បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានានៅជុំវិញភិភពលោក ១៤ កក្កដា ២០១៧
រូបភាពជុំវិញពិភពលោក ១៤ កក្កដា ២០១៧
![កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក Thunderbirds ឬ បក្សីផ្គរលាន់ កំពុងហោះពីលើខ្លោងទ្វារ Arc de Triomphe du Carrousel នៅក្នុងក្បួនយោធាក្នុងទិវាប្រពៃណី Bastille Day ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/d7c55491-e242-45a4-b6e8-7112adf99145_w1024_q10_s.jpg)
១
កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក Thunderbirds ឬ បក្សីផ្គរលាន់ កំពុងហោះពីលើខ្លោងទ្វារ Arc de Triomphe du Carrousel នៅក្នុងក្បួនយោធាក្នុងទិវាប្រពៃណី Bastille Day ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
![សត្វឆ្មាទឹកកំពុងស្ងាបនៅជិតកូនរបស់វាដែលគេដាក់ឈ្មោះថា Felix នៅក្នុងសួនសត្វមួយនៅក្រុង Karlsruhe ភាគនិរតីនៃប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/b0e1f5d4-1135-470f-8cae-cb1d3e0b3d08_w1024_q10_s.jpg)
២
សត្វឆ្មាទឹកកំពុងស្ងាបនៅជិតកូនរបស់វាដែលគេដាក់ឈ្មោះថា Felix នៅក្នុងសួនសត្វមួយនៅក្រុង Karlsruhe ភាគនិរតីនៃប្រទេសអាល្លឺម៉ង់។
![ក្មេងស្រីម្នាក់កំពុងសម្រាកនៅលើរទេះ ដែលចតនៅតាមផ្លូវក្នុងក្រុង Karachi ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/a40a2887-4a67-44f2-a7d1-57febeb3248a_cx0_cy7_cw0_w1024_q10_r1_s.jpg)
៣
ក្មេងស្រីម្នាក់កំពុងសម្រាកនៅលើរទេះ ដែលចតនៅតាមផ្លូវក្នុងក្រុង Karachi ប្រទេសប៉ាគីស្ថាន។
![អ្នកស្រី Mehrunnisha Shokat Ali កំពុងបួងសួងក្នុងខែរ៉ាម៉ាដន នៅឯផ្ទះរបស់នាងក្នុងញូវដេលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/821c2c68-af75-47dc-90c3-be8a16f47d68_w1024_q10_s.jpg)
៤
អ្នកស្រី Mehrunnisha Shokat Ali កំពុងបួងសួងក្នុងខែរ៉ាម៉ាដន នៅឯផ្ទះរបស់នាងក្នុងញូវដេលី ប្រទេសឥណ្ឌា។
![ប្រធានាធិបតី ដូណាល់ ត្រាំ និងស្ត្រីទីមួយ Melania Trump, ប្រធានាធិបតីបារាំង Emmanuel Macron និងភរិយារបស់លោក លោកស្រី Brigitte Macron កំពុងអង្គុយទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាន Jules Verne នៅលើប៉ម Eiffel ក្នុងទីក្រុងប៉ារីស។](https://gdb.voanews.com/adbf7830-1032-4382-a33e-ec897bd2f6f2_w1024_q10_s.jpg)
៥
ប្រធានាធិបតី ដូណាល់ ត្រាំ និងស្ត្រីទីមួយ Melania Trump, ប្រធានាធិបតីបារាំង Emmanuel Macron និងភរិយារបស់លោក លោកស្រី Brigitte Macron កំពុងអង្គុយទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាន Jules Verne នៅលើប៉ម Eiffel ក្នុងទីក្រុងប៉ារីស។
![ការប្រកួតមុជទឹកពិភពលោកលើកទី១៧ ផ្នែកស្ត្រី នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។ កីឡាការនី Yukiko របស់ប្រទេសជប៉ុន ចូលរួមប្រកួតក្នុងវិញ្ញាសារនេះ។](https://gdb.voanews.com/7507465a-cbdc-4f91-a1a3-cd8eed67bb15_w1024_q10_s.jpg)
៦
ការប្រកួតមុជទឹកពិភពលោកលើកទី១៧ ផ្នែកស្ត្រី នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។ កីឡាការនី Yukiko របស់ប្រទេសជប៉ុន ចូលរួមប្រកួតក្នុងវិញ្ញាសារនេះ។
![សេះមួយក្បាលកំពុងរត់ចេញពីវាលស្មៅដែលភ្លើងឆេះ នៅ Long Valley រដ្ឋ California សហរដ្ឋអាមេរិក។](https://gdb.voanews.com/0b262f2b-ca05-403d-b325-0e9589b2285e_w1024_q10_s.jpg)
៧
សេះមួយក្បាលកំពុងរត់ចេញពីវាលស្មៅដែលភ្លើងឆេះ នៅ Long Valley រដ្ឋ California សហរដ្ឋអាមេរិក។
![ស្ត្រីម្នាក់កំពុងអៀវស្ត្រីចំណាស់ម្នាក់នៅពីក្រោយខ្នង ដើរឆ្លងកាត់ផ្លូវដែលជន់លិចមួយក្រោយពេលភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន។](https://gdb.voanews.com/d6a9fc0f-ae7a-4689-950c-6d1a72362190_w1024_q10_s.jpg)
៨
ស្ត្រីម្នាក់កំពុងអៀវស្ត្រីចំណាស់ម្នាក់នៅពីក្រោយខ្នង ដើរឆ្លងកាត់ផ្លូវដែលជន់លិចមួយក្រោយពេលភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន។
![ក្មេងស្រីម្នាក់កំពុងលេងនៅជិតទីរំឭកការចងចាំនៅក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន។](https://gdb.voanews.com/6a12c444-3539-4b0a-8b4f-e7221938876e_w1024_q10_s.jpg)
៩
ក្មេងស្រីម្នាក់កំពុងលេងនៅជិតទីរំឭកការចងចាំនៅក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន។
![ជនជាតិ Xhosa ឈ្មោះ Fezikhaya Tselane អាយុ ២០ ឆ្នាំ ឈរនៅក្នុងពិធីបញ្ចូលជាជនជាតិនេះ នៅក្នុងខ្ទមមួយនៅតំបន់ Coffee Bay ក្នុងក្រុង Umtata ប្រទេសអាហ្វ្រិកខាងត្បូង។](https://gdb.voanews.com/ebbf24cf-ce90-48a0-9c69-7087ef89034f_w1024_q10_s.jpg)
១០
ជនជាតិ Xhosa ឈ្មោះ Fezikhaya Tselane អាយុ ២០ ឆ្នាំ ឈរនៅក្នុងពិធីបញ្ចូលជាជនជាតិនេះ នៅក្នុងខ្ទមមួយនៅតំបន់ Coffee Bay ក្នុងក្រុង Umtata ប្រទេសអាហ្វ្រិកខាងត្បូង។
![អ្នកលក់ប៉េងប៉ោងជនជាតិឥណ្ឌាម្នាក់ កាន់ប៉េងប៉ោងជាច្រើនក្នុងដៃ ដែលគាត់ទិញពីអ្នកលក់ដុំ ដើម្បីយកទៅលក់បន្តនៅទីផ្សារ ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/993f4203-43d9-47b6-80e9-da1f5c8529ca_w1024_q10_s.jpg)
១១
អ្នកលក់ប៉េងប៉ោងជនជាតិឥណ្ឌាម្នាក់ កាន់ប៉េងប៉ោងជាច្រើនក្នុងដៃ ដែលគាត់ទិញពីអ្នកលក់ដុំ ដើម្បីយកទៅលក់បន្តនៅទីផ្សារ ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។
![សត្វអន្ទង់ Slime eels ឬគេស្គាល់ម្យ៉ាងទៀតថា hagfish តំបន់ប៉ាស៊ីហ្វ៊ិក បានស្ថិតនៅលើផ្លូវ Highway 101 បន្ទាប់ពីឡានគ្មានជញ្ជាំងមួយគ្រឿងដែលដឹកវា បានក្រឡាប់នៅជិតឆកសមុទ្រ Depoe រដ្ឋ Oregon សហរដ្ឋអាមេរិក។](https://gdb.voanews.com/17a462e2-a32d-46f8-9589-e9d78e1cdf12_w1024_q10_s.jpg)
១២
សត្វអន្ទង់ Slime eels ឬគេស្គាល់ម្យ៉ាងទៀតថា hagfish តំបន់ប៉ាស៊ីហ្វ៊ិក បានស្ថិតនៅលើផ្លូវ Highway 101 បន្ទាប់ពីឡានគ្មានជញ្ជាំងមួយគ្រឿងដែលដឹកវា បានក្រឡាប់នៅជិតឆកសមុទ្រ Depoe រដ្ឋ Oregon សហរដ្ឋអាមេរិក។