រូបភាពជុំវិញពិភពលោកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ មកពីប្រទេសបារាំង ដាណឺម៉ាក ចិន អេស្ប៉ាញ សែប៊ី ឥណ្ឌា ស.រ.អា និងអាហ្វហ្គានីស្ថាន។
រូបភាពជុំវិញពិភពលោក ២៥ កក្កដា ២០១៦

១
ទាហានឥណ្ឌាជ្រកការពារខ្លួន អំឡុងពេលប៉ះទង្គិចគ្នាជាមួយក្រុមជនគប់ដុំថ្មនៅក្រុង Srinagar ក្នុងតំបន់កាស្មៀ (Kashmir) គ្រប់គ្រងដោយប្រទេសឥណ្ឌា។

២
រូបឆ្លុះនៃក្រុមមន្រ្តីមានសមត្ថកិច្ច ដែលបានប្រមូលផ្តុំនៅខាងមុខមជ្ឈមណ្ឌលគ្រឹស្តសាសនា Living Faith មុនពេលការចាប់ផ្តើមពិធីបុណ្យសពសម្រាប់មន្រ្តីប៉ូលិសលោក Montrell Jackson ក្នុងក្រុង Baton Rouge រដ្ឋ Louisiana។

៣
បុរសមួយរូបលើកកា្តមឈូសទទេរមួយសម្រាប់ពិធីបុណ្យសពមួយក្នុងក្រុងកាប៊ុល។ ប្រទេសអាហ្វហ្គានីស្ថានបានប្រារព្ធថ្ងៃកាន់ទុក្ខមួយ មួយថ្ងៃបន្ទាប់ពីជនគ្រាប់បែកអត្តឃាតមួយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨០នាក់ ដែលបានចូលរួមនៅក្នុងបាតុកម្មអហិង្សាមួយក្នុងក្រុងកាប៊ុល។ ការវាយប្រហារនោះត្រូវបានអះអាងទទួលខុសត្រូវដោយពួករដ្ឋឥស្លាម។

៤
បាតុករធ្វើការស្រែកតវ៉ា នៅស្របពេលប្រធានមហាសន្និបាតគណបក្សប្រជាធិបតេយ្យលោកស្រី Debbie Wasserman Schultz បានអញ្ជើញមកដល់ក្នុងពិធីទទួលទានអាហារពេលព្រឹកនៅក្រុង Philadelphia រដ្ឋ Pennsylvania នៅថ្ងៃទីមួយ នៃមហាសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ។ លោកស្រីបានប្រកាសថា លោកស្រីនឹងលាលែងពីតំណែងជាប្រធានមហាសន្និបាតគណបក្សប្រជាធិបតេយ្យនៅចុងបញ្ចប់នៃមហាសន្និបាត បន្ទាប់ពីអ៊ីម៉ែលប្រមាណ ១៩.០០០ ដែលត្រូវបានគិតថាលួចពីមហាសន្និបាតគណបក្សប្រជាធិបតេយ្យដោយក្រុមអ្នកលួចចូលយកព័ត៌មានពីកុំព្យូទ័រ ត្រូវបានបង្ហោះឡើងក្នុងគេហទំព័រ Wikileaks។

៥
បុគ្គលិកក្នុងយុទ្ធនាការឃោសនារបស់លោកស្រី Hillary Clinton នាង Liz Hart (ខាងឆ្វេង) បង្ហាញនូវអារម្មណ៍រំភើប ខណៈដែលបុគ្គលិកម្នាក់ទៀតគឺលោក Andrew Binns បានសុំនាងរៀបការនៅលើឆាកមួយនៅឯមជ្ឈមណ្ឌល Wells Fargo Center មួយថ្ងៃមុនមហាសន្និបាតថ្នាក់ជាតិរបស់គណបក្សប្រជាធិបតេយ្យនៅក្រុង Philadelphia រដ្ឋ Pennsylvania នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។

៦
ក្រុមជនចំណាកស្រុក ដែលភាគច្រើនមកពីប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ធ្វើបាតុកម្មបង្អត់អាហារនៅជិតភូមិ Horgos ប្រទេសសែប៊ី។

៧
បុរសម្នាក់លីកម្រងមើមខ្ទឹមនៅអំឡុងពេលពិព័រណ៍ខ្ទឹមនៅក្រុង Vitoria ភាគខាងជើងប្រទេសអេស្ប៉ាញ។

៨
យានយន្តជាប់គាំងនៅត្រង់ផ្លូវត្រឡែងកែងមួយ នៅអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនៅក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។

៩
អស្សឬទ្ធិពីរនាក់ជិះសេះតម្រង់រកគ្នាជាមួយនឹងលំពែងនៅក្នុងការប្រកួតជើងឯកអស្សឬទ្ធិអឺរ៉ុប Knight Joust នៅឯប្រាសាទមជ្ឈឹមសម័យ Spoettrup ក្នុងប្រទេសដាណឺម៉ាក។

១០
កីឡាករមកដល់ទីផ្តាច់ព្រ័ត្រទីពីរលោក Romain Bardet (ខាងឆ្វេង) កីឡាករជ័យលាភីលេខមួយនៃការប្រកួតប្រណាំងកង់ Tour de France 2016 លោក Christopher Froome (កណ្តាល) មកពីប្រទេសអង់គ្លេស និងកីឡាករជាប់ចំណាត់ថ្នាក់លេខបីលោក Nairo Quintana មកពីប្រទេសកូឡុំប៊ី ធ្វើការអបអរសាទរនៅលើឆាកមួយលើមហាវិថី Champs-Elysees ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង នៅចុងបញ្ចប់នៃការប្រកួតកីឡាប្រណាំងកង់ Tour de France លើកទី១០៣ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។