រូបភាពជុំវិញពិភពលោកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ មកពីប្រទេសរុស្ស៊ី ហុងគ្រី អាល្លឺម៉ង់ អង់គ្លេស វ៉េណេស៊ុយអេឡា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ឥណ្ឌា និងអេហ្ស៊ីប។
រូបភាពជុំវិញពិភពលោក ២៣ កក្កដា ២០១៧
![បាតុករម្នាក់ចូលរួមនៅក្នុងការដើរក្បួនសម្រាប់សេរីភាពអ៊ីនធឺណិន នៅកណ្តាលក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/1f72c13d-bc4c-49c0-9aeb-492bf8079b68_w1024_q10_s.jpg)
១
បាតុករម្នាក់ចូលរួមនៅក្នុងការដើរក្បួនសម្រាប់សេរីភាពអ៊ីនធឺណិន នៅកណ្តាលក្រុងមូស្គូ ប្រទេសរុស្ស៊ី។
![កីឡាការនី Ressa Kania Dewi របស់ឥណ្ឌូនេស៊ីប្រកួតហែលទឹកសម្រាប់ពានរង្វាន់ FINA World Championships ឆ្នាំ២០១៧ នៅក្នុងក្រុង Budapest ប្រទេសហុងគ្រី។](https://gdb.voanews.com/4dbbab33-fb88-4a93-8d44-d9aebb6b5cd6_w1024_q10_s.jpg)
២
កីឡាការនី Ressa Kania Dewi របស់ឥណ្ឌូនេស៊ីប្រកួតហែលទឹកសម្រាប់ពានរង្វាន់ FINA World Championships ឆ្នាំ២០១៧ នៅក្នុងក្រុង Budapest ប្រទេសហុងគ្រី។
![មនុស្សម្នាផ្លុំឧបករណ៍ម្យ៉ាងដែលហៅជាភាសាអង់គ្លេសថា Alphorn នៅក្នុងកម្មវិធី Berglar Kirbe ដែលធ្វើឡើងដើម្បីឧទ្ទិសដល់បព្វជិត Saint Jakobus នៅលើភ្នំ Fellhorn នៅក្នុងក្រុង Oberstdorf ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/4917c172-9be9-45af-b286-146a4088164d_w1024_q10_s.jpg)
៣
មនុស្សម្នាផ្លុំឧបករណ៍ម្យ៉ាងដែលហៅជាភាសាអង់គ្លេសថា Alphorn នៅក្នុងកម្មវិធី Berglar Kirbe ដែលធ្វើឡើងដើម្បីឧទ្ទិសដល់បព្វជិត Saint Jakobus នៅលើភ្នំ Fellhorn នៅក្នុងក្រុង Oberstdorf ប្រទេសអាល្លឺម៉ង់។
![កីឡាការនី Angelina Lanza មកពីប្រទេសបារាំងប្រកួតនៅក្នុងការលោតចម្ងាយ Women's Long Jump T47 វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ IAAF World Para Athletics Champioins នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/e5b0a0ae-15f2-4e8e-b176-1d8f2c63d186_w1024_q10_s.jpg)
៤
កីឡាការនី Angelina Lanza មកពីប្រទេសបារាំងប្រកួតនៅក្នុងការលោតចម្ងាយ Women's Long Jump T47 វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ IAAF World Para Athletics Champioins នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![សកម្មជនប្រឆាំងកាន់របាំង នៅពេលពួកគេប៉ះទង្គិចជាមួយនឹងប៉ូលិសក្នុងពេលដើរក្បួនទៅកាន់តុលាការកំពូលក្នុងការតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតី Maduro ក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/f55c987c-c54d-4937-a33a-861e797ea469_w1024_q10_s.jpg)
៥
សកម្មជនប្រឆាំងកាន់របាំង នៅពេលពួកគេប៉ះទង្គិចជាមួយនឹងប៉ូលិសក្នុងពេលដើរក្បួនទៅកាន់តុលាការកំពូលក្នុងការតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតី Maduro ក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។
![កីឡាការនី Samantha Kinghorn មកពីចក្រភពអង់គ្លេសសប្បាយរីករាយនៅពេលឈ្នះការប្រកួត Women's 100m T53 វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ IAAF World Para Athletics Championships ក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស។](https://gdb.voanews.com/263130a0-f832-44a0-b374-6d0f5b86eb4d_w1024_q10_s.jpg)
៦
កីឡាការនី Samantha Kinghorn មកពីចក្រភពអង់គ្លេសសប្បាយរីករាយនៅពេលឈ្នះការប្រកួត Women's 100m T53 វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ IAAF World Para Athletics Championships ក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
![បុរសៗបោកគ្នានៅក្នុងភក់ក្នុងពិធីបុណ្យ Boryeong Mud Festival នៅលើឆ្នេរ Daecheon ក្នុងក្រុង Boryeong ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/627b0c3a-e88b-4690-9ecf-a2eef5bf2f73_w1024_q10_s.jpg)
៧
បុរសៗបោកគ្នានៅក្នុងភក់ក្នុងពិធីបុណ្យ Boryeong Mud Festival នៅលើឆ្នេរ Daecheon ក្នុងក្រុង Boryeong ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។
![រន្ទះបាញ់ត្រូវបានគេថតបានក្នុងពេលមានព្យុះផ្គរមួយនៅក្បែរមហាវិថីលេខ៦៦១ ក្នុងក្រុង Oberursel ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/8df61831-2799-4988-8e32-4a2ba5383598_w1024_q10_s.jpg)
៨
រន្ទះបាញ់ត្រូវបានគេថតបានក្នុងពេលមានព្យុះផ្គរមួយនៅក្បែរមហាវិថីលេខ៦៦១ ក្នុងក្រុង Oberursel ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។
![កីឡាករ Matt Kuchar មកពីសហរដ្ឋអាមេរិកប្រកួតវាយកូនហ្គោលក្នុងវគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ British Open Golf Championship នៅទីលាន Royal Birkdale ក្នុងក្រុង Southport ប្រទេសអង់គ្លេស។](https://gdb.voanews.com/985db133-adf0-40f6-a92f-cf9b4ca75815_w1024_q10_s.jpg)
៩
កីឡាករ Matt Kuchar មកពីសហរដ្ឋអាមេរិកប្រកួតវាយកូនហ្គោលក្នុងវគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ British Open Golf Championship នៅទីលាន Royal Birkdale ក្នុងក្រុង Southport ប្រទេសអង់គ្លេស។
![តារាសម្តែង Charlize Theron (រូបកណ្តាល) ចូលរួមក្នុងការបញ្ចាំងភាពយន្ត Atomic Blonde នៅក្នុងក្រុង San Diego រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/08d857b3-6668-4442-bab3-90b27290a79b_w1024_q10_s.jpg)
១០
តារាសម្តែង Charlize Theron (រូបកណ្តាល) ចូលរួមក្នុងការបញ្ចាំងភាពយន្ត Atomic Blonde នៅក្នុងក្រុង San Diego រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។
![ស្ត្រីម្នាក់នៃកុលសម្ព័ន្ធ Devipujak បាចផ្កាកុលាបនៅលើផ្នូររបស់គ្រួសារគាត់ ក្នុងពិធីបុណ្យ Diwaso ដែលជាពេលមនុស្សម្នាតុបតែងផ្នូរ បន់ស្រន់ និងឲ្យកាដូដល់សាច់ញាតិអ្នកស្លាប់ នៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/b21c7acf-0582-42e7-8f39-cb3e2f73736c_w1024_q10_s.jpg)
១១
ស្ត្រីម្នាក់នៃកុលសម្ព័ន្ធ Devipujak បាចផ្កាកុលាបនៅលើផ្នូររបស់គ្រួសារគាត់ ក្នុងពិធីបុណ្យ Diwaso ដែលជាពេលមនុស្សម្នាតុបតែងផ្នូរ បន់ស្រន់ និងឲ្យកាដូដល់សាច់ញាតិអ្នកស្លាប់ នៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។
![សិក្ខាកាមទាហានបង្ហាញជំនាញរបស់ពួកគេដើម្បីប្រារព្ធពិធីសម្ភោធមូលដ្ឋានទាហាន Mohamed Najib ការបញ្ចប់ការសិក្សា និងការប្រារព្ធខួប៦៥ឆ្នាំនៃបដិវត្តន៍ថ្ងៃទី២៣ ខែកក្កដា នៅក្រុង El Hammam ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/f22f6622-e515-4538-a1cc-fa6e32208b36_w1024_q10_s.jpg)
១២
សិក្ខាកាមទាហានបង្ហាញជំនាញរបស់ពួកគេដើម្បីប្រារព្ធពិធីសម្ភោធមូលដ្ឋានទាហាន Mohamed Najib ការបញ្ចប់ការសិក្សា និងការប្រារព្ធខួប៦៥ឆ្នាំនៃបដិវត្តន៍ថ្ងៃទី២៣ ខែកក្កដា នៅក្រុង El Hammam ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។