រូបភាពជុំវិញពិភពលោកថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ថៃ អៀរឡង់ រុស្ស៊ី សហរដ្ឋអាមេរិក និងចិន។
រូបភាពជុំវិញពិភពលោក ១១ កក្កដា ២០១៨

១
ក្មេងប្រុសដែលត្រូវបានសង្រ្គោះពីល្អាងភ្នំក្នុងប្រទេសថៃពាក់ម៉ាសនិងកំពុងសម្រាកក្នុងមន្ទីរពេទ្យមួយក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ។ (Credit: នាយកដ្ឋានទំនាក់ទំនងសាធារណរបស់រដ្ឋាភិបាល (PRD) និងការិយាល័យអ្នកនាំពាក្យ)

២
ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Prince Harry (ស្តាំ) និងភរិយាព្រះនាង Meghan (ស្តាំទីពីរ) ស្វាគមន៍សុនខរបស់ប្រធានាធិបតីនៃប្រទេសអៀរឡង់លោក Michael Higgins និងភរិយាអ្នកស្រី Sabina នៅពេលដែលពួកលោកបានមកដល់វិមានប្រធានាធិបតីក្នុងថ្ងៃទីពីរនៃទស្សនកិច្ចក្នុងទីក្រុង Dublin។

៣
កីឡាករ Kieran Trippier នៃប្រទេសអង់គ្លេសអបអរបន្ទាប់ពីទទួលបានគ្រាប់បាល់បើកឆាកអំឡុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់រវាងប្រទេសក្រូអាស៊ីនិងប្រទេសអង់គ្លេសក្នុងការប្រកួតកីឡាបាល់ទាត់ World Cup ២០១៨ នៅកីឡដ្ឋានក្នុងទីក្រុងម៉ូស្គូ Luzhniki ក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។

៤
លោក Shridhar Chillal នៃប្រទេសឥណ្ឌា បង្ហាញក្រចករបស់លោកដែលទើបតែកាត់ហើយជាមួយនឹងចៅស្រីរបស់លោក Shraddha Chillal នៅពេលដែលមានការប្រកាសថាក្រចកដៃដែលលោកបានទុកអស់៦៦ឆ្នាំនឹងត្រូវបានដាក់បង្ហាញក្នុង Ripley's Believe it or Not ក្នុងបុរីញូវយ៉កកាលពីថ្ងៃទី១១ កក្កដា ឆ្នាំ ២០១៨។

៧
ខ្យល់ព្យុះទីហ្វុងបានបោកបក់រលកមកឆ្នេរ Wenzhou ខេត្ត Zhejiang ប្រទេសចិន។

៨
ប្រធានាធិបតីបារាំង លោក Emmanuel Macron (កណ្តាល) អបអរនៅពេលដែលបារាំងបានយកឈ្នះប្រទេសបែលហ្ស៊ិក អំឡុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ក្នុងការប្រកួតកីឡាបាល់ទាត់ World Cup ២០១៨ នៅកីឡដ្ឋាន St. Petersburg Stadium ទីក្រុង St. Petersburg ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១០ កក្កដា ឆ្នាំ ២០១៨។

៩
សិស្សជាច្រើនបានអបអរសាទរនៅខាងមុខមន្ទីរពេទ្យ Prachanukroh ខេត្តឈៀងរ៉ៃ ទីដែលក្មេងប្រុសកីឡាករ១២នាក់និងគ្រូបង្វឹកម្នាក់ត្រូវបានសង្រ្គោះពីល្អាង Tham Luang កំពុងទទួលការព្យាបាលក្នុងខេត្តឈៀងរ៉ៃប្រទេសថៃ។

១១
បាតុករម្នាក់ត្រូវបានសែងចេញដោយប៉ូលិសអ៊ីតាលីនៅខាងក្រៅក្រសួងដឹកជញ្ជូន ក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលី។ បាតុករជាច្រើនបានចងខ្លួនឯងទៅនឹងជណ្តើរក្នុងបាតុកម្មមួយប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាល។