រូបភាពជុំវិញពិភពលោកថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា បារាំង អ៊ីតាលី ឥណ្ឌា វ៉េណេស៊ុយអេឡា ចិន សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី ឈីលី និងអាហ្វហ្គានីស្ថាន។
រូបភាពជុំវិញពិភពលោក ១១ កក្កដា ២០១៧

១
ឈ្មោះជនរងគ្រោះ៨៦នាក់ក្នុងការវាយប្រហារនៅសមុទ្រ Promenade des Anglais ទីក្រុង Niceប្រទេសបារាំងត្រូវបានឃើញនៅទីរំលឹកវិញ្ញាណក្ខន្ធ ថ្ងៃទី១៤ កក្កដា។

២
ប៉ូលិសម្នាក់បានចាក់ប្រេងសាំងលើកំប៉ុងអាស៊ីតមុននឹងដុតវានៅជាយក្រុង Herat ប្រទេសអាហ្វហ្គានីស្ថាន។

៣
ក្មេងប្រុសម្នាក់រង់ចាំភ្ញៀវនៅក្នុងតង់លក់ផ្កាពេលកំពុងភ្លៀងខ្លាំងនៅទីក្រុង Allahabad ប្រទេសឥណ្ឌា។

៤
ក្រុមអ្នកជិះកង់ Sky លោក Chris Froome ពីប្រទេសអង់គ្លេសស្លៀកឈុតពណ៌លឿងនិងសមាជិកផ្សេងទៀតក្នុងវគ្គទី១០ចម្ងាយ១៧៨គីឡូម៉ែតនៃការប្រណាំងកង់ Tour de France លើកទី១០៤ពីទីក្រុង Perigueux ទៅទីក្រុង Bergerac ប្រទេសបារាំង។

៥
Mackenna Kofahl អាយុ១២ឆ្នាំនៃ Redford ត្រូវបានបំពាក់ម្កុដជាម្ចាស់ក្សត្រីភក់ Mud Day Queen ដែលជាទិវាប្រចាំឆ្នាំនៃប្រទេស Wayne ក្នុងសួន Nankin Mills រដ្ឋ Michigan។

៦
គោមួយក្បាលជល់អ្នកកម្សាន្តម្នាក់ក្នុងសង្វៀនបន្ទាប់ពីការរត់លើកទីប្រាំរបស់គោនៅក្នុងទិវា San Fermin ក្នុងទីក្រុង Pamplona ប្រទេសអេស្ប៉ាញ។

៧
ភ្ញៀវទេសចរម្នាក់កំពុងហាលថ្ងៃនៅឆ្នេរ Promenade Des Anglais ក្នុងរដូវក្តៅទីក្រុង Nice ប្រទេសបារាំង។

៨
ប៉ូលិសកំពុងទប់ទល់នឹងបាតុករតវ៉ាប្រឆាំងនឹង«ឡានក្រុងសេរីភាព» ដែលមិនទទួលកុមារប្តូរភេទក្នុងសាលានៅក្បែរសារមន្ទីរក្នុងទីក្រុង Santiago ប្រទេសឈីលីកាលពីថ្ងៃទី១០ កក្កដា ២០១៧។

៩
បុរសជនជាតិបាលីកំពុងវាយគ្នាដោយប្រើស្លឹកឈើបន្លាក្នុងបុណ្យប្រចាំភូមិក្នុងទីក្រុងបាលីប្រទេសឥណ្ឌូនេស៊ី។

១០
ប៉ូលិសឈរស្មិងស្មាធិ៍ក្នុងបុណ្យសពប៉ូលិស Miosotis Familia ដែលត្រូវបានគេសម្លាប់ នៅវិហារ World Changers បន្ទាប់បុណ្យសពនោះត្រូវបានធ្វើនៅ Bronx ក្នុងទីក្រុងញូវយ៉ក។

១១
ព្រះអាទិត្យនិងពពកឆ្លុះឃើញនៅក្នុងទឹកមួយថ្លុកក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។

១២
សមាជិកកងសន្តិសុខជាតិឃើញនៅក្នុងការផ្ទុះអំឡុងបាតុកម្មក្នុងទីក្រុងការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា។

១៣
ក្មេងប្រុសម្នាក់ដោលក្បូនមួយនៅក្នុងភូមិលិចទឹក Kuthori នៅក្បែរសួនឧទ្យានជាតិ Kaziranga ស្រុក Nagaon ភាគឦសានរដ្ឋ Assam ប្រទេសឥណ្ឌា។

១៤
បុគ្គលិកបច្ចេកវិទ្យាម្នាក់ដោះស្បែកជើងចេញខណដែលលោករៀបចំចូលសម្រាកក្នុងគ្រែប្រអប់នៅ Xiangshui Spaceអំឡុងពេលសម្រាកថ្ងៃត្រង់ក្នុងតំបន់ Zhongguancun ទីក្រុងប៉េកាំងប្រទេសចិន។