រូបភាពជុំវិញពិភពលោកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ មកពីប្រទេសចិន ឡេតូនី ស.រ.អា អ៊ីរ៉ាក់ បូស្នី និងហេហ្ស៊េហ្គោវីណា ព័រទុយហ្គាល់ និងម៉ុងហ្គោលី។
រូបភាពជុំវិញពិភពលោកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦

១
Las celebraciones de la Virgen de Guadalupe se celebran el 12 de diciembre. Esta imagen es de una iglesia local en Virginia.
Foto: Mitzi Macias- VOA
Foto: Mitzi Macias- VOA

២
អ្នកសម្តែងមួយរូបពាក់ស្បែកចចកឈរថតរូបនៅអំឡុងពេលពិធីបុណ្យ Naadam ក្នុងរដ្ឋធានីអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។ ប្រជាជនម៉ុងហ្គោលីធ្វើការអបអរសាទរថ្ងៃបុណ្យខួបនៃប្រតិបត្តិការវាយទន្រ្ទានយកពិភពលោករបស់មេដឹកនាំ Genghis Khan នៅថ្ងៃទី១១ ខែកក្កដា ជាមួយនឹងពិធីបុណ្យកីឡា Naadam ប្រចាំឆ្នាំ ដែលរួមមានកម្មវិធីតាមបែបប្រពៃណីម៉ុងហ្គោលី ដូចជា ការប្រកួតចំបាប់ ការបាញ់ធ្នូ និងការប្រណាំងសេះ។

៣
បាតុករមួយរូបត្រូវបានប៉ូលិសចាប់ខ្លួននៅអំឡុងពេលបាតុកម្មនៅក្រុង Baton Rouge រដ្ឋ Louisiana ស.រ.អា។

៤
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ប្រជាជនអ៊ីរ៉ាក់ធ្វើការរំឮកនៅអាស្រមមួយដល់ជនរងគ្រោះនៃការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅសង្កាត់ Karrada ក្នុងរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់។

៥
សមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ដែលបានឈ្នះការប្រកួតបាល់ទាត់ដណ្តើមជើងឯកអឺរ៉ុបឆ្នាំ២០១៦ ជិះលើរថយន្តក្រុងចំហខាងលើមួយនៅអំឡុងពេលការវិលត្រឡប់មករដ្ឋធានីលីសបោនវិញ។

៦
ជនបាត់បង់ទីលំនៅ ដែលបានរត់គេចខ្លួនពីអំពើហិង្សាបង្កឡើងដោយពួករដ្ឋឥស្លាម ត្រូវថតបាននៅបឹង Lake al-Tharthar ភាគពាយព្យ រដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

៧
ស្រ្តីមួយរូបអង្គុយនៅក្នុងចំណោមបំណែកបាក់បែក បន្ទាប់ពីព្យុះទីហ្វុង Nepartak បានបោកបក់មកលើក្រុង Minqing ខេត្ត Fujian ប្រទេសចិន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

៨
យន្តហោះមួយទម្លាក់សារធាតុគីមីពីលើភ្លើងឆេះព្រៃ Cold Springs Fire នៅជិតក្រុង Nederland រដ្ឋ Colorado កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

៩
កុមារាមួយរូបវាយស្គរជាមួយនឹងអ្នកវាយស្គរជាង ១០០នាក់ផ្សេងទៀតនៅអំឡុងពេលការសម្តែង Baltic Drummers' Summit ក្នុងក្រុងរីហ្គា ប្រទេសឡេតូនី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

១០
សិល្បៈ 3D នៃព្រះនាង Mi Yue នៃភាពយន្តភាគ «The Legend of Mi Yue» ត្រូវបានធ្វើឡើងចេញពីវាលស្រែមួយនៅក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។