រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ មកពីប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា អង់គ្លេស ក្រូអាស៊ី វ៉េណេស៊ុយអេឡា ប៊ែលហ្ស៊ិក ក្រិក អេស្ប៉ាញ អ៊ីតាលី តួកគី សហរដ្ឋអាមេរិក និងកាហ្សាក់ស្ថាន។
រូបភាពជុំវិញពិភពលោក ១០ កក្កដា ២០១៧
![អ្នកទេសចរណ៍ និងសមាជិកនៃកុលសម្ព័ន្ធ Tengger ឡើងលើភ្នំ Bromo ក្នុងថ្ងៃបុណ្យ Yadnya Kasada Festival ក្នុងក្រុង Probolinggo ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/a450562b-c49b-4e1b-87d7-6600117732b9_w1024_q10_s.jpg)
១
អ្នកទេសចរណ៍ និងសមាជិកនៃកុលសម្ព័ន្ធ Tengger ឡើងលើភ្នំ Bromo ក្នុងថ្ងៃបុណ្យ Yadnya Kasada Festival ក្នុងក្រុង Probolinggo ប្រទេសឥណ្ឌូនេស៊ី។
![ស្ត្រីកាន់សាសនាហិណ្ឌូធ្វើការសម្តែងនៅក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យ Jaya Parvati Vrat នៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/f7c96579-fb79-42d4-966a-c4bb3afdd3b7_w1024_q10_s.jpg)
២
ស្ត្រីកាន់សាសនាហិណ្ឌូធ្វើការសម្តែងនៅក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យ Jaya Parvati Vrat នៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។
![កីឡាការនី Johanna Konta របស់អង់គ្លេសសប្បាយចិត្តបន្ទាប់ពីឈ្នះកីឡាការនី Caroline Garcia របស់បារាំង នៅថ្ងៃទី៧នៃការប្រកួតជើងឯក Wimbledon Tennis Championships នៅក្នុងក្រុងឡុងដ៍។](https://gdb.voanews.com/da9b6688-41bc-45e3-8af1-7df5c8b5f90b_w1024_q10_s.jpg)
៣
កីឡាការនី Johanna Konta របស់អង់គ្លេសសប្បាយចិត្តបន្ទាប់ពីឈ្នះកីឡាការនី Caroline Garcia របស់បារាំង នៅថ្ងៃទី៧នៃការប្រកួតជើងឯក Wimbledon Tennis Championships នៅក្នុងក្រុងឡុងដ៍។
![មនុស្សម្នាហាត់យូហ្គានៅលើឆ្នេរ Adriatic ក្នុងក្រុង Verudela ប្រទេសក្រូអាស៊ី។](https://gdb.voanews.com/9f8fafc5-3519-4796-b02d-b84670f4f908_w1024_q10_s.jpg)
៤
មនុស្សម្នាហាត់យូហ្គានៅលើឆ្នេរ Adriatic ក្នុងក្រុង Verudela ប្រទេសក្រូអាស៊ី។
![អ្នកគាំទ្របក្សប្រឆាំងត្រូវបានគេបាញ់ឧស្ម័នទឹកភ្នែកក្នុងពេលប្រមូលផ្តុំមួយប្រឆាំងនឹងរដ្ឋាភិបាលលោកប្រធានាធិបតី Nicolas Maduro ក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/b0075e2a-e2ce-4d81-9ce8-ab20a4074446_w1024_q10_s.jpg)
៥
អ្នកគាំទ្របក្សប្រឆាំងត្រូវបានគេបាញ់ឧស្ម័នទឹកភ្នែកក្នុងពេលប្រមូលផ្តុំមួយប្រឆាំងនឹងរដ្ឋាភិបាលលោកប្រធានាធិបតី Nicolas Maduro ក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។
![លោក Philippe Hensmans ដែលជាប្រធានអង្គការលើកលែងទោសអន្តរជាតិប្រចាំប្រទេសប៊ែលហ្ស៊ិកឈរនៅក្នុងទ្រុងមួយនៅពីមុខស្ថានទូតតួកគីនៅក្នុងក្រុងប្រ៊ុចសែល ដើម្បីប្រឆាំងនឹងការឃុំខ្លួនសមភាគីតួកគីរបស់លោកគឺលោក Idil Eser។](https://gdb.voanews.com/6eaa4523-44db-4a89-b419-c7da3ae98915_w1024_q10_s.jpg)
៦
លោក Philippe Hensmans ដែលជាប្រធានអង្គការលើកលែងទោសអន្តរជាតិប្រចាំប្រទេសប៊ែលហ្ស៊ិកឈរនៅក្នុងទ្រុងមួយនៅពីមុខស្ថានទូតតួកគីនៅក្នុងក្រុងប្រ៊ុចសែល ដើម្បីប្រឆាំងនឹងការឃុំខ្លួនសមភាគីតួកគីរបស់លោកគឺលោក Idil Eser។
![ព្រះចន្ទពេញវង់រះពីលើប្រាសាទបុរាណ Poseidon នៅក្នុងតំបន់ Cape Sounio ប្រទេសក្រិក កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/b3e31cb2-658a-4db6-8b76-75eb2e782d03_w1024_q10_s.jpg)
