បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៥ មករា ២០១៨
![រូបចម្លាក់ស្តេច Ramses ទី២ ដែលមានអយុកាល៣២០០ឆ្នាំ ត្រូវបានគេប្តូរទីតាំងទៅកាន់ច្រកចូលខាងមុខនៃសារមន្ទីរ Grand Egyptian ក្នុងក្រុង Giza នៃទីក្រុងគែរ ប្រទេសអេហ្ស៊ីប។](https://gdb.voanews.com/18bf4ed1-3ea1-4722-8ab5-c0e819845873_w1024_q10_s.jpg)
១
រូបចម្លាក់ស្តេច Ramses ទី២ ដែលមានអយុកាល៣២០០ឆ្នាំ ត្រូវបានគេប្តូរទីតាំងទៅកាន់ច្រកចូលខាងមុខនៃសារមន្ទីរ Grand Egyptian ក្នុងក្រុង Giza នៃទីក្រុងគែរ ប្រទេសអេហ្ស៊ីប។
![ទិដ្ឋភាពភ្នំ Langshan មើលពីលើអាកាសបន្ទាប់ពីមានធ្លាក់ទឹកកកនៅទីក្រុង Nantong ក្នុងខេត្ត Jiangsu ដែលជាខេត្តស្ថិតនៅភាគខាងកើតរបស់ប្រទេសចិន។](https://gdb.voanews.com/be835b69-2998-4c7b-82c3-77754d271ff0_w1024_q10_s.jpg)
២
ទិដ្ឋភាពភ្នំ Langshan មើលពីលើអាកាសបន្ទាប់ពីមានធ្លាក់ទឹកកកនៅទីក្រុង Nantong ក្នុងខេត្ត Jiangsu ដែលជាខេត្តស្ថិតនៅភាគខាងកើតរបស់ប្រទេសចិន។
![សមាជិកក្រុមបោះពុម្ពផ្សាយព្រឹត្តិប័ត្រ«អ្នកវិទ្យាសាស្ត្រអតូមិច» លោក Lawrence Krauss លោក Robert Rosner និងលោក Sharon Squassoni (ពីឆ្វេងទៅស្តាំ) កំពុងបង្វិលទ្រនិចនាឡិកាសម្រាប់«ថ្ងៃមរណៈ» ២នាទីមុនពេលម៉ោង១២អាធ្រាត្រ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយសារតែការឆ្លើយតបមិនគ្រប់គ្រាន់ពីមេដឹកនាំពិភពលោកទៅលើការគំរាមកំហែងអាវុធនុយក្លេអ៊ែរ។](https://gdb.voanews.com/10282a60-1a6a-4751-ad22-6efe1a67c64d_w1024_q10_s.jpg)
៣
សមាជិកក្រុមបោះពុម្ពផ្សាយព្រឹត្តិប័ត្រ«អ្នកវិទ្យាសាស្ត្រអតូមិច» លោក Lawrence Krauss លោក Robert Rosner និងលោក Sharon Squassoni (ពីឆ្វេងទៅស្តាំ) កំពុងបង្វិលទ្រនិចនាឡិកាសម្រាប់«ថ្ងៃមរណៈ» ២នាទីមុនពេលម៉ោង១២អាធ្រាត្រ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយសារតែការឆ្លើយតបមិនគ្រប់គ្រាន់ពីមេដឹកនាំពិភពលោកទៅលើការគំរាមកំហែងអាវុធនុយក្លេអ៊ែរ។
![ស្ត្រីម្នាក់កំពុងជិះរថយន្តក្នុងពេលមានទឹកកកធ្លាក់ នៅខេត្ត Bozhou, Anhui ប្រទេសចិន។](https://gdb.voanews.com/1a2cc9a9-df27-4aff-a996-cb11b779efff_w1024_q10_s.jpg)
៤
ស្ត្រីម្នាក់កំពុងជិះរថយន្តក្នុងពេលមានទឹកកកធ្លាក់ នៅខេត្ត Bozhou, Anhui ប្រទេសចិន។
![ក្មេងៗនៃជនជាតិភាគតិច Sorben ក្នុងប្រទេសអាល្លឺម៉ង់ស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងការដើរក្បួនទៅអបអរសាទរពិធីបែបប្រពៃណីឈ្មោះថា Ptaci Kwas ឬ អាពាហ៍ពិពាហ៍បក្សី នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់។ ពិធីនេះតែងតែប្រារពឡើងរៀងរាល់ថ្ងៃទី២៥ ខែមករា នៅពេលបក្សីថ្លែងអំណរគុណដល់ក្មេងៗដែលតែងតែឲ្យចំណីពួកវាក្នុងរដូវរងា និងជាពេលបញ្ជាក់ថារដូវរងាបានផុតហើយ។](https://gdb.voanews.com/2c694749-8c00-4f82-bc04-0dfec6f6c2fc_w1024_q10_s.jpg)
