ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ជប៉ុន​អនុម័ត​ច្បាប់​សន្តិសុខ​ដ៏​ចម្រូង​ចម្រាស​មួយ


ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​តវ៉ា​ច្បាប់​សន្តិសុខ​ដ៏​ចម្រូងចម្រាស​មួយ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ជាន់​ទាប​ជប៉ុន។
ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​តវ៉ា​ច្បាប់​សន្តិសុខ​ដ៏​ចម្រូងចម្រាស​មួយ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ជាន់​ទាប​ជប៉ុន។

សភា​ជាន់​ទាប​នៃ​ប្រទេស​ជប៉ុន​បាន​អនុម័ត​សេចក្តី​ព្រៀង​ច្បាប់​មួយ​ ដែល​នឹង​បន្ធូរ​ការ​ដាក់​កំហិត​លើ​កង​យោធា​ជប៉ុន។ នេះ​ជា​ចំណាត់​ការ​ជា​ប្រវត្តិសាស្ត្រ ដែល​បោះ​ជំហាន​កាន់​តែ​ឆ្ងាយ​ពីគោល​នយោបាយ​និយម​សន្តិភាព​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ របស់​ប្រទេស​ជប៉ុន។

សេចក្តី​ព្រៀង​ច្បាប់ដ៏​ចម្រូង​ចម្រាស​នោះ បាន​ទទួល​ការ​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មាន​ការ​គាំ​ទ្រ​ពី​សំណាក់​គណបក្ស​ចម្រុះ​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី Shinzo Abe ទោះ​ជា​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ និង កា​រធ្វើ​ពហិកា​ពី​សំណាក់​បណ្តា​គណបក្ស​ប្រឆាំង​សំខាន់ៗ​ក៏​ដោយ។

បន្ទាប់​ពី​ការ​បោះ​ឆ្នោត លោក​នាយក​រដ្ឋ​មន្ត្រី Abe បាន​ថ្លែង​ថា ស្ថានការណ៍​សន្តិសុខ​នៅ​ជុំ​វិញ​ប្រទេស​ជប៉ុន​កាន់​តែមាន​ភាព​លំបាក​ខ្លាំង​ឡើង ហើយ​ថា​សេចក្តី​ព្រៀង​ច្បាប់ទាំង​នេះ​មាន​សារៈ​សំខាន់​ដើម្បី​ការពារ​ជីវិត​របស់​ជន​ជាតិ​ជប៉ុន និង​ដើម្បី​រារាំង​សង្គ្រាម។

សមាជិក​សភា​នៃ​គណបក្ស​ប្រឆាំង​មាន​ការ​អាក់​អន់​ចិត្ត​ ពី​ព្រោះ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​របស់​លោក Abe ហៅ​កាត់​ថា LDP ​បាន​ប្រញាប់​ប្រញាល់​ជំរុញ​សេចក្តីព្រៀង​ច្បាប់​ទាំង​នោះ​ឆ្លង​កាត់​គណៈកម្មាធិការ​សភា​មួយ ដោយ​មិន​បាន​ធ្វើ​ការ​ពិភាក្សា​ឲ្យ​បាន​ហ្មត់ចត់​គ្រប់គ្រាន់ នេះ​បើ​តាម​មតិ​របស់​ពួកគេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG