រូបភាពជុំវិញពិភពលោកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៧ មានមកពីប្រទេសដូចជាអង់គ្លេស អ៊ីតាលី វ៉េណេស៊ុយអេឡា ស្វីស លីប៊ី បារាំង ម៉ិកស៊ិក ស៊ីរី និងជប៉ុន។
រូបភាពជុំវិញពិភពលោក ២៥ កក្កដា ២០១៧
![ជនចំណាកស្រុកកំពុងរង់ចាំការជួយសង្រ្គោះពីអង្គការក្រៅរដ្ឋាភិបាល Proactiva Open Arms អេស្ប៉ាញនៅសមុទ្រ Mediterranean ដែលមានចម្ងាយប្រមាណ២៤គីឡូម៉ែតពីភាគខាងជើងទីក្រុង Sabratha ប្រទេសលីប៊ី។](https://gdb.voanews.com/73f9e277-7f7a-4beb-acad-38ff55d5a952_w1024_q10_s.jpg)
១
ជនចំណាកស្រុកកំពុងរង់ចាំការជួយសង្រ្គោះពីអង្គការក្រៅរដ្ឋាភិបាល Proactiva Open Arms អេស្ប៉ាញនៅសមុទ្រ Mediterranean ដែលមានចម្ងាយប្រមាណ២៤គីឡូម៉ែតពីភាគខាងជើងទីក្រុង Sabratha ប្រទេសលីប៊ី។
![លោក John Kidman អាយុ៨៧ឆ្នាំ(ស្តាំ) និងលោកBill Hunt អាយុ៨៣ឆ្នាំពាក់វ៉ែនតានិម្មិតការពិតអំឡុងការតាំងពិព័រណ៍នៅសារមន្ទីរ Household Cavalry ក្នុងទីក្រុងឡុងដ៏។](https://gdb.voanews.com/cc08e9b0-005f-4d7d-b87c-341a49cde689_w1024_q10_s.jpg)
២
លោក John Kidman អាយុ៨៧ឆ្នាំ(ស្តាំ) និងលោកBill Hunt អាយុ៨៣ឆ្នាំពាក់វ៉ែនតានិម្មិតការពិតអំឡុងការតាំងពិព័រណ៍នៅសារមន្ទីរ Household Cavalry ក្នុងទីក្រុងឡុងដ៏។
![ប្រជាជនកំពុងមើលភ្លើងឆេះព្រៃនៅ La Croix-Valmer ក្បែរទីក្រុង Saint-Tropez ប្រទេសបារាំង។ អ្នកពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងដែលបានត្របាក់ដីមួយភាគនៅភាគអាគ្នេយ៍នៃប្រទេសបារាំងក្នុងថ្ងៃទីពីរ ដោយមានភ្លើងអគ្គិមួយគ្រប់គ្រងលែងបាននៅរមណីយដ្ឋាន Saint-Tropez នេះបើយោងតាមក្រុមសង្រ្គោះបន្ទាន់។](https://gdb.voanews.com/87f739f3-9505-40b2-8673-f1c92a941da3_w1024_q10_s.jpg)
៣
ប្រជាជនកំពុងមើលភ្លើងឆេះព្រៃនៅ La Croix-Valmer ក្បែរទីក្រុង Saint-Tropez ប្រទេសបារាំង។ អ្នកពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងដែលបានត្របាក់ដីមួយភាគនៅភាគអាគ្នេយ៍នៃប្រទេសបារាំងក្នុងថ្ងៃទីពីរ ដោយមានភ្លើងអគ្គិមួយគ្រប់គ្រងលែងបាននៅរមណីយដ្ឋាន Saint-Tropez នេះបើយោងតាមក្រុមសង្រ្គោះបន្ទាន់។
![សត្វអំពិលអំពែកដែលកំពុងរកគូកំពុងបំភ្លឺភ្លើងក្នុងព្រៃមួយនៅជម្រក Santa Clara ក្បែរក្រុង Nanacamilpa រដ្ឋ Tlaxcala ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី២៤ កក្កដា ២០១៧។](https://gdb.voanews.com/0dea42e0-e2cb-4d4d-8a49-6091da9722d1_w1024_q10_s.jpg)
៤
សត្វអំពិលអំពែកដែលកំពុងរកគូកំពុងបំភ្លឺភ្លើងក្នុងព្រៃមួយនៅជម្រក Santa Clara ក្បែរក្រុង Nanacamilpa រដ្ឋ Tlaxcala ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី២៤ កក្កដា ២០១៧។
![ប្រជាជនកំពុងទិញអាហារនិងទំនិញផ្សេងៗក្នុងផ្សារទំនើបរដ្ឋធានីការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា។](https://gdb.voanews.com/1444daad-dcf6-45d1-bd6a-85f5f32a4e32_w1024_q10_s.jpg)
៥
ប្រជាជនកំពុងទិញអាហារនិងទំនិញផ្សេងៗក្នុងផ្សារទំនើបរដ្ឋធានីការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា។
![បុរសម្នាក់លីក្មេងប្រុសដែលរងរបួសលើខ្នងរបស់លោកក្នុងទីក្រុង Arbin រដ្ឋធានីដាម៉ាសប្រទេសស៊ីរី។](https://gdb.voanews.com/f7657a64-9f24-45dc-a97d-794efd191213_w1024_q10_s.jpg)
៦
បុរសម្នាក់លីក្មេងប្រុសដែលរងរបួសលើខ្នងរបស់លោកក្នុងទីក្រុង Arbin រដ្ឋធានីដាម៉ាសប្រទេសស៊ីរី។
![នាយករដ្ឋមន្រ្តីអង់គ្លេស Theresa May ដើរជាមួយសា្វមីរបស់នាងលោក Philip ក្នុងទីក្រុង Desenzano del Garda នៅបឹង Garda ភាគខាងជើងប្រទេសអ៊ីតាលី។ លោកជំទាវ May បានចំណាយថ្ងៃសម្រាករបស់ខ្លួននៅប្រទេសអ៊ីតាលី។](https://gdb.voanews.com/8b2b4a92-3511-4466-89db-e9e0762e86fd_w1024_q10_s.jpg)
៧
នាយករដ្ឋមន្រ្តីអង់គ្លេស Theresa May ដើរជាមួយសា្វមីរបស់នាងលោក Philip ក្នុងទីក្រុង Desenzano del Garda នៅបឹង Garda ភាគខាងជើងប្រទេសអ៊ីតាលី។ លោកជំទាវ May បានចំណាយថ្ងៃសម្រាករបស់ខ្លួននៅប្រទេសអ៊ីតាលី។
![ប្រជាជនដើរលើកូនភ្នំនៅពេលព្រះអាទិត្យលិចក្នុងរដូវក្តៅនៅសួន Tio Pio ទីក្រុង Madrid កាលពីថ្ងៃចន្ទទី២៤ កក្កដា ២០១៧។](https://gdb.voanews.com/9797972c-30b6-4617-8455-8fa5464b08bb_w1024_q10_s.jpg)
៨
ប្រជាជនដើរលើកូនភ្នំនៅពេលព្រះអាទិត្យលិចក្នុងរដូវក្តៅនៅសួន Tio Pio ទីក្រុង Madrid កាលពីថ្ងៃចន្ទទី២៤ កក្កដា ២០១៧។
![ប្រជាជនលាងជើងនៅក្នុងសួនមួយក្នុងស្រុក Roppongi ទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/bccd13c8-c4cd-4e5b-939c-d66873fd1d47_w1024_q10_s.jpg)
៩
ប្រជាជនលាងជើងនៅក្នុងសួនមួយក្នុងស្រុក Roppongi ទីក្រុងតូក្យូ ប្រទេសជប៉ុន។
![សិល្បករសម្តែងសៀកដើម្បីប្រកាសអបអរខួបទី២៥០ឆ្នាំនៃសិល្បៈសៀកក្នុងទីក្រុងឡុងដ៏។](https://gdb.voanews.com/93390b54-ba97-4749-b07d-8c0f8f986a3c_w1024_q10_s.jpg)
១០
សិល្បករសម្តែងសៀកដើម្បីប្រកាសអបអរខួបទី២៥០ឆ្នាំនៃសិល្បៈសៀកក្នុងទីក្រុងឡុងដ៏។
![ភ្ញៀវទេសចរឈរនៅលើកោះមួយរវាងទឹកជ្រោះ Rhine ដែលជាទឹកធ្លាក់ដ៏ធំបំផុតក្នុងអឺរ៉ុប ក្នុងទីក្រុង Neuhausen ប្រទេសស្វីស។](https://gdb.voanews.com/4881b532-6abf-408c-9347-fc1ab282a03b_w1024_q10_s.jpg)
១១
ភ្ញៀវទេសចរឈរនៅលើកោះមួយរវាងទឹកជ្រោះ Rhine ដែលជាទឹកធ្លាក់ដ៏ធំបំផុតក្នុងអឺរ៉ុប ក្នុងទីក្រុង Neuhausen ប្រទេសស្វីស។