៧
ព្រះចន្ទពេញវង់រះពីលើប្រាសាទបុរាណ Poseidon នៅក្នុងតំបន់ Cape Sounio ប្រទេសក្រិក កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។
![ព្រះចន្ទពេញវង់រះនៅចន្លោះអគារនានានៅក្នុងតំបន់ពាណិជ្ជកម្ម Four Towers ក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/f150a30d-1bbe-49e3-90ea-bd42b79047bb_w1024_q10_s.jpg)
៨
ព្រះចន្ទពេញវង់រះនៅចន្លោះអគារនានានៅក្នុងតំបន់ពាណិជ្ជកម្ម Four Towers ក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។
![កម្មករធ្វើការសម្អាតបរិវេណខាងក្នុងកន្លែងទឹកផុសឈ្មោះ Trevi ក្នុងក្រុង Rome ប្រទេសអ៊ីតាលី។](https://gdb.voanews.com/478bf42f-39b2-4de4-a721-9c1dc8f8ec4e_w1024_q10_s.jpg)
៩
កម្មករធ្វើការសម្អាតបរិវេណខាងក្នុងកន្លែងទឹកផុសឈ្មោះ Trevi ក្នុងក្រុង Rome ប្រទេសអ៊ីតាលី។
![បុរសវ័យក្មេងម្នាក់កាន់ទង់ជាតិតួកគីដើរនៅលើបដាដ៏ធំមួយក្នុងពេលប្រមូលផ្តុំដើម្បីបញ្ចប់ការធ្វើបាតុកម្មរយៈពេល២៥ថ្ងៃរបស់មេដឹកនាំក្រុមប្រឆាំងគឺលោក Kemal Kilicdaroglu ប្រឆាំងនឹងការឃុំខ្លួនតំណាងរាស្ត្ររបស់លោកគឺលោក Enis Berberoglu ក្នុងក្រុង Istanbul កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/ec2f77e2-59e2-41eb-9140-10abc677406d_w1024_q10_s.jpg)
១០
បុរសវ័យក្មេងម្នាក់កាន់ទង់ជាតិតួកគីដើរនៅលើបដាដ៏ធំមួយក្នុងពេលប្រមូលផ្តុំដើម្បីបញ្ចប់ការធ្វើបាតុកម្មរយៈពេល២៥ថ្ងៃរបស់មេដឹកនាំក្រុមប្រឆាំងគឺលោក Kemal Kilicdaroglu ប្រឆាំងនឹងការឃុំខ្លួនតំណាងរាស្ត្ររបស់លោកគឺលោក Enis Berberoglu ក្នុងក្រុង Istanbul កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។
![បាឡុងហោះហើរនៅលើអាកាសក្នុងពិធីបុណ្យ Annual Hot Air Balloon Rodeo លើកទី៣៦ នៅក្នុងក្រុង Steamboat Springs រដ្ឋ Colorado កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។](https://gdb.voanews.com/a379a763-6d59-4669-b91f-77a5d391aca4_w1024_q10_s.jpg)
១១
បាឡុងហោះហើរនៅលើអាកាសក្នុងពិធីបុណ្យ Annual Hot Air Balloon Rodeo លើកទី៣៦ នៅក្នុងក្រុង Steamboat Springs រដ្ឋ Colorado កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។
![លោក Sebastien Loeb ដែលជាអ្នកប្រណាំងឡានជនជាតិបារាំង និងសហការីរបស់លោកគឺលោក Daniel Elena ធ្វើការប្រកួតនៅក្នុងជុំទី៣នៃការប្រណាំងឡាន Silk Way 2017 ក្នុងប្រទេសកាហ្សាក់ស្ថាន។](https://gdb.voanews.com/ded9f63a-7083-428f-94fb-e2af7d35c308_w1024_q10_s.jpg)
១២
លោក Sebastien Loeb ដែលជាអ្នកប្រណាំងឡានជនជាតិបារាំង និងសហការីរបស់លោកគឺលោក Daniel Elena ធ្វើការប្រកួតនៅក្នុងជុំទី៣នៃការប្រណាំងឡាន Silk Way 2017 ក្នុងប្រទេសកាហ្សាក់ស្ថាន។
![ក្មេងស្រី Kelly Dee ដែលមានអាយុ៧ឆ្នាំចូលរួមប្រកួតក្នុងកម្មវិធី Annual Taos Pueblo Pow Wow លើកទី៣២ នៅក្នុងក្រុង Taos រដ្ឋ New Mexico កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ នេះជាការប្រកួតរបាំរបស់ជនជាតិដើមអាមេរិកាំង។](https://gdb.voanews.com/4c4c47db-bb61-45be-a3db-6150f4795088_w1024_q10_s.jpg)
១៣
ក្មេងស្រី Kelly Dee ដែលមានអាយុ៧ឆ្នាំចូលរួមប្រកួតក្នុងកម្មវិធី Annual Taos Pueblo Pow Wow លើកទី៣២ នៅក្នុងក្រុង Taos រដ្ឋ New Mexico កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ នេះជាការប្រកួតរបាំរបស់ជនជាតិដើមអាមេរិកាំង។