រូបភាពជុំវិញពិភពលោកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជាចិន សហរដ្ឋអាមេរិក ឥណ្ឌា ហុងគ្រី អៀរឡង់ និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ១២ កក្កដា ២០១៧

១
ម្ចាស់ក្សត្រីប្រទេសអេស៉្បាញ Letizia និងព្រះរាជបុត្រអង់គ្លេស Prince Philip អង្គុយជាមួយគ្នានៅក្នុងរទេះខណដែលពួកលោកធ្វើដំណើរទៅកាន់ព្រះរាជវាំង Buckinghamបន្ទាប់ពីពិធីស្វាគមន៍ក្បួនសេះនៅទីក្រុងឡុងដ៍។

២
ប្រព័ន្ធការពារកាំជ្រួចមីស៊ីល (THAAD) បានបាញ់ពីបន្ទាយអាកាស Pacific Spaceport Complex Alaska ក្នុងទីក្រុង Kodiak រដ្ឋ Alaska អំឡុងពេលសាកល្បង Flight Test THAAD 18 កាលពីថ្ងៃទី១១ កក្កដា ២០១៧។

៣
នេះជាវីដេអូកាលពីថ្ងៃទី១១ កក្កដា ២០១៧ ដែលបង្ហាញពីលោក Laureate Liu Xiaobo ចោមរោមដោយវេជ្ជបណ្ឌិតនិងភរិយារបស់លោក Liu Xia នៅទីតាំងលាក់ឈ្មោះមួយ។ មន្ទីរពេទ្យចិនមួយបាននិយាយថាខ្លួនព្យាយាមព្យាបាលលោក Nobel laureate Liu Xiaobo ដែលមានជំងឺដ៏ធ្ងន់ធ្ងរ នៅពេលដែលក្រុមសិទ្ធិមនុស្សបានប្រកាសពីការព្យាបាលរបស់លោកដោយអាជ្ញាធរនិងវីដេអូបែកធ្លាយបង្ហាញពីលោកកំពុងឈឺនៅលើគ្រែ។

៤
ស្រ្តីម្នាក់អង្គុយថតរូបដូចក្នុងគំនូររបស់លោក David Hammon នៅលើទង់ជាតិអាមេរិកាំង «ករណីអយុត្តិធម៌មួយ» នៅក្នុងការតាំងពិព័រណ៌ «ដួងព្រលឹងជាតិមួយ» ដែលបង្ហាញពីសិល្បៈច្នៃឡើងដោយសិល្បករអាហ្រ្វិកអាមេរិកាំងចន្លោះឆ្នាំ១៩៦៣និង១៩៨៣ ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី១១ កក្កដា ២០១៧។

៥
មនុស្សម្នាកំពុងលេងនៅក្នុងអាងហែលទឹកក្នុងទីក្រុងYangzhou ខេត្ត Jiangsu ប្រទេសចិន។

៦
កុមារម្នាក់គប់ឈើទៅក្នុងគំនរភ្លើងអំឡុងពិធីអបអរថ្ងៃ១២ កក្កដា រៀបចំដោយសមាជិក Loyalist Orders ក្នុងទីក្រុង Belfast ភាគខាងជើងប្រទេសអៀរឡង់ កាលពីថ្ងៃទី១១ កក្កដា ២០១៧។

៧
ស្រ្តីម្នាក់រត់កាត់ហ្វូមបាញ់ដោយអ្នកពន្លត់អគ្គិភ័យដើម្បីទប់ទល់នឹងគំនរភ្លើងមួយនៅ East Belfast មុនថ្ងៃ១២ កក្កដា ២០១៧ រៀបចំដោយសមាជិក Loyalist Orders ក្នុងទីក្រុង Belfast ភាគខាងជើងប្រទេសអៀរឡង់ កាលពីថ្ងៃទី១១ កក្កដា ២០១៧។

៨
សត្វសេកមួយក្បាលកំពុងត្រូវគេបញ្ចុកនោក្នុងមន្ទីរពេទ្យសម្រាប់សត្វបក្សីព្រៃនៅក្នុងសួនឧទ្យានជាតិ Hortobagy ប្រទេសហុងគ្រី។

៩
សត្វខ្លាឃ្មុំត្រូពិកនៃតំបន់អាស៊ីអាគ្នេយ៍មួយក្បាលដេកនៅលើដើមឈើក្នុងសួនសត្វ Henry Doorly ក្នុងទីក្រុង Omaha រដ្ឋNebraska កាលពីថ្ងៃទី១១ កក្កដា ២០១៧។

១០
បុរសម្នាក់រុញរទេះមួយកណ្តាលភ្លៀងដ៏ខ្លាំងក្នុងទីក្រុង Jammu ប្រទេសឥណ្ឌា។