កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗ និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៦ កក្កដា ២០១៨
![នាង Maya Meri អាយុ ៨ឆ្នាំ កំពុងរង់ចាំនៅមជ្ឈមណ្ឌលសរីរាង្គសិប្បនិម្មិត ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ នាងកើតមកដោយគ្មានជើងដោយសារតែបញ្ហានៅពេលនាងនៅក្នុងផ្ទៃម្តាយ។ នាងត្រូវបាននាំយកពីប្រទេសស៊ីរីមកព្យាបាលនៅទីក្រុងអ៊ីស្តង់ប៊ុល។](https://gdb.voanews.com/ec02bcdb-c53f-4d40-8dfd-d97cb0748b08_w1024_q10_s.jpg)
១
នាង Maya Meri អាយុ ៨ឆ្នាំ កំពុងរង់ចាំនៅមជ្ឈមណ្ឌលសរីរាង្គសិប្បនិម្មិត ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ នាងកើតមកដោយគ្មានជើងដោយសារតែបញ្ហានៅពេលនាងនៅក្នុងផ្ទៃម្តាយ។ នាងត្រូវបាននាំយកពីប្រទេសស៊ីរីមកព្យាបាលនៅទីក្រុងអ៊ីស្តង់ប៊ុល។
![មន្ត្រីសន្តិសុខកាន់រូបថតលោក Samarn Poonan អាយុ ៣៨ឆ្នាំ ដែលជាអតីតសមាជិកនៃកងនាវាថៃ SEAL ដែលបានស្លាប់ពេលធ្វើការជួយសង្គ្រោះក្មេង១២នាក់ និងគ្រូបង្ហាត់បាល់ទាត់។ ពួកគេកំពុងជាប់នៅក្នុងរូងភ្នំដែលជន់លិចដោយទឹកភ្លៀង។](https://gdb.voanews.com/f3ba290a-1b4a-4af2-a963-116f5c847fec_w1024_q10_s.jpg)
២
មន្ត្រីសន្តិសុខកាន់រូបថតលោក Samarn Poonan អាយុ ៣៨ឆ្នាំ ដែលជាអតីតសមាជិកនៃកងនាវាថៃ SEAL ដែលបានស្លាប់ពេលធ្វើការជួយសង្គ្រោះក្មេង១២នាក់ និងគ្រូបង្ហាត់បាល់ទាត់។ ពួកគេកំពុងជាប់នៅក្នុងរូងភ្នំដែលជន់លិចដោយទឹកភ្លៀង។
![ស្ត្រីក្មេងម្នាក់បង្ហាញក្រចកដៃរបស់នាងដែលមានរូបតំណាងប្រទេសប្រេស៊ីល អេស្ប៉ាញ និងអាហ្សង់ទីន នៅពេលនាងចូលរួមទស្សនាការប្រកួតរវាងក្រុមបាល់ទាត់ប្រទេសប្រេស៊ីលនិងប៊ែលហ្ស៊ិក នៅកីឡដ្ឋាន Kazan ក្នុងប្រទេសរុស្ស៊ី។](https://gdb.voanews.com/592a03d2-32af-4d2b-b1b9-2b9e68724d4c_w1024_q10_s.jpg)
៣
ស្ត្រីក្មេងម្នាក់បង្ហាញក្រចកដៃរបស់នាងដែលមានរូបតំណាងប្រទេសប្រេស៊ីល អេស្ប៉ាញ និងអាហ្សង់ទីន នៅពេលនាងចូលរួមទស្សនាការប្រកួតរវាងក្រុមបាល់ទាត់ប្រទេសប្រេស៊ីលនិងប៊ែលហ្ស៊ិក នៅកីឡដ្ឋាន Kazan ក្នុងប្រទេសរុស្ស៊ី។
![ថ្ងៃលិចនៅខាងក្រោយពពក នៅពេលមនុស្សកំពុងដើរតាមផែសមុទ្រ នៅក្រុងមាត់សមុទ្រ Oceanside ក្នុងរដ្ឋកាលីហ្វ័រញ៉ា។](https://gdb.voanews.com/349470ae-696e-4e11-87ab-62293a397095_w1024_q10_s.jpg)
៤
ថ្ងៃលិចនៅខាងក្រោយពពក នៅពេលមនុស្សកំពុងដើរតាមផែសមុទ្រ នៅក្រុងមាត់សមុទ្រ Oceanside ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
