លោកស្រី Jill Biden បង្ហាញភាពកក់ក្តៅនិងក្តីសង្ឃឹមក្នុងដំណើរទស្សនកិច្ចនៅអាហ្វ្រិក
តាមលក្ខណៈជាក់ស្ដែង ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកមិនមានអំណាចផ្លូវការអ្វីនោះទេ។ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃទៅកាន់ប្រទេសចំនួន ២ នៅទ្វីបអាហ្វ្រិកកាលពីពេលថ្មីៗនេះ លោកស្រី Jill Biden បានបង្ហាញប្រជាប្រិយភាពនិងចែករំលែកបទពិសោធន៍របស់លោកស្រីក្នុងនាមជាអ្នកអប់រំនិងជាម្តាយម្នាក់ដើម្បីជាពន្លឺដល់អ្នកដែលជួបប្រទះនូវភាពអត់ឃ្លាននិងវិសមភាព ហើយលោកស្រីបានចោទជាសំណួរបង្កប់ដោយអត្ថន័យជ្រាលជ្រៅមួយថាតើនរណាគួរដឹកនាំពិភពលោក? អ្នកស្រី Anita Powell នៃ VOA បានធ្វើដំណើរជាមួយលោកស្រី Biden ហើយរាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៥ វិច្ឆិកា ២០២៤
សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ១៤ វិច្ឆិកា ២០២៤
-
១៣ វិច្ឆិកា ២០២៤
ហេតុផលនៅពីក្រោយជ័យជម្នះរបស់លោក Trump
-
០៩ វិច្ឆិកា ២០២៤
អន្តរកាលទៅរដ្ឋបាលលោក Donald Trump ចាប់ផ្តើមឥឡូវនេះហើយ
-
០៩ វិច្ឆិកា ២០២៤
ពលរដ្ឋរំភើបនិងខកចិត្ត ដោយសារលោក Trump ឈ្នះការបោះឆ្នោត