រូបភាពជុំវិញពិភពលោកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ មកពីប្រទេសអាល្លឺម៉ង់ ហូឡង់ ចិន កុងហ្គោ អ៊ីស្រាអែល ប៉ូឡូញ ជប៉ុន ក្រិក កាហ្សាក់ស្ថាន និងអេហ្ស៊ីប។
រូបភាពជុំវិញពិភពលោក ១៧ កក្កដា ២០១៧
![សត្វក្រៀលឈរនៅក្នុងទ្រុងរបស់វានៅក្នុងសួនសត្វ Hellabrunn ក្នុងក្រុង Munich ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/dfe66d39-0f77-4d67-b234-17514bfbe44f_w1024_q10_s.jpg)
១
សត្វក្រៀលឈរនៅក្នុងទ្រុងរបស់វានៅក្នុងសួនសត្វ Hellabrunn ក្នុងក្រុង Munich ប្រទេសអាល្លឺម៉ង់។
![ព្រះអង្គម្ចាស់ Willem-Alexander និងម្ចាស់ក្សត្រី Maxima យាងចូលរួមក្នុងពិធីសម្ភោធស្តូប National Monument សម្រាប់ឧទ្ទិសដល់ជនរងគ្រោះនៃការធ្លាក់យន្តហោះ MH17 នៅក្នុងក្រុង Vijfhuizen ប្រទេសហូឡង់។](https://gdb.voanews.com/95bccbbf-a2b4-464d-b976-4576b6d6835d_w1024_q10_s.jpg)
២
ព្រះអង្គម្ចាស់ Willem-Alexander និងម្ចាស់ក្សត្រី Maxima យាងចូលរួមក្នុងពិធីសម្ភោធស្តូប National Monument សម្រាប់ឧទ្ទិសដល់ជនរងគ្រោះនៃការធ្លាក់យន្តហោះ MH17 នៅក្នុងក្រុង Vijfhuizen ប្រទេសហូឡង់។
![កម្មករពិនិត្យមើលខ្សែភ្លើងនៅក្នុងក្រុង Laian ខេត្ត Anhui ភាគខាងលិចនៃប្រទេសចិន។](https://gdb.voanews.com/87ed47ba-39b9-44f9-a3d5-0ac4f32d5524_w1024_q10_s.jpg)
៣
កម្មករពិនិត្យមើលខ្សែភ្លើងនៅក្នុងក្រុង Laian ខេត្ត Anhui ភាគខាងលិចនៃប្រទេសចិន។
![កុមារាឈ្មោះ Izabayo អាយុ១៣ឆ្នាំចេញពីទូកដែលខ្លួនបានចំណាយពេលពីរយប់នេសាទត្រីជាមួយនឹងអ្នកនេសាទផ្សេងទៀតនៅក្នុងបឹង Kivu សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។](https://gdb.voanews.com/51db547c-d087-41b2-b2c8-dc6f788efa0f_w1024_q10_s.jpg)
៤
កុមារាឈ្មោះ Izabayo អាយុ១៣ឆ្នាំចេញពីទូកដែលខ្លួនបានចំណាយពេលពីរយប់នេសាទត្រីជាមួយនឹងអ្នកនេសាទផ្សេងទៀតនៅក្នុងបឹង Kivu សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
![អ្នកយាមព្រំដែនអ៊ីស្រាអែលចាប់ខ្លួនយុវជនប៉ាឡេស្ទីនក្នុងពេលបាតុកម្មមួយនៅខាងក្រៅខ្លោងទ្វារ Lions Gate។](https://gdb.voanews.com/09ad9940-6cdd-45f4-819e-97608e04b52e_w1024_q10_s.jpg)
៥
អ្នកយាមព្រំដែនអ៊ីស្រាអែលចាប់ខ្លួនយុវជនប៉ាឡេស្ទីនក្នុងពេលបាតុកម្មមួយនៅខាងក្រៅខ្លោងទ្វារ Lions Gate។
