លោក John Glenn បានក្លាយជាអវកាសយានិកអាមេរិកដំបូងគេបង្អស់ ដែលធ្វើជុំវិញផែនដី ដោយលោកបានបើកបរយានអវកាស Friendship 7 ជុំវិញផែនដីក្នុងដំណើរហោះហើររយៈពេលជិតប្រាំម៉ោងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៦២។ លោក Glenn ក៏បានប្រឡូកខ្លួននៅក្នុងឆាកនយោបាយផងដែរ ដោយបានធ្វើជាបេក្ខជនគណបក្សប្រជាធិបតេយ្យដើម្បីប្រជែងយកកៅអីមួយនៅសភា សម្រាប់រដ្ឋ Ohio ក្នុងឆ្នាំ១៩៦៤។
អវកាសយានិកធ្វើដំណើរជុំវិញផែនដីដំបូងគេបង្អស់ទទួលមរណភាពនៅអាយុ ៩៥ឆ្នាំ

១
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ យើងចងចាំខួបទី ៥១ នៃដំណើរហោះហើររបស់យានអវកាស Friendship 7 ដែលបាននាំអវកាសយានិកលោក John Glenn ធ្វើដំណើរជុំវិញផែនដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត។

២
លោក John Glenn នៅក្នុងសំលៀកបំពាក់អវកាសយានិក។

៣
លោកប្រធានាធិបតី Barack Obama អបអរសាទរអតីតអ្នកបើកបរយន្តហោះសម្រាប់ទាហានម៉ារីនអាមេរិក អវកាសយានិក និងសមាជិកព្រឹទ្ធសភាលោក John Glenn បន្ទាប់ពីប្រគល់មេដាយសេរីភាព (Medal of Freedom) ឲ្យលោកនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ អំឡុងពេលពិធីប្រគល់មេដាយនៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៤
សមាជិកព្រឹទ្ធសភាលោក John Glenn (ខាងឆ្វេង) និងអវកាសយានិកយានអវកាស Apollo 11 លោក Neil Armstrong មុនពេលពិធីទទួលទានអាហារពេលល្ងាចនៅមហាវិទ្យាល័យរដ្ឋ Ohio ដើម្បីប្រារព្ធខួបលើកទី ៥០ នៃដំណើរជាប្រវត្តិសាស្រ្តរបស់លោក John Glenn នៅក្នុងយានអវកាស Friendship 7 ក្នុងក្រុង Columbus រដ្ឋ Ohio កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។

៥
អតីតសមាជិកព្រឹទ្ធសភា និងអវកាសយានិកលោក John Glenn (កណ្តាល) បក់ដៃទៅកាន់ហ្វូងមនុស្សនៅមជ្ឈមណ្ឌល Udvar-Hazy នៃសារមន្ទីរ National Air and Space Museum សម្រាប់ការមកដល់នៃយានអវកាស Discovery ស្របពេលមានការទះដៃអបអរសាទរដោយអតីតក្រុមបញ្ជាការយានអវកាសនៅរដ្ឋ Virginia កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២។

៦
លោក John Glenn ធ្វើពិសោធន៍មួយនៅក្នុងយានអវកាស Discovery កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៨។

៧
សមាជិកព្រឹទ្ធសភាលោក John Glenn នៃរដ្ឋ Ohio ឆ្លើយសំណួរពីក្រុមអ្នកសារព័ត៌មានក្នុងក្រុង Jackson រដ្ឋ Mississippi កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៨៤។

៨
សមាជិកព្រឹទ្ធសភាលោក John Glenn និងភរិយាលោកស្រី Anne បក់ដៃទៅកាន់ហ្វូងមនុស្ស ដែលចូលរួមនៅក្នុងពិធីរៃអង្គាសប្រាក់មួយក្នុងក្រុង Houston កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៨២។ លោក Glenn នាពេលនោះកំពុងពិនិត្យមើលលទ្ធភាពនៃការធ្វើជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។

៩
លោក John Glenn ដោយឈរនៅជិតកាប៊ីនយានអវកាស Friendship 7 ជួបជាមួយនឹងប្រធានាធិបតីលោក John F. Kennedy ដោយមានលោកស្រី Glenn ឈរក្បែរ។

១០
ប្រធានាធិបតីអាមេរិកលោក John F. Kennedy ផ្តល់ការគោរពដល់អវកាសយានិកលោក John H. Glenn Jr. សម្រាប់ដំណើរហោះហើរនៅក្នុងយានអវកាស Friendship 7 ក្នុងឆ្នាំ ១៩៦២។ បេសកកម្ម Mercury-Atlas 6 បានកំណត់ឡើងនូវការបើកបរយានអវកាសដោយមនុស្ស ដែលធ្វើដំណើរជុំវិញដំបូងគេបង្អស់។

១១
កាមេរ៉ានៅលើយានអវកាស Friendship 7 បង្ហាញរូបលោក John H. Gleen Jr. អំឡុងពេលដំណើរហោះហើររបស់លោកកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៦២។

១២
អវកាសយានិកលោក John H. Glenn, Jr. នៅក្នុងការហ្វឹកហាត់ហោះហើរសម្រាប់បេសកកម្មរបស់លោកនៅឯមូលដ្ឋានទ័ពអាកាស Langley រដ្ឋ Virginia កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៦១។

១៣
កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ១៩៥៩ អង្គការណាសាបានបង្ហាញក្រុមអវកាសយានិកដំបូងបង្អស់របស់ខ្លួន ឈ្មោះថា Mercury 7។

១៤
លោក John Glenn ឱបកូនៗឈ្មោះ Dave និងLyn ជាមួយនឹងភរិយាលោកស្រី Anne បន្ទាប់ពីលោក Glenn បានចុះនៅព្រលាន Floyd Bennett Field ក្នុងក្រុងញូវយ៉ក បន្ទាប់ពីការធ្វើដំណើរអស់រយៈពេល ០៣ ម៉ោង និង២៣នាទី ពីរដ្ឋ California កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៥៧។