រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មកពីប្រទេសស្វីស ឥណ្ឌូនេស៊ី ចិន កូរ៉េខាងជើង ម៉ុងហ្គោលី លីប៊ី កូឡុំប៊ី និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២១ កក្កដា ២០១៦

១
កងកម្លាំងលីប៊ី ជាប់សម្ព័ន្ធជាមួយនឹងរដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិបាញ់យុទ្ធភណ្ឌនៅអំឡុងពេលសង្រ្គាមមួយជាមួយនឹងយុទ្ធជនពួករដ្ឋឥស្លាមក្នុងក្រុង Sirte ប្រទេសលីប៊ី។

២
Pekin mu Bushinwa

៣
ប៉ូលិសរត់តម្រង់ទៅបារ៉ាសដែលរងការឆាបឆេះបង្កឡើងដោយអ្នកបើករថយន្តកុងតឺន័រដែលធ្វើបាតុកម្មតវ៉ា នៅក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ អ្នកបើករថយន្តកុងតឺន័ររាប់រយនាក់ ដែលបានធ្វើការតវ៉ាសុំឡើងថ្លៃសម្រាប់ការដឹកទំនិញ តម្លៃប្រេងទាបជាងមុន និងច្បាប់តិចតួចជាងមុនលើអាជ្ញាបណ្ណសម្រាប់ទំនិញ បានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅថ្ងៃទី៤១ នៃការធ្វើបាតុកម្មតវ៉ារបស់ពួកគេ ដែលនេះបានបង្កឲ្យមានកង្វះខាតអាហារនៅតំបន់មួយចំនួននៅក្នុងប្រទេស។

៤
រូបភាពពីលើអាកាសបង្ហាញពីហ្វូងសត្វជៀមមួយនៅវាលខ្សាច់ Gobi ប្រទេសម៉ុងហ្គោលី។

៥
គ្រាប់រ៉ូកែតរយៈចម្ងាយវែងត្រូវថតបាននៅអំឡុងពេលលំហាត់សមដោយកងកាំភ្លើង Hwasong កងកម្លាំងផ្នែកយុទ្ធសាស្រ្ត KPAនៅក្នុងរូបភាពមិនបង្ហាញកាលបរិច្ឆេទមួយដោយទីភ្នាក់ងារព័ត៌មានជាតិកូរ៉េខាងជើងក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

៦
ក្រុមអ្នកចូលរួមទទួលទានម្ទេស ខណៈដែលពួកគេត្រាំខ្លួននៅក្នុងទឹកកក អំឡុងពេលការប្រកួតទទួលទានម្ទេសក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។

៧
ក្រុមអ្នកភូមិចាប់កាក់បោះដោយអ្នកមានជំនឿស៊ប់សាសនាហិណ្ឌូនៃកុលសម្ព័ន្ធ Tengger អំឡុងពេលពិធីបុណ្យ Yadnya Kasada នៅមាត់ភ្នំភ្លើង Mount Bromo ក្នុងក្រុង Probolinggo ប្រទេសឥណ្ឌូនេស៊ី។ នៅអំឡុងពេលពិធីបុណ្យប្រចាំឆ្នាំមួយនេះ អ្នកភូមិ Tengger ឡើងភ្នំ Mount Bromo ដែលជាភ្នំភ្លើងសកម្មមួយ ហើយស្វែងរកការប្រោសព្រំដោយអាទិទេព Hyang Widi Wasa តាមរយៈការផ្តល់ដង្វាយដូចជា ស្រូវ ផ្លែឈើ មាន់ទា និងទិន្នផលក្នុងស្រុកផ្សេងទៀត។

៨
ក្រុមអ្នកសម្តែងឈរលើឈើខ្ពស់ «Afuma» ពីប្រទេសតូហ្គោ ធ្វើការសម្តែងនៅអំឡុងពេលពិធីបុណ្យ Paleo ក្នុងក្រុង Nyon ដែលជាពិធីបុណ្យតន្ត្រីនៅទីវាលធំជាងគេបង្អស់មួយនៅប្រទេសស្វីស កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។