បណ្តុំព័ត៌មានជារូបភាពនៃព្រឹត្តិការណ៍នានាមកពីជំុំវិញពិភពលោក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។ ២១ កក្កដា ២០១៧។
រូបភាពជុំវិញពិភពលោក ២១ កក្កដា ២០១៧
![ពលរដ្ឋនេប៉ាល់ដុតរូបបីសាច Ghantakarna ដើម្បីបណ្តេញវិញ្ញាណខ្មោចព្រាយ ក្នុងពីធីបុណ្យ Ghantakarna នៅក្រុង Bhaktapur ប្រទេសនេប៉ាល់។](https://gdb.voanews.com/33de9258-b421-435f-b7cb-39e61e1eb1e7_w1024_q10_s.jpg)
១
ពលរដ្ឋនេប៉ាល់ដុតរូបបីសាច Ghantakarna ដើម្បីបណ្តេញវិញ្ញាណខ្មោចព្រាយ ក្នុងពីធីបុណ្យ Ghantakarna នៅក្រុង Bhaktapur ប្រទេសនេប៉ាល់។
![សត្វខ្លារខិន កំពុងចាប់ត្រីមួយនៅពេលវាហែលក្នុងទីធ្លាក្នុងសួនសត្វ Pessac នៅជាយក្រុង Bordeaux ប្រទេសបារាំង។](https://gdb.voanews.com/1535a333-7381-4ea9-b57e-cfc076f6ffc7_w1024_q10_s.jpg)
២
សត្វខ្លារខិន កំពុងចាប់ត្រីមួយនៅពេលវាហែលក្នុងទីធ្លាក្នុងសួនសត្វ Pessac នៅជាយក្រុង Bordeaux ប្រទេសបារាំង។
![ស្ត្រីម្នាក់កំពុងហាលម្ទេសនៅក្នុងភូមិមួយក្នុងស្រុក Wuyuan ខេត្ត Jiangxi ប្រទេសចិន។](https://gdb.voanews.com/dbc0c350-3257-4a57-8655-0836e7f1c5e0_w1024_q10_s.jpg)
៣
ស្ត្រីម្នាក់កំពុងហាលម្ទេសនៅក្នុងភូមិមួយក្នុងស្រុក Wuyuan ខេត្ត Jiangxi ប្រទេសចិន។
![កីឡាការនីអ៊ុយក្រែនសម្តែងក្នុងការលោតទឹកផ្នែកស្ត្រីនៅក្នុងការប្រកួតពាន់រង្វាន់កីឡាលោតទឹក FINA World Championships លើកទី១៧ ក្នុងកីឡដ្ឋាន City Park ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។](https://gdb.voanews.com/56cbd04b-501c-44e5-bcff-1bcec6d43723_w1024_q10_s.jpg)
៤
កីឡាការនីអ៊ុយក្រែនសម្តែងក្នុងការលោតទឹកផ្នែកស្ត្រីនៅក្នុងការប្រកួតពាន់រង្វាន់កីឡាលោតទឹក FINA World Championships លើកទី១៧ ក្នុងកីឡដ្ឋាន City Park ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។
![សត្វស្វាមួយប្រភេទកំពុងដេកនៅលើមែកឈើក្នុងថ្ងៃដ៏សែនក្តៅមួយនៅសួនសត្វ Zhengzhou ក្នុងខេត្ត Henan ប្រទេសចិន។](https://gdb.voanews.com/f035a4ee-a28f-4ceb-a4f0-0316b215dfbc_w1024_q10_s.jpg)
៥
សត្វស្វាមួយប្រភេទកំពុងដេកនៅលើមែកឈើក្នុងថ្ងៃដ៏សែនក្តៅមួយនៅសួនសត្វ Zhengzhou ក្នុងខេត្ត Henan ប្រទេសចិន។
![Cherish Johnson ដែលស្លៀកពាក់ជាតួ Sally នៅក្នុងរឿង The Nightmare Before Christmas និងនាង Megan Severns ដែលតែងខ្លួនជាតួអង្គ Mystique ក្នុងរឿង X-Men ថតរូបជាមួយគ្នានៅ Comic-Con International នៅទីក្រុង San Diego រដ្ឋ California សហរដ្ឋអាមេរិក។](https://gdb.voanews.com/6168383f-e984-411c-a018-2dc3c6b00864_w1024_q10_s.jpg)
៦
Cherish Johnson ដែលស្លៀកពាក់ជាតួ Sally នៅក្នុងរឿង The Nightmare Before Christmas និងនាង Megan Severns ដែលតែងខ្លួនជាតួអង្គ Mystique ក្នុងរឿង X-Men ថតរូបជាមួយគ្នានៅ Comic-Con International នៅទីក្រុង San Diego រដ្ឋ California សហរដ្ឋអាមេរិក។
![សន្តិសុខជាតិកំពុងតម្រង់កាំភ្លើងនៅពេលមានការប៉ះទង្គិចគ្នាមួយជាមួយបាតុករប្រឆាំងរដ្ឋាភិបាលនៅលើផ្លូវមួយក្នុងទីក្រុង ការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។](https://gdb.voanews.com/f1e9f97b-fc73-4b66-a490-fe4dbee96642_w1024_q10_s.jpg)
៧
