រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជាម៉ិកស៊ិក សហរដ្ឋអាមេរិក ប៉ាគីស្ថាន ឥណ្ឌា ចិន និងមីយ៉ាន់ម៉ា។
រូបភាពជុំវិញពិភពលោក ១៦ កក្កដា ២០១៩

១
ក្រុមជួយសង្រ្គោះលើកជនរងគ្រោះចេញពីអគារមួយដែលរលំនៅក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។ អគារកម្ពស់បួនជាន់មួយបានរលំ ហើយមន្រ្តីនិយាយថាប្រហែលជាមានមនុស្សពីរបីនាក់ជាប់នៅក្នុងនោះ។

២
លោក Adrien Van Beveren ជនជាតិបារាំង ជិះម៉ូតូម៉ាក Yamaha WR450F នៅក្នុងការប្រកួតម៉ូតូ Silk Way Rally 2019 ជុំទី០៩ ពី Alashan ទៅ Jiayuguan ប្រទេសចិនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

៣
អ្នកភូមិដើរតាមផ្លូវដែលត្រូវទឹកជំនន់បំផ្លាញមួយដោយសារភ្លៀងធ្លាក់ខ្លាំងនៅ Neelum Valley នៃតំបន់ Kashmir ដែលត្រូវបានត្រួតត្រាដោយប៉ាគីស្ថាន។

៤
Shohei Ohtani (១៧ឆ្នាំ) ជ្រុះមួកពេលកំពុងវាយបាល់ក្នុងការប្រកួតជាមួយ Houston Astros នៅកីឡដ្ឋាន Angel នៃទីក្រុង Anaheim រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

៥
ហ្មដំរិម្នាក់បញ្ចុកចំណីដំរីនៅវត្ត Upatasanti ទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា។

៦
ភ្លើងកំពុងឆេះព្រៃអភិរក្ស Sian Ka'an នៅឧបទ្វីប Yucatan ក្បែរទីក្រុង Felipe Carrillo Puerto ប្រទេសម៉ិកស៊ិក។