៥
ក្មេងៗនៃជនជាតិភាគតិច Sorben ក្នុងប្រទេសអាល្លឺម៉ង់ស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងការដើរក្បួនទៅអបអរសាទរពិធីបែបប្រពៃណីឈ្មោះថា Ptaci Kwas ឬ អាពាហ៍ពិពាហ៍បក្សី នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់។ ពិធីនេះតែងតែប្រារពឡើងរៀងរាល់ថ្ងៃទី២៥ ខែមករា នៅពេលបក្សីថ្លែងអំណរគុណដល់ក្មេងៗដែលតែងតែឲ្យចំណីពួកវាក្នុងរដូវរងា និងជាពេលបញ្ជាក់ថារដូវរងាបានផុតហើយ។
![ស្រោមជើងរបស់នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau នៅពេលគាត់ចូលរួមក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ ដែលរៀបចំឡើងនៅទីក្រុង Davos ប្រទេសស្វ៊ីស។](https://gdb.voanews.com/8cb54aaa-22b6-440f-87f3-0a6ad91cbd1d_w1024_q10_s.jpg)
៦
ស្រោមជើងរបស់នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau នៅពេលគាត់ចូលរួមក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ ដែលរៀបចំឡើងនៅទីក្រុង Davos ប្រទេសស្វ៊ីស។
![បុរសជនជាតិអាហ្វហ្គានីស្ថានកំពុងពិនិត្យអាគារដែលបានឆេះនិងបាក់បែក នៅកន្លែងដែលមានការផ្ទះនិងការបាញ់កាំភ្លើងកាលពីម្សិលមិញ ក្នុងទីក្រុង Jalalabad ប្រទេសអាហ្វហ្គានីស្ថាន។](https://gdb.voanews.com/bd5ea8f4-0cd7-4cd4-986d-522bab02cb8c_w1024_q10_s.jpg)
៧
បុរសជនជាតិអាហ្វហ្គានីស្ថានកំពុងពិនិត្យអាគារដែលបានឆេះនិងបាក់បែក នៅកន្លែងដែលមានការផ្ទះនិងការបាញ់កាំភ្លើងកាលពីម្សិលមិញ ក្នុងទីក្រុង Jalalabad ប្រទេសអាហ្វហ្គានីស្ថាន។
![ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងតវ៉ាប្រឆាំងនឹងប្រធានាធិបតី Juan Orlando Hernandez នៃប្រទេសហុងឌុយរ៉ាស ក្នុងពិធីបើកសមាជនៅរដ្ឋធានី តេហ្គូស៊ីហ្គាល់ប៉ា។](https://gdb.voanews.com/4e61b6aa-8604-4b41-b5d2-5fa68d64bc1e_w1024_q10_s.jpg)
៨
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងតវ៉ាប្រឆាំងនឹងប្រធានាធិបតី Juan Orlando Hernandez នៃប្រទេសហុងឌុយរ៉ាស ក្នុងពិធីបើកសមាជនៅរដ្ឋធានី តេហ្គូស៊ីហ្គាល់ប៉ា។
![តារាចម្រៀង Elton John កំពុងសម្តែងមុនពេលប្រកាសដំណើរកម្សាន្តរបស់លោកដែលមានឈ្មោះថា Farewell Yellow Brick Road នៅទីក្រុង Manhattan រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។](https://gdb.voanews.com/971aa953-9810-4df3-a91e-eed228283f20_w1024_q10_s.jpg)
៩
តារាចម្រៀង Elton John កំពុងសម្តែងមុនពេលប្រកាសដំណើរកម្សាន្តរបស់លោកដែលមានឈ្មោះថា Farewell Yellow Brick Road នៅទីក្រុង Manhattan រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។