រូបភាពជុំវិញពិភពលោកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសបារាំង ឥណ្ឌា អេស្ប៉ាញ ឥណ្ឌូណេស៊ី ជប៉ុន ថៃ ហូឡង់ និងប៉ាគីស្ថាន។
រូបភាពជុំវិញពិភពលោក ០១ កក្កដា ២០១៨
![ទាហានកិត្តិយសឈរជុំវិញក្តារមឈូសរបស់អតីតអ្នកនយោបាយបារាំងគឺអ្នកស្រី Simone Veil និងស្វាមីរបស់អ្នកស្រី ខណៈដែលមានមនុស្សម្នាមកគោរពវិញ្ញាណក្ខន្ធរបស់ពួកគាត់ បន្ទាប់ពីមានកម្មវិធីបុណ្យនេះនៅអគារ Pantheon ក្នុងក្រុងប៉ារីស។](https://gdb.voanews.com/0c711b51-d407-445d-93f1-b757d841ff41_w1024_q10_s.jpg)
១
ទាហានកិត្តិយសឈរជុំវិញក្តារមឈូសរបស់អតីតអ្នកនយោបាយបារាំងគឺអ្នកស្រី Simone Veil និងស្វាមីរបស់អ្នកស្រី ខណៈដែលមានមនុស្សម្នាមកគោរពវិញ្ញាណក្ខន្ធរបស់ពួកគាត់ បន្ទាប់ពីមានកម្មវិធីបុណ្យនេះនៅអគារ Pantheon ក្នុងក្រុងប៉ារីស។
![កសិករឥណ្ឌាខំទប់គោរបស់ខ្លួន ខណៈដែលពួកគេចូលរួមនៅក្នុងការប្រណាំងគោ នៅក្នុងវាលស្រែមួយក្នុងភូមិ Herobhanga ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/235edab7-5101-4f52-a5ea-7514ece2fa38_w1024_q10_s.jpg)
២
កសិករឥណ្ឌាខំទប់គោរបស់ខ្លួន ខណៈដែលពួកគេចូលរួមនៅក្នុងការប្រណាំងគោ នៅក្នុងវាលស្រែមួយក្នុងភូមិ Herobhanga ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។
![បេក្ខជនចូលរួមប្រកួតម្នាក់លោតចូលក្នុងទឹកក្នុងកម្ពស់២៧ម៉ែត្រ ពីលើស្ពាន La Salve ក្នុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Red Bull Cliff Diving នៅក្នុងក្រុង Bilbao ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/7468c9ae-1bf1-4f85-b01b-af1aa391f5cd_w1024_q10_s.jpg)
៣
បេក្ខជនចូលរួមប្រកួតម្នាក់លោតចូលក្នុងទឹកក្នុងកម្ពស់២៧ម៉ែត្រ ពីលើស្ពាន La Salve ក្នុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Red Bull Cliff Diving នៅក្នុងក្រុង Bilbao ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។
![មនុស្សម្នាត្រៀមចាំចាប់របស់របរដែលក្រុមកុលសម្ព័ន្ធ Tengger បោះឲ្យពួកគេ នៅក្នុងក្រហូងដីនៃភ្នំភ្លើង Bromo នៅក្នុងក្រុង Probolinggo ខេត្ត East Java ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ នេះជាផ្នែកនៃពិធីបុណ្យ Yadnya Kasada ដែលធ្វើនៅថ្ងៃទី១៤ នៃខែ Kasada ដោយយោងតាមប្រតិទិនប្រពៃណីហិណ្ឌូ។](https://gdb.voanews.com/5795b72c-466f-4988-ba3c-a8ae896dd303_w1024_q10_s.jpg)
៤
មនុស្សម្នាត្រៀមចាំចាប់របស់របរដែលក្រុមកុលសម្ព័ន្ធ Tengger បោះឲ្យពួកគេ នៅក្នុងក្រហូងដីនៃភ្នំភ្លើង Bromo នៅក្នុងក្រុង Probolinggo ខេត្ត East Java ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ នេះជាផ្នែកនៃពិធីបុណ្យ Yadnya Kasada ដែលធ្វើនៅថ្ងៃទី១៤ នៃខែ Kasada ដោយយោងតាមប្រតិទិនប្រពៃណីហិណ្ឌូ។
![ព្រះអាទិត្យរះនៅពីក្រោយបូជនីយដ្ឋានវ៉ាស៊ីនតោន ខណៈដែលសត្វក្ងានហែលទឹកលេងនៅទន្លេ Potomac River នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/189cd7e3-0f77-4bcf-9411-dbd3e700589f_w1024_q10_s.jpg)
៥
