កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២០ កក្កដា ២០១៨
![អ្នកស្រី Evangeline Garcia កំពុងចែវទុកដឹកជ្រូកទៅកន្លែងមានសុវត្ថិភាពនៅភូមិលិចទឹកមួយ ក្នុងទីក្រុង Quezon ជាផ្នែកមួយនៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ភ្លៀងមូសុងបានធ្វើឲ្យមានព្យុះ ដែលបណ្ដាលឲ្យមានទឹកជំនន់នៅផ្នែកខ្លះនៃទីក្រុងម៉ានីល និងខេត្តមួយចំនួនដែលធ្វើឲ្យសាលារៀននិងកន្លែងធ្វើការជាច្រើនត្រូវផ្អាក។](https://gdb.voanews.com/b8bb0a25-f747-4aef-9ad4-3e79f34a35dc_w1024_q10_s.jpg)
១
អ្នកស្រី Evangeline Garcia កំពុងចែវទុកដឹកជ្រូកទៅកន្លែងមានសុវត្ថិភាពនៅភូមិលិចទឹកមួយ ក្នុងទីក្រុង Quezon ជាផ្នែកមួយនៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ភ្លៀងមូសុងបានធ្វើឲ្យមានព្យុះ ដែលបណ្ដាលឲ្យមានទឹកជំនន់នៅផ្នែកខ្លះនៃទីក្រុងម៉ានីល និងខេត្តមួយចំនួនដែលធ្វើឲ្យសាលារៀននិងកន្លែងធ្វើការជាច្រើនត្រូវផ្អាក។
![ក្រុមអ្នកប្រណាំងកង់កំពុងបន្តដំណើរក្នុងវគ្គទី១៣ នៃការប្រណាំងកង់ Tour de France ដែលមានចម្ងាយសរុប ១៦៩.៥គីឡូម៉ែត្រ ចេញដំណើរពីក្រុង Bourg d'Oisans ទៅក្រុង Valence ប្រទេសបារាំង។](https://gdb.voanews.com/d2a82657-4605-41dd-bad1-79c0ae6c13a0_w1024_q10_s.jpg)
២
ក្រុមអ្នកប្រណាំងកង់កំពុងបន្តដំណើរក្នុងវគ្គទី១៣ នៃការប្រណាំងកង់ Tour de France ដែលមានចម្ងាយសរុប ១៦៩.៥គីឡូម៉ែត្រ ចេញដំណើរពីក្រុង Bourg d'Oisans ទៅក្រុង Valence ប្រទេសបារាំង។
![ក្រុមអ្នកស្ម័គ្រចិត្តកំពុងដាក់សំរាមដោយឡែកពីគ្នាទៅតាមប្រភេទ នៅកន្លែងផលិតឡើងវិញមួយដែលដំណើរការដោយអង្គការពុទ្ធសាសនាមិនរកប្រាក់កម្រៃមួយនៅទីក្រុងតៃប៉ិក។ កោះតៃវ៉ាន់ចាប់ផ្តើមផលិតឡើងវិញតាំងពីមួយទសវត្សរ៍មកហើយ ហើយបច្ចុប្បន្ននេះ ប្រទេសនេះមានអត្រាវត្ថុផលិតឡើងវិញ៧០ភាគរយ។ នេះបើយោងតាមព័ត៌មានពីរដ្ឋបាលការពារបរិស្ថាន។](https://gdb.voanews.com/934fffd0-39e1-49f0-b4cc-45dd7e0b4617_w1024_q10_s.jpg)
៣
