រូបភាពជុំវិញពិភពលោកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាអ៊ុយក្រែន ចិន អាហ្វ្រិក ស៊ីរី អាល្លឺម៉ង់ និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១៧ កក្កដា ២០១៨

១
លោក Vitaliy Shabunin ប្រធាននៃមជ្ឈមណ្ឌលក្រៅរដ្ឋាភិបាលប្រឆាំងអំពើពុករលួយប្រតិកម្មបន្ទាប់ពីលោកត្រូវបានគេជះសារធាតុពណ៌បៃតងក្នុងបាតុកម្មមួយនៅខាងមុខការិយាល័យព្រះរាជអាជ្ញាប្រឆាំងអំពើពុករលួយពិសេសក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។

២
បុរសម្នាក់កំពុងរំលាយដែកនៅក្នុងរោងចក្រដែកមួយគឺរោងចក្រ Dongbei Special Steel ក្នុងទីក្រុង Dalian ខេត្ត Liaoning ប្រទេសចិន។

៣
សមាជិកនៃអង្គការក្រៅរដ្ឋាភិបាល Proactiva Open Arms ជួយសង្រ្គោះជនភៀសខ្លួនជនជាតិអាហ្រ្វិកម្នាក់នៅលើទូកមួយដែលឆ្លងកាត់សមុទ្រ Mediterranean។

៤
ប្រជាជននាំគ្នាដើរចេញពីរបងព្រំដែនរវាងប្រទេសអ៊ីស្រាអែលនិងប្រទេសស៊ីរីនៅខាងប្រទេសស៊ីរី។

៥
អតីតប្រធានាធីបតីសហរដ្ឋអាមេរិក Barack Obama ថ្លែងនៅក្នុងខួបរំឮកលោក Nelson Mandela លើកទី១៦ នៅកីឡដ្ឋាន Johannesburg អាហ្រ្វិកខាងត្បូង។

៧
លោក Nico Eckl (ស្តាំ) តន្រ្តីករដែលមុខដូចតារាចម្រៀង Ed Sheeran ថតរូបនៅក្បែររូបសំណាករបស់លោក Ed Sheeran សារមន្ទីរជាតិ Madame Tussauds ក្នុងទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់។

៨
គ្រូបង្រៀន របស់រដ្ឋាភិបាល Kashmir ស្រែកពាក្យស្លោកប្រឆាំងនឹងរដ្ឋាភិបាលខណដែលប៉ូលិសឥណ្ឌាបាញ់ទឹកពណ៌ស្វាយនៅក្នុងបាតុកម្មក្នុងទីក្រុង Srinagar ប្រទេសឥណ្ឌា។