ព្រះអាទិត្យរះនៅពីក្រោយបូជនីយដ្ឋានវ៉ាស៊ីនតោន ខណៈដែលសត្វក្ងានហែលទឹកលេងនៅទន្លេ Potomac River នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![មនុស្សម្នាក់ចូលរួមនៅក្នុងការដើរក្បួន LGBT Pride Barcelona ២០១៨ នៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/48657626-55a1-4eb6-8c7c-0650640281d7_w1024_q10_s.jpg)
៦
មនុស្សម្នាក់ចូលរួមនៅក្នុងការដើរក្បួន LGBT Pride Barcelona ២០១៨ នៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។
![រូបភាពនេះបង្ហាញពីការផ្ទុះរ៉ុក្កែត MOMO-2 ដែលផលិតដោយក្រុមហ៊ុនជប៉ុនឈ្មោះ Interstellar Technologies នៅក្នុងក្រុង Hokkaido ប្រទេសជប៉ុន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/34fa3d3d-edc0-4894-b4bb-92dfcfee845b_w1024_q10_s.jpg)
៧
រូបភាពនេះបង្ហាញពីការផ្ទុះរ៉ុក្កែត MOMO-2 ដែលផលិតដោយក្រុមហ៊ុនជប៉ុនឈ្មោះ Interstellar Technologies នៅក្នុងក្រុង Hokkaido ប្រទេសជប៉ុន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។
![ក្រុមអ្នកជួយសង្គ្រោះចូលទៅក្នុងរូងភ្នំ កន្លែងដែលក្មេងប្រុស១២ និងគ្រូបង្វឹករបស់ពួកគេបានបាត់ខ្លួន នៅក្នុងស្រុក Mae Sai ខេត្ត Chiang Rai ភាគខាងជើងប្រទេសថៃ។ កិច្ចប្រឹងប្រែងរុករកពួកគេនៅ ក្នុងរូងភ្នំអស់រយៈពេលមួយសប្តាហ៍មានភាពល្អប្រសើរជាងមុន ដោយសារតែការផ្អាកភ្លៀងបានកាត់បន្ថយបញ្ហាទឹកជំនន់នៅក្នុងប្រព័ន្ធរូងភ្នំ ហើយអ្នកជំនាញកាន់តែច្រើនមកពីជុំវិញពិភពលោកបានចូលរួមនៅក្នុងបេសកកម្មជួយសង្គ្រោះនេះ។](https://gdb.voanews.com/1fe99e2f-c727-41f3-a798-cbba5a8fab19_w1024_q10_s.jpg)
៨
ក្រុមអ្នកជួយសង្គ្រោះចូលទៅក្នុងរូងភ្នំ កន្លែងដែលក្មេងប្រុស១២ និងគ្រូបង្វឹករបស់ពួកគេបានបាត់ខ្លួន នៅក្នុងស្រុក Mae Sai ខេត្ត Chiang Rai ភាគខាងជើងប្រទេសថៃ។ កិច្ចប្រឹងប្រែងរុករកពួកគេនៅ ក្នុងរូងភ្នំអស់រយៈពេលមួយសប្តាហ៍មានភាពល្អប្រសើរជាងមុន ដោយសារតែការផ្អាកភ្លៀងបានកាត់បន្ថយបញ្ហាទឹកជំនន់នៅក្នុងប្រព័ន្ធរូងភ្នំ ហើយអ្នកជំនាញកាន់តែច្រើនមកពីជុំវិញពិភពលោកបានចូលរួមនៅក្នុងបេសកកម្មជួយសង្គ្រោះនេះ។
![ភ្លើងឆាបឆេះតំបន់មួយនៅក្បែររមណីយដ្ឋានកាស៊ីណូ Cache Creek Casino Resort នៅក្នុងក្រុង Capay រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។](https://gdb.voanews.com/5e58fcf9-871b-4507-a766-31a658a82edb_w1024_q10_s.jpg)
៩
ភ្លើងឆាបឆេះតំបន់មួយនៅក្បែររមណីយដ្ឋានកាស៊ីណូ Cache Creek Casino Resort នៅក្នុងក្រុង Capay រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។
![កីឡាករ Romano Fenati របស់ក្រុម Marinelli Snipers ដួលម៉ូតូក្នុងពេលប្រកួតម៉ូតូ Moto2 នៅទីលាន TT ក្នុងក្រុង Assen ប្រទេសហូឡង់។](https://gdb.voanews.com/bfa30731-e948-45b5-81d2-905ecc0d06bc_w1024_q10_s.jpg)
១០
កីឡាករ Romano Fenati របស់ក្រុម Marinelli Snipers ដួលម៉ូតូក្នុងពេលប្រកួតម៉ូតូ Moto2 នៅទីលាន TT ក្នុងក្រុង Assen ប្រទេសហូឡង់។
![មនុស្សម្នាក់បញ្ជាគោរបស់គាត់ ខណៈដែលគាត់ប្រកួតក្នុងការប្រណាំងគោ នៅជាយក្រុង Islamabad ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/202ab986-28c4-4c33-acec-70c636586e55_w1024_q10_s.jpg)
១១
មនុស្សម្នាក់បញ្ជាគោរបស់គាត់ ខណៈដែលគាត់ប្រកួតក្នុងការប្រណាំងគោ នៅជាយក្រុង Islamabad ប្រទេសប៉ាគីស្ថាន។