រូបភាពជុំវិញពិភពលោកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសបារាំង ហុងកុង កូរ៉េខាងត្បូង អេស្ប៉ាញ ចិន ប៉ាណាម៉ា ឥណ្ឌូណេស៊ី ម៉ាសេដ្វាន លីបង់ និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ១៤ កក្កដា ២០១៩
![ទាហានបារាំងកាន់កាំភ្លើងបាញ់ដ្រូននៅក្នុងការដើរក្បួនក្នុងទិវា Bastille Day បែបប្រពៃណី នៅលើមហាវិថី Champs-Elysees ក្នុងក្រុងបារាំង។](https://gdb.voanews.com/67869a14-4e10-4587-a9fd-e9e663f75b02_w1024_q10_s.jpg)
១
ទាហានបារាំងកាន់កាំភ្លើងបាញ់ដ្រូននៅក្នុងការដើរក្បួនក្នុងទិវា Bastille Day បែបប្រពៃណី នៅលើមហាវិថី Champs-Elysees ក្នុងក្រុងបារាំង។
![ប៉ូលិសហែកអាវរបស់បាតុករនៅពេលប៉ះទង្គិចមួយក្នុងផ្សារទំនើបក្នុងស្រុក Sha Tin ក្រុងហុងកុង បន្ទាប់ពីមានការប្រមូលផ្តុំប្រឆាំងនឹងសំណើច្បាប់បត្យាប័នដ៏ចម្រូងចម្រាសមួយនៅក្នុងស្រុក Sha Tin។](https://gdb.voanews.com/cfea69ba-cb2a-4961-a97e-a5b8efddde8c_w1024_q10_s.jpg)
២
ប៉ូលិសហែកអាវរបស់បាតុករនៅពេលប៉ះទង្គិចមួយក្នុងផ្សារទំនើបក្នុងស្រុក Sha Tin ក្រុងហុងកុង បន្ទាប់ពីមានការប្រមូលផ្តុំប្រឆាំងនឹងសំណើច្បាប់បត្យាប័នដ៏ចម្រូងចម្រាសមួយនៅក្នុងស្រុក Sha Tin។
![មនុស្សម្នាឈោងយកដបទឹករបស់ខ្លួន នៅពេលប្រកួតហែលទឹកចម្ងាយ១០គ.ម. សម្រាប់ពានរង្វាន់ជើងឯកហែលទឹក នៅក្នុងក្រុង Yeosu ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/68bad777-dd04-40f3-8cc8-db493a14fd3a_w1024_q10_s.jpg)
៣
មនុស្សម្នាឈោងយកដបទឹករបស់ខ្លួន នៅពេលប្រកួតហែលទឹកចម្ងាយ១០គ.ម. សម្រាប់ពានរង្វាន់ជើងឯកហែលទឹក នៅក្នុងក្រុង Yeosu ប្រទេសកូរ៉េខាងត្បូង។
![មនុស្សម្នាចូលរួមនៅក្នុងការច្រៀងចម្រៀងប្រពៃណី មុនពេលចាប់ផ្តើមកម្មវិធីប្រណាំងគោជល់ នៅក្នុងពិធីបុណ្យ San Fermin ក្នុងក្រុង Pamplona ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/1fc937dc-7935-4c07-9ef0-4edaadc9fb62_w1024_q10_s.jpg)
៤
មនុស្សម្នាចូលរួមនៅក្នុងការច្រៀងចម្រៀងប្រពៃណី មុនពេលចាប់ផ្តើមកម្មវិធីប្រណាំងគោជល់ នៅក្នុងពិធីបុណ្យ San Fermin ក្នុងក្រុង Pamplona ប្រទេសអេស្ប៉ាញ។
![ក្រុមកីឡាការនីរបស់កាណាដាប្រកួតដើម្បីដណ្តើមយកពានរង្វាន់ជើងឯកពិភពលោកឆ្នាំ២០១៩ នៅស្តាត Yeomju Gymnasium ក្នុងក្រុង Gwangju ប្រទេសចិន។](https://gdb.voanews.com/cbdcc41c-440e-4156-abae-cf09c3793f2e_w1024_q10_s.jpg)
៥
ក្រុមកីឡាការនីរបស់កាណាដាប្រកួតដើម្បីដណ្តើមយកពានរង្វាន់ជើងឯកពិភពលោកឆ្នាំ២០១៩ នៅស្តាត Yeomju Gymnasium ក្នុងក្រុង Gwangju ប្រទេសចិន។
