រូបភាពជុំវិញពិភពលោកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ មកពីប្រទេសម៉ារ៉ុក អង់គ្លេស ស.រ.អា ចិន ឥណ្ឌា ប៉ាឡេស្ទីន អេស្ប៉ាញ និងឥណ្ឌូនេស៊ី។
រូបភាពជុំវិញពិភពលោក ២០ កក្កដា ២០១៦

១
ភ្នំ Bromo បញ្ចេញផេះ នៅស្របពេលដែលអ្នកភូមិ និងអ្នកចូលរួមកាន់សាសនាហិណ្ឌូប្រមូលផ្តុំនៅខាងមុខពិធីបុណ្យ Kasada ខណៈដែលអ្នកភូមិ និងអ្នកបួងសួងបោះសំនែនដូចជា មាន់ទា និងដំណាំដទៃទៀតចូលទៅក្នុងរណ្តៅភ្នំភ្លើងក្នុងក្រុង Probolinggo។

២
ក្រុមជនភៀសខ្លួន និងជនចំណាកស្រុកនៅអនុតំបន់សាហារ៉ា ដែលជាប់គាំងនៅក្នុងទូកពោង រង់ចាំការជួយសង្រ្គោះពីក្រុមអង្គការក្រៅរដ្ឋាភិបាល Proactiva Open Arms របស់អេស្ប៉ាញ ដែលស្ថិតនៅចម្ងាយ ២៤ម៉ាយ (៣៨,៦២ គីឡូម៉ែត្រ) ភាគខាងជើងក្រុង Sabratha ជិតប្រទេសលីប៊ី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។

៣
សិល្បករ Roxana Casilla ជាសិល្បករម្នាក់នៅពីក្រោយ Trump Hut ដែលជា ជំរុំតង់មួយ ដែលមានរាងដូចម៉ូតសក់របស់បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump។ តង់នេះត្រូវបានដាក់នៅជិតកន្លែងមហាសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋក្នុងក្រុង Cleveland រដ្ឋ Ohio កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។

៤
ស្រ្តីម្នាក់ដើរកាត់លោក Micah Naziri និងលោក Jaimes Campbell នៅស្របពេលដែលបុរសទាំងពីរនាក់នេះដើរល្បាតដងតាមដងផ្លូវនានាក្នុងក្រុង Cleveland ជាមួយនឹងកាំភ្លើង អំឡុងពេលមហាសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋក្នុងក្រុង Ohio កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។

៥
ក្រុមអ្នកចូលរួមរំលែកទុក្ខលើកសាកសពរបស់កុមារា Muhey al-Tabakhi អាយុ ១២ អំឡុងពេលបុណ្យសពរបស់កុមារារូបនេះនៅក្រុង Al-Ram តំបន់ West Bank ជិតរដ្ឋធានីហ្ស៊េរុយសាឡិម។ មន្រ្តីពីមន្ទីរពេទ្យប៉ាឡេស្ទីនមួយរូប បាននិយាយថា កុមារានេះត្រូវបានសម្លាប់ បន្ទាប់ពីការប៉ះទង្គិចគ្នាបានកើតឡើងរវាងកងកម្លាំងអ៊ីស្រាអែល និងបាតុករនៅតំបន់ West Bank។

៦
កសិករឥណ្ឌាមួយរូបលើកថាសដាក់ម្ទេសពណ៌ក្រហមឆ្អៅ ដើម្បីដាក់សម្ងួតនៅលើដំបូលមួយ ក្នុងភូមិ Sanour ជាយក្រុង Patiala។

៧
រថយន្តប៉ូលិស និងយានជំនិះដទៃទៀត ដែលនឹងត្រូវប្រើនៅអំឡុងពេលកិច្ចប្រជុំកំពូល G20 នាពេលខាងមុខ ត្រូវថតបាននៅកន្លែងចតយានយន្តមួយ ក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។

៨
ក្រុមអ្នកពន្លត់អគ្គីភ័យឈរនៅលើជំរាលភ្នំ ដែលរងការឆាបឆេះ ខណៈពេលមានភ្លើងឆេះព្រៃនៅផ្នែកមួយនៃជំរាលភ្នំ Hollywood Hills ក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។

៩
កុមារី Olivia Coyte ឲ្យចំណីទៅសត្វព្រាបនៅសួន St.James's Park ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

១០
ស្ពាន Mohammed VI Bridge បញ្ចេញពន្លឺនៅវាលខ្សាច់ ខាងក្រៅរដ្ឋធានីរ៉ាបា ប្រទេសម៉ារ៉ុក។