រូបភាពជុំវិញពិភពលោក ០១ កក្កដា ២០១៩ មកពីប្រទេសជប៉ុន បារាំង ម៉ិចស៊ិក កូឡុំប៊ី រុស្ស៊ី និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ០១ កក្កដា ២០១៩
- VOA English

១
ក្រុមអ្នកសារព័ត៌មានថតសកម្មភាពបាតុករម្នាក់ធ្វើឲ្យខូចរូបតំណាងក្រុងហុងកុងនៅខាងក្នុងសាលប្រជុំក្រុមប្រឹក្សាផ្លូវច្បាប់។

២
ត្រីបាឡែនប្រភេទ Minke ត្រូវបានប្រលែងចូលសមុទ្រវិញ បន្ទាប់ពីត្រូវរងការនេសាទក្នុងទម្រង់ពាណិជ្ជកម្ម នៅកំពង់ផែមួយក្រុង Kushiro ខេត្ត Hokkaido ប្រទេសជប៉ុន។

៣
តារាម៉ូដែលបង្ហាញស្នាដៃរបស់អ្នករចនាម៉ូដលោក Iris van Herpen អំឡុងពេលកម្មវិធីបង្ហាញម៉ូដនារដូវរងា Haute Couture ឆ្នាំ២០១៩-២០២០ នៅក្រុងប៉ារីស ប្រទេសបារាំង។

៤
មន្រ្តីប៉ូលិសម្នាក់ឈរនៅជិតរថយន្ត ដែលកប់នៅក្នុងព្រិល នៅតំបន់ភាគខាងកើតក្រុង Guadalajara រដ្ឋ Jalisco ប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩។

៥
អ្នកចូលរួមម្នាក់តុបតែងខ្លួនជា «Catrina» នៅក្នុងពិធីដង្ហែក្បួនគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នានៅក្រុង Bogota ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

៦
ស្រ្តីម្នាក់មើលទៅក្នុងប្រអប់ចិញ្ចឹមកូនមាន់មួយ នៅភូមិ Podolye ចម្ងាយ ៧០គីឡូម៉ែត្រពីក្រុង St. Petersburg ប្រទេសរុស្ស៊ី។

៧
បាឡុងហោះមួយដើរដោយពន្លឺព្រះអាទិត្យត្រូវបានបង្ហោះឡើងនៅក្រុង Winnemucca រដ្ឋ Nevada។

៨
តារាម៉ូដែលបង្ហាញស្នាដៃដោយអ្នករចនាម៉ូដលោក Daniel Roseberry អំឡុងពេលកម្មវិធីបង្ហាញម៉ូដនារដូវរងា Haute Couture ឆ្នាំ២០១៩-២០២០ នៅក្រុងប៉ារីស ប្រទេសបារាំង។