ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ហ្ស៊កដានី​មួយ​រូប​បាន​បាញ់​សម្លាប់​មនុស្ស​បួន​នាក់​នៅ​ឯមជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ប៉ូលិស​មួយ​


មន្រ្តី​ប៉ូលិស​ និង​កងកម្លាំង​សន្តិសុខ​ឈរ​ល្បាត​ខាង​ក្រៅ​មជ្ឈមណ្ឌលហ្វឹកហ្វឺន​ប៉ូលិស​នៅ​ភាគ​ខាង​កើត​ក្រុង Amman នា​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ២០១៥ ទី​ដែល​មន្រ្តី​ប៉ូលិស​ហ្ស៊កដានី​មួយរូប​បាន​បាញ់​សម្លាប់​ទាហាន​អាមេរិក​ពីរនាក់ និង​បង្កឲ្យ​ទាហាន​អាមេរិក​ពីរនាក់​ទៀត​រង​របួស។
មន្រ្តី​ប៉ូលិស​ និង​កងកម្លាំង​សន្តិសុខ​ឈរ​ល្បាត​ខាង​ក្រៅ​មជ្ឈមណ្ឌលហ្វឹកហ្វឺន​ប៉ូលិស​នៅ​ភាគ​ខាង​កើត​ក្រុង Amman នា​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ២០១៥ ទី​ដែល​មន្រ្តី​ប៉ូលិស​ហ្ស៊កដានី​មួយរូប​បាន​បាញ់​សម្លាប់​ទាហាន​អាមេរិក​ពីរនាក់ និង​បង្កឲ្យ​ទាហាន​អាមេរិក​ពីរនាក់​ទៀត​រង​របួស។

ប៉ូលិស​ហ្ស៊កដានី​ម្នាក់​បាន​បាញ់​សម្លាប់​ជនជាតិ​អាមេរិកាំង​ពីរនាក់​ ជនជាតិ​អាហ្វ្រិក​ខាង​ត្បូង​ម្នាក់​ និង​ជនជាតិ​ហ្ស៊កដានី​មា្នក់​នៅ​ឯ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ប៉ូលិស​មួយ​នៅ​ខាង​ក្រៅ​រាជធានី​អាម៉ង់ (Amman) ​កាលពី​ថ្ងៃ​ចន្ទ​នៅ​មុន​ប៉ូលិស​នោះ​បាន​ត្រូវបាញ់​ស្លាប់​ដោយ​កងកម្លាំង​ក្នុង​មូលដ្ឋាន។

ក្រុម​មន្ត្រី​ ហ្ស៊កដានី និង​អាមេរិកាំង​បាន​និយាយថា​ ជនប្រដាប់អាវុធនេះ​ក៏​បាន​ធ្វើ​ឲ្យរបួស​មនុស្ស​៦នាក់​ទៀត​ដែរ ​ដោយ​មាន​រួម​បញ្ចូល​ជនជាតិ​អាមេរិកាំង​ និងហ្ស៊កដានី។

រដ្ឋាភិបាល​ស.រ.អា​បាន​ប្រើប្រាស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ប៉ូលិស​អន្តរជាតិ​ក្នុង​ប្រទេស​ហ្ស៊កដានី​នៅ​ Muwaqqer ឋិតនៅ​ចម្ងាយប្រមាណ៣០គ.ម.ពី​ក្រុង Amman ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ហ្ស៊កដានី​ ដើម្បី​ហ្វឹកហ្វឺន​ពួក​នាយ​តម្រួត​រាប់ម៉ឺននាក់​មក​ពី​ភូមិភាគ​មជ្ឈឹមបូព៌ា​ចាប់​តាំង​ពី​កន្លែង​នេះ​បាន​បើកទ្វារ​កាល​ពី​ឆ្នាំ​២០០៣​មក។​

មន្ត្រី​ស.រ.អា​ជាន់ខ្ពស់​ម្នាក់​បាន​បញ្ជាក់ថា​ ជនជាតិអាមេរិកាំង​ដែល​បាន​ត្រូវ​សម្លាប់​ជា​សមាជិក​នៃ​កម្មវិធី​ហ្វឹកហ្វឺនប៉ូលិស​របស់ក្រសួង​ការបរទេសស.រ.អា។

អ្នកនាំ​ពាក្យ​ម្នាក់​របស់​រដ្ឋាភិបាលហ្ស៊កដានី​បាន​និយាយ​ថា​ កំពុង​មាន​ការ​ស៊ើបអង្កេត​ដើម្បី​កំណត់​អំពី«ហេតុ​ដែល​នៅពី​ក្រោយ​ឧក្រិដ្ឋកម្ម​នេះ»។

បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​មូលដ្ឋាន​ និង​អន្តរជាតិ​បាន​ផ្សាយ​ថា​ អ្នកបាញ់កាំភ្លើង​នេះ​ជា​អនុសេនីយឯក​ Anwar Abu Zeid ​អាយុ​២៨​ឆ្នាំ៕

XS
SM
MD
LG