![ក្មេងៗស្វាគមន៍ព្រះនាង Kate ក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះនាងជាមួយនឹងព្រះអង្គម្ចាស់ William នៅពីមុខវិមានប្រនាធាធិបតីនៅក្នុងក្រុង Warsaw ប្រទេសប៉ូឡូញ។](https://gdb.voanews.com/0d9ddec4-0c84-489a-8c94-e7083715fe31_w1024_q10_s.jpg)
៦
ក្មេងៗស្វាគមន៍ព្រះនាង Kate ក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះនាងជាមួយនឹងព្រះអង្គម្ចាស់ William នៅពីមុខវិមានប្រនាធាធិបតីនៅក្នុងក្រុង Warsaw ប្រទេសប៉ូឡូញ។
![អ្នកចូលរួមស្រែកហ៊ោ នៅពេលពួកគេធ្វើក្បួនរុញអាសនៈសម្រាប់គោរពបូជាមួយកាត់តាមសមុទ្រនៅក្នុងពិធីបុណ្យប្រចាំឆ្នាំ Hamaori នៅលើឆ្នេរ Southern នៅក្នុងក្រុង Chigasaki ប្រទេសជប៉ុន។](https://gdb.voanews.com/bf2a42a4-b7e2-40fe-82f2-277ccfa79a96_w1024_q10_s.jpg)
៧
អ្នកចូលរួមស្រែកហ៊ោ នៅពេលពួកគេធ្វើក្បួនរុញអាសនៈសម្រាប់គោរពបូជាមួយកាត់តាមសមុទ្រនៅក្នុងពិធីបុណ្យប្រចាំឆ្នាំ Hamaori នៅលើឆ្នេរ Southern នៅក្នុងក្រុង Chigasaki ប្រទេសជប៉ុន។
![ស្ត្រីម្នាក់ដើរកាន់ឆ័ត្រក្នុងពេលភ្លៀងធ្លាក់មួយនៅទីលាន Monastiraki នៅក្នុងក្រុងអាថែន ប្រទេសក្រិក។](https://gdb.voanews.com/d2840a3f-d84a-4cb9-bd50-b21b143892a7_w1024_q10_s.jpg)
៨
ស្ត្រីម្នាក់ដើរកាន់ឆ័ត្រក្នុងពេលភ្លៀងធ្លាក់មួយនៅទីលាន Monastiraki នៅក្នុងក្រុងអាថែន ប្រទេសក្រិក។
![អាវរបស់អាកាសយានិកណាសាកំពុងត្រូវបានធ្វើតេស្តនៅកន្លែងតំឡើងយានអវកាស Kazakh Baikonur ប្រទេសកាហ្សាក់ស្ថាន។](https://gdb.voanews.com/959506d5-3479-4e02-9f0e-934ce7d871d7_w1024_q10_s.jpg)
៩
អាវរបស់អាកាសយានិកណាសាកំពុងត្រូវបានធ្វើតេស្តនៅកន្លែងតំឡើងយានអវកាស Kazakh Baikonur ប្រទេសកាហ្សាក់ស្ថាន។
![ក្មេងម្នាក់ដែលមានស្នាមវះកាត់បេះដូងយំ នៅពេលកាន់កំប៉ុងឧស្ម័នទឹកភ្នែកទទេ ដែលប៉ូលិសកុបកម្មបានបោះមកលើបាតុករ ក្នុងពេលប៉ះទង្គិចគ្នាជាមួយនឹងអ្នកស្រុកនៃកោះ Nile ក្នុងប្រទេសអេហ្ស៊ីប។](https://gdb.voanews.com/69d3350e-64fa-4a37-91d2-6803e92dd2aa_w1024_q10_s.jpg)
១០
ក្មេងម្នាក់ដែលមានស្នាមវះកាត់បេះដូងយំ នៅពេលកាន់កំប៉ុងឧស្ម័នទឹកភ្នែកទទេ ដែលប៉ូលិសកុបកម្មបានបោះមកលើបាតុករ ក្នុងពេលប៉ះទង្គិចគ្នាជាមួយនឹងអ្នកស្រុកនៃកោះ Nile ក្នុងប្រទេសអេហ្ស៊ីប។