![ក្រុមភ្លេងមួយវង់កំពុងឆ្លងកាត់ហ្វូងមនុស្សដែលកំពុងសប្បាយរីករាយ ក្នុងពេលបើកសម្ពោធ Chupinazo ដើម្បីអបអរសាទរពិធីចាប់ផ្ដើមនៃកម្មវិធី San Fermin ឆ្នាំ ២០១៨ ដែលកម្មវិធីមាន ការជិះគោជល់ ការជល់ជាមួយគោ ការប្រគំតន្ត្រី និងការរាំកម្សាន្តនៅក្រុង Pamplona ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/bd11741a-337f-43c3-8c0b-b9415097890b_w1024_q10_s.jpg)
៥
ក្រុមភ្លេងមួយវង់កំពុងឆ្លងកាត់ហ្វូងមនុស្សដែលកំពុងសប្បាយរីករាយ ក្នុងពេលបើកសម្ពោធ Chupinazo ដើម្បីអបអរសាទរពិធីចាប់ផ្ដើមនៃកម្មវិធី San Fermin ឆ្នាំ ២០១៨ ដែលកម្មវិធីមាន ការជិះគោជល់ ការជល់ជាមួយគោ ការប្រគំតន្ត្រី និងការរាំកម្សាន្តនៅក្រុង Pamplona ប្រទេសអេស្ប៉ាញ។
![អ្នកភូមិជនជាតិឥណ្ឌាកំពុងចែវទូកនៅក្នុងភូមិ Ashigarh ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុក Morigoan ខេត្ត Assam ភាគឦសាននៃប្រទេសឥណ្ឌា។](https://gdb.voanews.com/a6b8755d-1d32-4a1e-be99-f42989eb936d_w1024_q10_s.jpg)
៦
អ្នកភូមិជនជាតិឥណ្ឌាកំពុងចែវទូកនៅក្នុងភូមិ Ashigarh ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុក Morigoan ខេត្ត Assam ភាគឦសាននៃប្រទេសឥណ្ឌា។
![សមាជិកនៃនាវាមនុស្សធម៌ MV Lifeline ចូលរួមក្នុងការដុតទៀនដើម្បីរំលឹកដល់ជនចំណាក់ស្រុកដែលបានបាត់បង់ជីវិតពេលធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ានេ។ ការប្រារព្ធនេះក៏ជាការរំលឹកដល់រដ្ឋាភិបាលប្រទេសក្នុងសហភាពអឺរ៉ុបថា រដ្ឋាភិបាលទាំងនេះមិនគួរចាត់ទុកការបាត់បង់នេះជារឿងសមញ្ញទេ។](https://gdb.voanews.com/958a4488-bce0-4baf-b35d-823ea11fa5f9_w1024_q10_s.jpg)
៧
សមាជិកនៃនាវាមនុស្សធម៌ MV Lifeline ចូលរួមក្នុងការដុតទៀនដើម្បីរំលឹកដល់ជនចំណាក់ស្រុកដែលបានបាត់បង់ជីវិតពេលធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ានេ។ ការប្រារព្ធនេះក៏ជាការរំលឹកដល់រដ្ឋាភិបាលប្រទេសក្នុងសហភាពអឺរ៉ុបថា រដ្ឋាភិបាលទាំងនេះមិនគួរចាត់ទុកការបាត់បង់នេះជារឿងសមញ្ញទេ។
![យន្តហោះមួយគ្រឿងហោះកាត់ព្រះចន្ទ ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/a7aa969b-48cd-45c6-bf78-9c5f40546692_w1024_q10_s.jpg)
៨
យន្តហោះមួយគ្រឿងហោះកាត់ព្រះចន្ទ ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។