![លោក Franky Zapata ដែលជាអគ្គនាយកក្រុមហ៊ុន Zapata ជិះ Flyboard នៅពេលដែលក្រុមសម្តែងលើអាកាសបារាំង ធ្វើការសម្តែងនៅពីលើបូជនីយដ្ឋាន Arc de Triomphe នៅក្នុងការដើរក្បួនក្នុងទិវា Bastille Day បែបប្រពៃណី នៅលើមហាវិថី Champs-Elysees ក្នុងក្រុងបារាំង។](https://gdb.voanews.com/d1a442fb-4204-4ccf-acd4-cb5acaa63b84_w1024_q10_s.jpg)
៦
លោក Franky Zapata ដែលជាអគ្គនាយកក្រុមហ៊ុន Zapata ជិះ Flyboard នៅពេលដែលក្រុមសម្តែងលើអាកាសបារាំង ធ្វើការសម្តែងនៅពីលើបូជនីយដ្ឋាន Arc de Triomphe នៅក្នុងការដើរក្បួនក្នុងទិវា Bastille Day បែបប្រពៃណី នៅលើមហាវិថី Champs-Elysees ក្នុងក្រុងបារាំង។
![កន្ទុយត្រីបាឡែនមួយនៅលើផ្ទៃទឹកមហាសមុទ្រប៉ាស៊ីហ្វិក នៅកោះ Contadora ប្រទេសប៉ាណាម៉ា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។](https://gdb.voanews.com/f9d8774f-3284-4ac6-bc66-495097a3e3d2_w1024_q10_s.jpg)
៧
កន្ទុយត្រីបាឡែនមួយនៅលើផ្ទៃទឹកមហាសមុទ្រប៉ាស៊ីហ្វិក នៅកោះ Contadora ប្រទេសប៉ាណាម៉ា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។
![អ្នករបាំធ្វើមុខធ្វើមាត់ដាក់ម៉ាស៊ីនថត នៅពេលពួកគេសម្តែងរបាំ Thengul ក្នុងពិធីបុណ្យមួយនៅក្នុងក្រុង Bojonegoro ខេត្ត East Java ប្រទេសឥណ្ឌូណេស៊ី។](https://gdb.voanews.com/44e11c79-0d67-436a-a9e3-388ec6b00a22_w1024_q10_s.jpg)
៨
អ្នករបាំធ្វើមុខធ្វើមាត់ដាក់ម៉ាស៊ីនថត នៅពេលពួកគេសម្តែងរបាំ Thengul ក្នុងពិធីបុណ្យមួយនៅក្នុងក្រុង Bojonegoro ខេត្ត East Java ប្រទេសឥណ្ឌូណេស៊ី។
![ទឹករលកបោកបក់លើលោក Brady Dayries ដោយសារតែព្យុះត្រូពិកឈ្មោះ Barry បានធ្វើឲ្យនៅក្នុងបឹង Pontchartrain បោកបក់ទៅលើជញ្ជាំងការពារទឹកសមុទ្រ នៅក្នុងក្រុង Mandeville រដ្ឋ Louisiana កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។](https://gdb.voanews.com/1fd2fbd6-716f-4c33-a009-4b906750e400_w1024_q10_s.jpg)
៩
ទឹករលកបោកបក់លើលោក Brady Dayries ដោយសារតែព្យុះត្រូពិកឈ្មោះ Barry បានធ្វើឲ្យនៅក្នុងបឹង Pontchartrain បោកបក់ទៅលើជញ្ជាំងការពារទឹកសមុទ្រ នៅក្នុងក្រុង Mandeville រដ្ឋ Louisiana កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។
![កូនក្រមុំម្នាក់ដើរក្នុងពិធីអាពាហ៍ពិពាហ៍ប្រពៃណីមួយ ក្នុងពិធីបុណ្យ Galicnik Wedding Festival នៅក្នុងភូមិ Galicnik ប្រទេសម៉ាសេដ្វាន (Macedonia) កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។](https://gdb.voanews.com/c40d79a5-8a3c-4908-a75f-66f5dae63cc5_w1024_q10_s.jpg)
១០
កូនក្រមុំម្នាក់ដើរក្នុងពិធីអាពាហ៍ពិពាហ៍ប្រពៃណីមួយ ក្នុងពិធីបុណ្យ Galicnik Wedding Festival នៅក្នុងភូមិ Galicnik ប្រទេសម៉ាសេដ្វាន (Macedonia) កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។
![អ្នកជ្រមុជទឹកម្នាក់លោតចុះពីថ្ម Raouche នៅក្នុងពេលប្រកួតលោតជ្រមុជទឹក Red Bull Cliff Diving World Series នៅក្នុងក្រុង Beirut ប្រទេសលីបង់ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។](https://gdb.voanews.com/1a9513ec-5c4f-453d-9cc2-00b531620e6a_w1024_q10_s.jpg)
១១
អ្នកជ្រមុជទឹកម្នាក់លោតចុះពីថ្ម Raouche នៅក្នុងពេលប្រកួតលោតជ្រមុជទឹក Red Bull Cliff Diving World Series នៅក្នុងក្រុង Beirut ប្រទេសលីបង់ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។
![កីឡាករ Lewis Hamilton មកពីអង់គ្លេសសាទរ បន្ទាប់ពីបានឈ្នះការប្រកួត British Formula One Grand Prix នៅទីលាន Silverstone ក្នុងក្រុង Silverstone ប្រទេសអង់គ្លេស។](https://gdb.voanews.com/90cba629-621f-4051-a084-ef87732a9ca1_w1024_q10_s.jpg)
១២
កីឡាករ Lewis Hamilton មកពីអង់គ្លេសសាទរ បន្ទាប់ពីបានឈ្នះការប្រកួត British Formula One Grand Prix នៅទីលាន Silverstone ក្នុងក្រុង Silverstone ប្រទេសអង់គ្លេស។
![មនុស្សម្នាដើរនៅលើផ្លូវងងឹតមួយក្បែរទីលាន Times Square ខណៈពេលដែលការដាច់ភ្លើងបានប៉ះពាល់ដល់អគារ និងចរាចរណ៍ នៅក្នុងសង្កាត់ Manhattan បុរីញូវយ៉ក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។](https://gdb.voanews.com/ecc49647-107a-42d2-b665-7fba05a06c11_w1024_q10_s.jpg)
១៣
មនុស្សម្នាដើរនៅលើផ្លូវងងឹតមួយក្បែរទីលាន Times Square ខណៈពេលដែលការដាច់ភ្លើងបានប៉ះពាល់ដល់អគារ និងចរាចរណ៍ នៅក្នុងសង្កាត់ Manhattan បុរីញូវយ៉ក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។
![មនុស្សម្នាដើរកាត់ផ្លូវលិចទឹកមួយ បន្ទាប់ពីមានខ្យល់ព្យុះ Barry នៅក្នុងក្រុង Mandeville រដ្ឋ Louisiana កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។](https://gdb.voanews.com/a56aa626-82da-4644-9039-c57e388cc1a3_w1024_q10_s.jpg)
១៤
មនុស្សម្នាដើរកាត់ផ្លូវលិចទឹកមួយ បន្ទាប់ពីមានខ្យល់ព្យុះ Barry នៅក្នុងក្រុង Mandeville រដ្ឋ Louisiana កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។