កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៩ កក្កដា ២០១៩

១
ក្មេងស្រីលោតលេងនៅពេលឈប់ថតរូបនៅលើផ្លូវក្នុងពិធីមួយក្នុងទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង។

២
កីឡាករប្រេស៊ីល Giovana Stephan និង Renan Souza ប្រកួតក្នុងកម្មវិធីហែលទឹកសេរីប្រកបដោយលក្ខណៈសិល្បៈ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក ឆ្នាំ២០១៩ នៅ Yeomju ក្នុងទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង។

៣
ម្ដាយជនអន្តោប្រវេសន៍ហុងឌូរ៉ាស និងកូនអាយុ៧ខែ កំពុងឈរនៅលើជួររង់ចាំដើម្បីឡើងជិះឡានក្រុង ដែលនាំពួកគេទៅទីក្រុង Monterrey ចាកចេញពីមជ្ឈមណ្ឌលជនអន្តោប្រវេសន៍ Nuevo Laredo ប្រទេសម៉ិកស៊ិក។

៤
បព្ធជិតសាសនាគ្រិស្តជនជាតិរុស្ស៊ី កំពុងសូត្រជូនពរដល់យានអវកាស Soyuz MS-13 នៅកន្លែងបាញ់បង្ហោះយានអវកាសដែលរុស្ស៊ីជួល នៅ Baikonur ប្រទេសកាហ្សាក់ស្ថាន។

៥
បុរសម្នាក់កំពុងបួងសួងនៅជិតផ្កានិងគ្រឿងសក្ការៈ ដាក់នៅកន្លែងដែលមនុស្ស៣៣នាក់បានស្លាប់ និងជាច្រើនទៀតបានរងរបួស ក្នុងការវាយប្រហារដោយដុតអាគារ ក្នុងអាគារផលិតភាពយន្តគំនូរជីវចល ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

៦
ក្មេងស្រីៗ កំពុងដង្ហែក្បួនដោយមានកាន់រូបថតឧត្តមសេនីយ៍ Aung San នៅទីក្រុងយ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា ដើម្បីរំលឹកខួបទី៧២នៃទិវាទុក្ករបុគ្គល ដែលកំណត់ពីការស្លាប់របស់វិរបុរសទាមទារឯករាជ ដែលរួមមានទាំងឪពុករបស់លោកស្រី អង់សាន ស៊ូជី ផងដែរ ដែលបានជួយបញ្ចប់ការគ្រប់គ្រងរបស់អាណានិគមអង់គ្លេស។

៧
មនុស្សកំពុងដើរនៅលើស្ពានសម្រាប់ដើរឆ្លង នៅពេលពួកគេទស្សនារូងទឹកកក La Grotte de Glace នៅកន្លែងដែលមានផែនទឹកក Mer de Glace ក្នុងឧទ្យាន Chamonix-Mont-Blanc ស្ថិតនៅជួរភ្នំ Alps នៅភាគខាតកើតនៃប្រទេសបារាំង។

៨
សត្វដំរីទឹកដែលមានស្នែងមួយ កំពុងសម្រាកនៅលើដីគោក នៅក្នុងតំបន់ដែលរងការលិចទឹកនៅឧទ្យានជាតិ Kaziranga ក្នុងស្រុក Nagaon ស្ថិតនៅភាគឦសាននៃរដ្ឋ Assam ប្រទេសឥណ្ឌា។

៩
លោក Wiebe Wakker ជនជាតិហូឡង់ កំពុងបើកឡានដើរដោយថាមពលអគ្គិសនីមានឈ្មោះថា «ចោរខៀវ» (Blue Bandit) នៅតាមមាត់បឹង Tekapo ប្រទេសនូវែលសេឡង់។

១០
អ្នកទស្សនាកំពុងពិនិត្យមើលការតាំងពិព័រណ៍ឈ្មោះថា «គំរូនៃទីក្រុងមូស្គូ» នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ រូបគំរូបែបសិល្បៈតំណាងឲ្យអាគារចំនួន ១៩,៨៤៣ នៅក្នុងឧទ្យាន Garden Ring និងខ្លះនៅក្រៅឧទ្យាននេះ។

១១
ក្មេងម្នាក់ចាប់កូនបាល់ដែលគប់ដោយកីឡាករសាធារណរដ្ឋអៀវឡង់ Padraig Harrington នៅក្នុងវគ្គ១៨ ជុំទី២ នៃការប្រកួតវាយហ្គោល Open Championship លើកទី១៤៨ នៅទីលានវាយកូនហ្គោល Royal Portrush ទីក្រុង Portrush ប្រទេសអៀវឡង់ខាងជើង។