឋ California កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។](https://gdb.voanews.com/c1337311-3b56-4724-a4b8-c87427eea2b9_w1024_q10_s.jpg)
៧
សត្វក្តាន់ដើរស៊ីស្មៅនៅតាមផ្លូវដែលគេបាញ់សារធាតុបង្អាក់ភ្លើងឆេះព្រៃ នៅពេលដែលមានភ្លើងឆេះព្រៃ Carr Fire នៅក្បែរក្រុង Redding រដ្ឋ California កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។
![អ្នកជ្រមុជទឹកម្នាក់លោតពីស្ពាន Old Mostar ក្នុងការប្រកួតលោតជ្រមុជទឹកបែបប្រពៃណីប្រចាំឆ្នាំលើកទី៤៥២ នៅក្នុងក្រុង Mostar ប្រទេសបូស្ន៊ី។](https://gdb.voanews.com/712c56b6-0c07-4d4b-aaf4-6c81de4667a1_w1024_q10_s.jpg)
៨
អ្នកជ្រមុជទឹកម្នាក់លោតពីស្ពាន Old Mostar ក្នុងការប្រកួតលោតជ្រមុជទឹកបែបប្រពៃណីប្រចាំឆ្នាំលើកទី៤៥២ នៅក្នុងក្រុង Mostar ប្រទេសបូស្ន៊ី។
![លោកវីរសេនីយ៍ឯក Sam Lee របស់អាមេរិកប្រចាំការនៅអង្គការសហប្រជាជាតិធ្វើការគោរព និងការចងចាំនៅមុខក្តារមឈូស៥៥ ដែលកូរ៉េខាងជើងបានប្រគល់ឲ្យសហរដ្ឋអាមេរិក នៅមូលដ្ឋានទ័ពអាកាស Osan ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។](https://gdb.voanews.com/fbb1d6ab-ee0d-49a8-a3e2-b74bc4a150c0_w1024_q10_s.jpg)
៩
លោកវីរសេនីយ៍ឯក Sam Lee របស់អាមេរិកប្រចាំការនៅអង្គការសហប្រជាជាតិធ្វើការគោរព និងការចងចាំនៅមុខក្តារមឈូស៥៥ ដែលកូរ៉េខាងជើងបានប្រគល់ឲ្យសហរដ្ឋអាមេរិក នៅមូលដ្ឋានទ័ពអាកាស Osan ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
![អ្នកសម្តែងតាមរយៈការតុបតែងខ្លួនប្លែកៗថតរូបនៅក្នុងកម្មវិធី Comic Con នៅមជ្ឈមណ្ឌល The Olympia ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/d6a7d86c-dc31-4669-820e-0b4c92490aa2_w1024_q10_s.jpg)
១០
អ្នកសម្តែងតាមរយៈការតុបតែងខ្លួនប្លែកៗថតរូបនៅក្នុងកម្មវិធី Comic Con នៅមជ្ឈមណ្ឌល The Olympia ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។