សន្តិសុខជាតិកំពុងតម្រង់កាំភ្លើងនៅពេលមានការប៉ះទង្គិចគ្នាមួយជាមួយបាតុករប្រឆាំងរដ្ឋាភិបាលនៅលើផ្លូវមួយក្នុងទីក្រុង ការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។
![កីឡាកររត់អត្តពលកម្ម Esraa Gamal និង Alaa Abdelaziz កំពុងហ្វឹកហាត់ដោយពាក់ស្បែកជើងសម្រាប់ដើរលើទឹកកក នៅលើឆ្នេរក្នុងទីក្រុង Alexandria ប្រទេសអេហ្ស៊ីប។](https://gdb.voanews.com/c26fc5e8-a7ce-4c58-8a9f-d76f0b65671c_w1024_q10_s.jpg)
៨
កីឡាកររត់អត្តពលកម្ម Esraa Gamal និង Alaa Abdelaziz កំពុងហ្វឹកហាត់ដោយពាក់ស្បែកជើងសម្រាប់ដើរលើទឹកកក នៅលើឆ្នេរក្នុងទីក្រុង Alexandria ប្រទេសអេហ្ស៊ីប។
![ស្ត្រីម្នាក់ដែលមានបាំងឆ័ត្រ កំពុងឈរនៅជិតវាលមួយនៅពេលនាងមើលការប្រណាំងកង់ Tour de France ដែលមានកីឡាករ Chris Froome របស់អង់គ្លេស បានជិះកាត់ពីមុខនាង ក្នុងជុំទី១៩។](https://gdb.voanews.com/88f6da94-8fc4-4b8c-8582-66f167580651_w1024_q10_s.jpg)
៩
ស្ត្រីម្នាក់ដែលមានបាំងឆ័ត្រ កំពុងឈរនៅជិតវាលមួយនៅពេលនាងមើលការប្រណាំងកង់ Tour de France ដែលមានកីឡាករ Chris Froome របស់អង់គ្លេស បានជិះកាត់ពីមុខនាង ក្នុងជុំទី១៩។
![ស្ត្រីម្នាក់បីកូនតូចរបស់នាង ឈរមើលភ្នំភ្លើង Mount Sinabung បញ្ចេញផ្សែងដ៏ក្រាស់ ដែលគេអាចមើលឃើញពីក្រុង Karo ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/1450df5e-9304-45b7-907a-3ff46bdf552f_w1024_q10_s.jpg)
១០
ស្ត្រីម្នាក់បីកូនតូចរបស់នាង ឈរមើលភ្នំភ្លើង Mount Sinabung បញ្ចេញផ្សែងដ៏ក្រាស់ ដែលគេអាចមើលឃើញពីក្រុង Karo ប្រទេសឥណ្ឌូនេស៊ី។
![សិល្បករ Catalin Badarau កំពុងស្ថិតនៅពីក្រោយស្នាដៃរបស់លោកដែលលោកបានបង្កើតឡើងនៅក្នុងសប្តាហ៍នេះ។ វត្ថុសិល្បៈចំនួន១១ អំពីរឿងរន្ធត់ៗដែលកើតឡើងនៅគុក Pitesti Prison ក្នុងភាគខាងត្បូងប្រទេសរូម៉ានីពីឆ្នាំ ១៩៤៩ ដល់ ១៩៥១ ត្រូវបានគេដាក់តាំងដើម្បីបង្ហាញដល់អ្នកទស្សនា។](https://gdb.voanews.com/d5aeed39-350b-4556-ae96-0e492380b3c7_w1024_q10_s.jpg)
១១
សិល្បករ Catalin Badarau កំពុងស្ថិតនៅពីក្រោយស្នាដៃរបស់លោកដែលលោកបានបង្កើតឡើងនៅក្នុងសប្តាហ៍នេះ។ វត្ថុសិល្បៈចំនួន១១ អំពីរឿងរន្ធត់ៗដែលកើតឡើងនៅគុក Pitesti Prison ក្នុងភាគខាងត្បូងប្រទេសរូម៉ានីពីឆ្នាំ ១៩៤៩ ដល់ ១៩៥១ ត្រូវបានគេដាក់តាំងដើម្បីបង្ហាញដល់អ្នកទស្សនា។
![ទាហានសេះកូឡុំប៊ី ចូលរួមក្នុងក្បួនព្យុហយាត្រាដើម្បីប្រារពថ្ងៃខួបទី២០៧ នៃការទទួលបានឯករាជ្យ នៅ ទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។](https://gdb.voanews.com/a7e93174-8911-41a5-92cb-3015224a67fd_w1024_q10_s.jpg)
១២
ទាហានសេះកូឡុំប៊ី ចូលរួមក្នុងក្បួនព្យុហយាត្រាដើម្បីប្រារពថ្ងៃខួបទី២០៧ នៃការទទួលបានឯករាជ្យ នៅ ទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។
![ស្ត្រីជនជាតិប៉ាឡេស៊្ទីនម្នាក់ កំពុងសូត្រពាក្យស្លោកឲ្យអ្នកគោរពផ្សេងទៀតថាតាម នៅ Damascus Gate ក្នុងទីក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/e590e3bf-a735-4962-aa98-50c88d27be3b_w1024_q10_s.jpg)
១៣
ស្ត្រីជនជាតិប៉ាឡេស៊្ទីនម្នាក់ កំពុងសូត្រពាក្យស្លោកឲ្យអ្នកគោរពផ្សេងទៀតថាតាម នៅ Damascus Gate ក្នុងទីក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។