ក្រុមអ្នកស្ម័គ្រចិត្តកំពុងដាក់សំរាមដោយឡែកពីគ្នាទៅតាមប្រភេទ នៅកន្លែងផលិតឡើងវិញមួយដែលដំណើរការដោយអង្គការពុទ្ធសាសនាមិនរកប្រាក់កម្រៃមួយនៅទីក្រុងតៃប៉ិក។ កោះតៃវ៉ាន់ចាប់ផ្តើមផលិតឡើងវិញតាំងពីមួយទសវត្សរ៍មកហើយ ហើយបច្ចុប្បន្ននេះ ប្រទេសនេះមានអត្រាវត្ថុផលិតឡើងវិញ៧០ភាគរយ។ នេះបើយោងតាមព័ត៌មានពីរដ្ឋបាលការពារបរិស្ថាន។
![អ្នកស្រី Agitu Idea Gudeta អាយុ ៤០ឆ្នាំ ជនជាតិអេត្យូពី កំពុងដើរតាមសត្វពពែរបស់ខ្លួនតាមជ្រលងដងភ្នំនៅ Valle dei Mocheni ជិតទីក្រុង Trento ប្រទេសអ៊ីតាលី។](https://gdb.voanews.com/c319142c-c4d5-430b-9b54-e6503cd34f58_w1024_q10_s.jpg)
៤
អ្នកស្រី Agitu Idea Gudeta អាយុ ៤០ឆ្នាំ ជនជាតិអេត្យូពី កំពុងដើរតាមសត្វពពែរបស់ខ្លួនតាមជ្រលងដងភ្នំនៅ Valle dei Mocheni ជិតទីក្រុង Trento ប្រទេសអ៊ីតាលី។
![ទិដ្ឋភាពមើលពីលើនៃកន្លែងរស់នៅមួយ ដែលមានមឈូសមួយមានសាកសពក្រៀមចំនួន៣នាក់ ត្រូវបានគេរកឃើញនៅ ក្រុង Alexandria ប្រទេសអេហ្ស៊ីប។](https://gdb.voanews.com/6520b3f2-4fe2-46c6-b13e-e288ec701145_w1024_q10_s.jpg)
៥
ទិដ្ឋភាពមើលពីលើនៃកន្លែងរស់នៅមួយ ដែលមានមឈូសមួយមានសាកសពក្រៀមចំនួន៣នាក់ ត្រូវបានគេរកឃើញនៅ ក្រុង Alexandria ប្រទេសអេហ្ស៊ីប។
![លោក Jihad Shawamrah ជនជាតិប៉ាឡេស្ទីន កំពុងឈរនៅលើផ្ទះរបស់គាត់ដែលត្រូវបានកម្ទេចដើម្បីបើកផ្លូវឲ្យជនជាតិអ៊ីស្រាអែលចូលមកតាំងទីលំនៅ ក្រោយពេលលោកបានចាញ់ក្ដីនៅតុលាការអ៊ីស្រាអែល នៅក្រុង Beit Hanina នៅភាគខាងកើតទីក្រុងហ្ស៊េរុយសាឡិម។](https://gdb.voanews.com/33164697-fffd-4ce1-867d-16d031cb9d25_w1024_q10_s.jpg)
៦
លោក Jihad Shawamrah ជនជាតិប៉ាឡេស្ទីន កំពុងឈរនៅលើផ្ទះរបស់គាត់ដែលត្រូវបានកម្ទេចដើម្បីបើកផ្លូវឲ្យជនជាតិអ៊ីស្រាអែលចូលមកតាំងទីលំនៅ ក្រោយពេលលោកបានចាញ់ក្ដីនៅតុលាការអ៊ីស្រាអែល នៅក្រុង Beit Hanina នៅភាគខាងកើតទីក្រុងហ្ស៊េរុយសាឡិម។
![រូបថតដែលថតដោយប្រើកាមេរ៉ាកំណត់ពេលយូរ ទៅលើផ្លូវនៅលើភ្នំ Gotthardstrasse ឆ្លងកាត់ Schoellenenschlucht នៅជិតភូមិ Goeschenen ប្រទេសស្វ៊ីស។](https://gdb.voanews.com/8a8c57d8-f935-45b3-939d-e53bf7fff016_w1024_q10_s.jpg)
៧
រូបថតដែលថតដោយប្រើកាមេរ៉ាកំណត់ពេលយូរ ទៅលើផ្លូវនៅលើភ្នំ Gotthardstrasse ឆ្លងកាត់ Schoellenenschlucht នៅជិតភូមិ Goeschenen ប្រទេសស្វ៊ីស។