រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសអ៊ុយក្រែន ហុងកុង ហ្វីលីពីន ឥណ្ឌា កាហ្សាក់ស្ថាន បារាំង ថៃ តួកគី អាល់ហ្សេរី និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ២១ កក្កដា ២០១៩

១
ប៉ូលិសបាញ់ឧស្ម័នទឹកភ្នែកដាក់បាតុករដើម្បីបំបែកពួកគេ បន្ទាប់ពីមានការដើរក្បួនប្រឆាំងនឹងសំណើច្បាប់បត្យាប័នដ៏ចម្រូងចម្រាសមួយនៅក្នុងក្រុងហុងកុង។

២
ពលរដ្ឋអ៊ុយក្រែនម្នាក់រៀនអានសន្លឹកបោះឆ្នោតនៅផ្ទះ ក្នុងពេលបោះឆ្នោតសភា ក្នុងភូមិ Krekhiv ក្នុងតំបន់ Lviv ប្រទេសអ៊ុយក្រែន។

៣
អ្នកគាំទ្ររបស់អ្នកប្រដាល់ Manny Pacquiao ស្រែកហ៊ោ នៅពេលពួកគេមើលការប្រកួតប្រដាល់រវាងកីឡាករ Manny Pacquiao និងកីឡាករ Keith Thurman នៅក្នុងការផ្សាយបន្តផ្ទាល់ជាសាធារណៈមួយនៅក្នុងក្រុង Marikina ប្រទេសហ្វីលីពីន។

៤
ស្ត្រីម្នាក់ជិះក្បូនមួយ ខណៈដែលក្មេងស្រីៗដើរកាត់ទឹក នៅក្នុងភូមិ Laharighat ស្រុក Morigaon រដ្ឋ Assam ប្រទេសឥណ្ឌា។

៥
ប៉ូលិសនៅវិមានសភា Capitol Hill ជូតទឹកភ្នែក នៅពេលលោកឈរយាមវិមានសភា Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ ទីភ្នាក់ងារទស្សន៍ទាយធាតុអាកាសជាតិបាននិយាយថា «រលកកម្តៅដ៏គ្រោះថ្នាក់មួយ» អាចនឹងកើតឡើងក្នុងកម្រិតខ្ពស់បំផុតដែលមិនធ្លាប់នៅកន្លែងមួយចំនួន ជាពិសេសនៅពេលយប់។

៦
យាន Soyuz MS-13 របស់រុស្ស៊ីត្រូវបានគេបាញ់បង្ហោះទៅស្ថានីយអាកាសអន្តរជាតិ ចេញពីកន្លែងបាញ់ នៅក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។

៧
អ្នកជិះកង់ពាក់អាវមានរូប Union Jack ធ្វើកាយវិការផ្សេងៗ នៅពេលពួកគេរង់ចាំ អ្នកជិះផ្សេងទៀតនៅក្នុងក្រុង Foix Prat d'Albis ប្រទេសបារាំង ក្នុងពេលប្រកួតវគ្គ១៥ នៃ ការប្រណាំងជិះកង់ Tour de France លើកទី១០៦។

៨
ស្រមោលដើមឈើត្រូវបានគេឃើញនៅពេលព្រះអាទិត្យលិច នៅក្នុងសង្កាត់ Baralle ប្រទេសបារាំង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។

៩
ក្របីទឹកចូលរួមក្នុងការប្រកួតមួយនៅក្នុងស្រុក Chonburi ប្រទេសថៃ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។

១០
មនុស្សម្នាចូលរួមនៅក្នុងការប្រកួតហែលទឹក Bosphorus Cross-Continental Swimming Race លើកទី៣១ កាត់ដៃសមុទ្រ Bosphorus ដែលស្ថិតនៅចម្លោះទ្វីបអាស៊ី និងអឺរ៉ុប ក្នុងប្រទេសតួកគី។

១១
មនុស្សម្នាប្រមូលផ្តុំគ្នានៅទីលាន May 1st ក្នុងក្រុង Algiers ប្រទេសអាល់ហ្សេរី នៅពេលពួកគេស្វាគមន៍ក្រុមបាល់ទាត់ជំរើសជាតិ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេឈ្នះពាន់រង្វាន់ Africa Cup of Nations ឆ្នាំ២០១៩។

១២
នាវាចម្បាំង និងឧទ្ធម្ភាចក្ររុស្ស៊ីកំពុងធ្វើការហាត់សមសម្រាប់ការដើរក្បួនក្នុងទិវាកងទ័ពជើងទឹក នៅក្នុងក្រុង Kronstadt ប្រទេសរុស្ស៊ី។