បណ្តំរូបភាពនៃព្រឹត្តិការណ៍នានានៅជុំវិញពិភពលោក ២៧ កក្កដា ២០១៧
រូបភាពជុំវិញពិភពលោក ២៧ កក្កដា ២០១៧
![បុរសម្នាក់កាន់គ្រាប់បែកផ្សែងក្នុងពេលបាតុកម្មដោយក្រុមសហជីពអ្នកបើកបរតាស៊ីនៅអេស្ប៉ាញ នៅទីក្រុងម៉ាឌ្រីដ។](https://gdb.voanews.com/52428146-fae5-40f9-be79-53d4ba69a1ef_w1024_q10_s.jpg)
១
បុរសម្នាក់កាន់គ្រាប់បែកផ្សែងក្នុងពេលបាតុកម្មដោយក្រុមសហជីពអ្នកបើកបរតាស៊ីនៅអេស្ប៉ាញ នៅទីក្រុងម៉ាឌ្រីដ។
![មន្ត្រីប៉ូលិសអូស្ត្រាលីកំពុងហ្វឹកហាត់ក្នុវវគ្គបណ្តុះបណ្តាលឈ្មោះថា «ជនល្មើសមានអាវុធ ការសង្គ្រោះបន្ទាន់» នៅផ្នែកអ្នកដំណើរដំណើរនៃ Sydney Harbour ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/f2459869-7243-4f78-b47e-3088b75132ce_w1024_q10_s.jpg)
២
មន្ត្រីប៉ូលិសអូស្ត្រាលីកំពុងហ្វឹកហាត់ក្នុវវគ្គបណ្តុះបណ្តាលឈ្មោះថា «ជនល្មើសមានអាវុធ ការសង្គ្រោះបន្ទាន់» នៅផ្នែកអ្នកដំណើរដំណើរនៃ Sydney Harbour ប្រទេសអូស្ត្រាលី។
![អ្នកធ្វើដំណើរកំពុងដើរឆ្លងតាមស្ពានធ្វើពីឈើដើម្បីជៀសពីផ្លូវដែលជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលនាំមកជាមួយនូវព្យុះ Nesat បានធ្វើឲ្យលិចផ្នេកជាច្រើននៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/d813fa75-dfc0-4487-9a43-23c59ab7b385_w1024_q10_s.jpg)
៣
អ្នកធ្វើដំណើរកំពុងដើរឆ្លងតាមស្ពានធ្វើពីឈើដើម្បីជៀសពីផ្លូវដែលជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលនាំមកជាមួយនូវព្យុះ Nesat បានធ្វើឲ្យលិចផ្នេកជាច្រើននៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![ផ្កាឈូករ័ត្ននៅក្នុងចម្ការដែលមានពពកក្រាស់នៅពីលើ នៅជិតក្រុង Odelzhausen ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/84302571-6862-4e1c-a387-c5024b8f5678_w1024_q10_s.jpg)
៤
ផ្កាឈូករ័ត្ននៅក្នុងចម្ការដែលមានពពកក្រាស់នៅពីលើ នៅជិតក្រុង Odelzhausen ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។
![ស្ត្រីជនជាតិប៉ាឡេស្ទ៊ីន កំពុងបួងសួងខណៈអ្នកផ្សេងទៀតកំពុងសូត្រធម៌នៅខាងក្រៅបរិវេណមួយដែលអ្នកកាន់សាសនាឥស្លាមហៅថា «ទីសក្ការៈនៃអភិជន» ប៉ុន្តែកន្លែងនេះជនជាតិជ្វីសហៅថា «ព្រះវិហារភ្នំ» នៅក្នុងទីក្រុងចាស់ហ៊្សែរុយសាឡិម ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/b2f4cf1c-bdc9-4f3d-91f0-a09bc522c797_w1024_q10_s.jpg)
៥
ស្ត្រីជនជាតិប៉ាឡេស្ទ៊ីន កំពុងបួងសួងខណៈអ្នកផ្សេងទៀតកំពុងសូត្រធម៌នៅខាងក្រៅបរិវេណមួយដែលអ្នកកាន់សាសនាឥស្លាមហៅថា «ទីសក្ការៈនៃអភិជន» ប៉ុន្តែកន្លែងនេះជនជាតិជ្វីសហៅថា «ព្រះវិហារភ្នំ» នៅក្នុងទីក្រុងចាស់ហ៊្សែរុយសាឡិម ប្រទេសអ៊ីស្រាអែល។
![ជនអ្នកប្រយុទ្ធនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយអាមេរិក កំពុងមើលតាមប្រហោងទៅកាន់ទីតាំងរបស់យុទ្ធជនរដ្ឋឥស្លាម នៅជួរមុខក្នុងស្រុកដែលមានឧស្សាហកម្មច្រើន នៅផ្នែកខាងកើតនៃទីក្រុង Raqqa ប្រទេសស៊ីរី។](https://gdb.voanews.com/78058ebc-0197-4324-a445-2dff29a24000_w1024_q10_s.jpg)
៦
ជនអ្នកប្រយុទ្ធនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយអាមេរិក កំពុងមើលតាមប្រហោងទៅកាន់ទីតាំងរបស់យុទ្ធជនរដ្ឋឥស្លាម នៅជួរមុខក្នុងស្រុកដែលមានឧស្សាហកម្មច្រើន នៅផ្នែកខាងកើតនៃទីក្រុង Raqqa ប្រទេសស៊ីរី។
![ស្ត្រីអ្នកភូមិកំពុងឈរនៅជិតកម្ទេចដែលបំផ្លិចបំផ្លាញដោយទឹកជំនន់ នៅភូមិ Runi ក្នុងស្រុក Banaskantha នៃរដ្ឋ Gujarat ប្រទេសឥណ្ឌា។](https://gdb.voanews.com/abe8dc63-3eca-4f48-88b8-dbb5975e04f3_w1024_q10_s.jpg)
៧
ស្ត្រីអ្នកភូមិកំពុងឈរនៅជិតកម្ទេចដែលបំផ្លិចបំផ្លាញដោយទឹកជំនន់ នៅភូមិ Runi ក្នុងស្រុក Banaskantha នៃរដ្ឋ Gujarat ប្រទេសឥណ្ឌា។
![សម្ភារៈសម្រាប់ដេកបានឆេះនៅស្ថានីយរដ្ឋភ្លើង Barca da Amieira-Envendos នៅខាងក្រៅភូមិ Sao Jose das Matas ជិតទីក្រុង Macao នៅភាគកណ្តាលប្រទេសព័រទុយហ្កាល់។](https://gdb.voanews.com/2c5f6a89-b302-4fae-8f4a-60c6a7d2e9e4_w1024_q10_s.jpg)
៨
សម្ភារៈសម្រាប់ដេកបានឆេះនៅស្ថានីយរដ្ឋភ្លើង Barca da Amieira-Envendos នៅខាងក្រៅភូមិ Sao Jose das Matas ជិតទីក្រុង Macao នៅភាគកណ្តាលប្រទេសព័រទុយហ្កាល់។
![A body of a woman who died from the coronavirus disease (COVID-19), is lowered into the ground during her funeral at a graveyard in New Delhi, India.](https://gdb.voanews.com/2f893859-5c58-49e1-9c60-bde74968fd83_w1024_q10_s.jpg)
៩
A body of a woman who died from the coronavirus disease (COVID-19), is lowered into the ground during her funeral at a graveyard in New Delhi, India.
![សត្វស្វាមួយក្បាលកំពុងផឹកទឹកដែលអ្នកបួងសួងបានឲ្យវា នៅក្នុងពិធីបុណ្យ Nag Panchami នៃសាសនាហិណ្ឌូ ដែលប្រារពធ្វើឡើងដើម្បីរំឭកគុណស្តេចសត្វពស់ នៅវិហារមួយនៅជាយក្រុង Bengaluru ប្រទេសឥណ្ឌា។](https://gdb.voanews.com/a812aa12-9aaf-4ba5-8325-2caeefb7617b_w1024_q10_s.jpg)
១០
សត្វស្វាមួយក្បាលកំពុងផឹកទឹកដែលអ្នកបួងសួងបានឲ្យវា នៅក្នុងពិធីបុណ្យ Nag Panchami នៃសាសនាហិណ្ឌូ ដែលប្រារពធ្វើឡើងដើម្បីរំឭកគុណស្តេចសត្វពស់ នៅវិហារមួយនៅជាយក្រុង Bengaluru ប្រទេសឥណ្ឌា។